ជំងឺរលាកថ្លើម ប្រសិនបើទុកចោលយូរមិនព្យាបាល អាចរីករាលដាលរហូតក្លាយជា មហារីកថ្លើម
ជំងឺរលាកថ្លើមអាចវិវត្តធ្ងន់ធ្ងរជាខ្សោយថ្លើម ក្រិនថ្លើម និងមហារីកថ្លើម។ ស្វែងយល់រោគសញ្ញា ការធ្វើតេស្ត និងវិធីការពារ

ជារៀងរាល់ឆ្នាំមានការកើនឡើងនៃចំនួនអ្នកជំងឺពី “ជំងឺធាត់” គ្រប់ភេទ និងគ្រប់វ័យជាបន្តបន្ទាប់ វាគឺជាជំងឺមួយក្នុងចំណោមជំងឺដ៏ពេញនិយមរបស់ “អ្នកធ្វើការ” ជាពិសេសបុគ្គលិកការិយាល័យ ដោយសារតែពួកគេប្រើប្រាស់ថាមពលតិចជារៀងរាល់ថ្ងៃ កង្វះលំហាត់ប្រាណ និងបរិភោគអាហារវេចខ្ចប់ដែលច្រើនតែមានម្សៅ និងខ្លាញ់ ព្រោះចង់បានលឿន និងស្រួលខ្លួន បន្ថែមពីលើនេះ ប្រហែលជាមានទម្លាប់ញ៉ាំអាហារច្រើននៅពេលល្ងាច ឬយប់ជ្រៅ។ ដែលសុទ្ធតែជាមូលហេតុដែលជំរុញឱ្យធាត់
លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត BOONLERT IMRAPORN ឯកទេសផ្នែកប្រព័ន្ធរំលាយអាហារនាមន្ទីរពេទ្យវេជ្ជថានី បានបង្ហាញឱ្យឃើញថា ជំងឺធាត់នាបច្ចុប្បន្នឃើញថាភាគច្រើនកើតទៅលើមនុស្សក្នុងវ័យធ្វើការ ដែលមិនសូវមានពេលសម្រាក ឬមិនសូវមានពេលថែទាំខ្លួនឯង ជំងឺធាត់គឺបណ្តាលមកពីការសន្សំជាតិខ្លាញ់ច្រើនពេកទុកក្នុងខ្លួន ដែរមានកត្តាជាច្រើនដែលបណ្តាលឲ្យធាត់ រួមមានការទទួលទានអាហារកាបូអ៊ីដ្រាត ម្សៅ អាហារផ្អែម បង្អែម នំបុ័ង កង្វះការធ្វើលំហាត់ប្រាណ តំណពូជ ដែលកើតមានចំពោះស្ត្រីជាងបុរស ឬមានជំងឺប្រចាំខ្លួនមួយចំនួនដូចជា hypothyroidism និងការលេបថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើត ថ្នាំស្តេរ៉ូអ៊ីត និងពេលកាន់តែចាស់ ធ្វើឱ្យប្រព័ន្ធរំលាយអាហារថយចុះ ដូច្នេះថាមពលត្រូវបានរក្សាទុកក្នុងទម្រង់ជាខ្លាញ់ជំនួសវិញ ប្រសិនបើទទួលបានច្រើនលើសកំណត់និងមានការសន្សំទុកនៅជាតិខ្លាញ់តាមកន្លែងនីមួយៗក្នុងរាង្គកាយ ថាសន្សំនៅបរិវេនពោះគេតែងតែហៅថា “ខ្លាញ់ក្បាលពោះ” កាន់តែសន្សំទុក កាន់តែ
មានផលអវិជ្ជមានដែរជាហេតុនាំនូវជំងឺកាចសាហាវជាច្រើនផងដែរ
“បញ្ហាសុខភាព និងជំងឺដែលបណ្តាលមកពីការធាត់ អាចបែងចែកជា 4 ក្រុមគឺ ក្រុមទី 1 ជម្ងឺមេតាបូលីស ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម កូលេស្តេរ៉ុលក្នុងឈាមខ្ពស់ ជំងឺរលាកសន្លាក់ ក្រុមទី 2 ជំងឺបេះដូង និងសួត ដូចជាជំងឺបេះដូងស្ទះសសៃរឈាម (ischemic) ខ្វិន ស្រមុក ក្រុមទី 3 ជំងឺប្រព័ន្ធរំលាយនិងថ្លើម ដូចជាជំងឺច្រាលអាស៊ីត រលាកថ្លើមពីខ្លាញ់រុំថ្លើម គ្រួសក្នុងថង់ទឹកប្រមាត់ ក្រុមទី 4 មហារីករួមមាន មហារីកថ្លើម ពោះវៀនធំ មាត់ស្បូន អូវែរ លំពែង ហើយថែមទាំងប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃរាងកាយដូចជា សន្លាក់ជង្គង់ ឆ្អឹងកាន់តែយ៉ាប់យ៉ឺន ឈឺខ្នង នាំឱ្យមករដូវមិនទៀងទាត់។ ឬកង្វះការមករដូវ ការសិក្សាបានរកឃើញថា មនុស្សធាត់មានហានិភ័យស្លាប់ខ្ពស់ជាងមនុស្សស្គម ។ វាធ្វើឱ្យជំងឺធាត់ក្លាយជាជំងឺដ៏គ្រោះថ្នាក់ជាងអ្នកគិតទៅទៀត លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត BOONLERT IMRAPORN បញ្ជាក់
លោកវរសេនីយ៍ឯកបណ្ឌិត ប៊ុន ឡេង បានមានប្រសាសន៍ថា មនុស្សជាមធ្យមគួរមាន BMI ចន្លោះពី 18.5 – 22.9 kg/m2 ប្រសិនបើតម្លៃលើសពី 25 អ្នកជំងឺត្រូវបានចាត់ទុកថាស្ថិតក្នុងស្ថានភាពត្រៀមនិងមានជំងឺធាត់ ហើយប្រសិនបើតម្លៃលើសពី 30 អ្នកជំងឺមានហានិភ័យខ្ពស់ចំពោះផលវិបាកនៃជំងឺធាត់គួរតែចូលទៅក្នុងដំណើរការនៃការសម្រកទម្ងន់ជាបន្ទាន់ បច្ចុប្បន្ននេះមានវិធីជាច្រើនដើម្បីសម្រកទម្ងន់ ទាំងវិធីធម្មជាតិ ឬប្រើបច្ចេកវិទ្យា ការកែប្រែឥរិយាបថគឺជាវិធីមួយក្នុងការសម្រកទម្ងន់អាចសម្រេចបានតាមរយៈការគ្រប់គ្រងរបបអាហារ ដោយកាត់បន្ថយកាបូអ៊ីដ្រេតឬម្សៅ ជៀសវាងសាច់ជាប់ខ្លាញ់ អាហារកែច្នៃ រួមទាំងអាហារផ្អែម ខ្លាញ់ ប្រៃ រួមជាមួយនឹងការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ពិសារទឹកមុនបាយកន្លះម៉ោង ដើម្បីកាត់បន្ថយការឃ្លាន និងញ៉ាំបានតិច
លើសពីនេះទៅទៀតសព្វថ្ងៃមានជម្រើសសម្រកទម្ងន់ដោយការដាក់ “បាឡុងសម្រកទម្ងន់” នៅក្នុងក្រពះតាមរយៈការសុងវានឹងជួយកាត់បន្ថយ
បរិមាណអាហារដែលញ៉ាំក្នុងពេលនីមួយៗ និងមានអារម្មណ៍ឆ្អែតបានយូរ នេះជាវិធីមួយដើម្បីកែប្រែទម្លាប់ទទួលទានអាហារក្នុងរយះពេលយូរ ញ៉ាំបានតិច ជាហេតុដែរធ្វើឪ្យស្រកទម្ងន់រហូតស្ថិតក្នុងកម្រិតដែរសមស្រប ប្រសិនបើនរណាម្នាក់កំពុងប្រឈមមុខនិងជំងឺធាត់ និងស្វែងរកវិធីសម្រកទម្ងន់ គួរតែមកទទួលការណែនាំពីគ្រូពេទ្យដើម្បីការពារផលវិបាកដែលអាចកើតមាន ព្រោះថាការសម្រកទម្ងន់ ឬគ្រប់គ្រងទម្ងន់ឱ្យស្ថិតក្នុងកម្រិតដែរសមស្រប មិនត្រឹមតែជួយមានរូបរាងភាពស្រស់ស្អាតទេ ថែមទាំងជួយសុខភាពរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗផងដែរ
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000