សម្រាប់ស្ត្រីដែលមានបញ្ហាមករដូវមិនទៀងទាត់ មិនថាតែ អាការះមករដូវច្រើនជាងធម្មតា ការឈឺចាប់ពេលមករដូវគឺធ្ងន់ធ្ងររហូតទ្រាំមិនបាន ឈឺបរិវេនក្រលៀននិងទ្វារមាសស្រ្តី មានអារម្មណ៍តឹង និងធ្ងន់បរិវេនពោះខាងក្រោម រោគសញ្ញាទាំងនេះអាចជាសញ្ញាព្រមាននៃជងឺរីកស្បូន
មូលហេតុនៃស្បូនរីកធំ ដូចជាមានដុំសាច់ក្នុងស្បូន និងជំងឺមួយទៀតដែរជួបជាញឹកញាប់នោះគឺជំងឺរីកស្បូនធំដោយការលូតលាស់នៃភ្នាសស្បូនខុសប្រក្រតី គឺភ្នាសស្បូនលូតលាស់នៅក្នុងសាច់ដុំស្បូន ធ្វើឱ្យសាច់ដុំស្បូនក្រាស់ជាងមុនដោយសារតែការរលាករ៉ាំរ៉ៃ រហូតស្បូនរីកធំជាងមុន ធ្វើឱ្យមានការឈឺចាប់ពេលមករដូវខ្លាំង និងមករដូវច្រើន
បន្ទាប់ពីវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យ ជាមួយនឹងការពិនិត្យខាងក្នុង និងអ៊ុលត្រាសោន វិធីសាស្រ្តនៃការព្យាបាលជំងឺរីកស្បូនធំដោយការលូតលាស់នៃភ្នាសស្បូនខុសប្រក្រតី មានច្រើនវិធីដូចជា
- ផ្តល់ថ្នាំដើម្បីបំបាត់ការឈឺចាប់ និងរលាក
- ប្រើប្រាស់ថ្នាំដែរផ្សំទៅដោយអ័រម៉ូនប្រូហ្សេស្តេរ៉ូន ដូចជាថ្នាំពន្យារកំណើតបែបគ្រាប់់ឬថ្នាំពន្យារកំណើតបែបចាក់ ដើម្បីកាត់បន្ថយការឈឺចាប់ និងជួយកាត់បន្ថយបរិមាណនៃវដ្តរដូវ ពន្យឺតការលូតលាស់នៃជំងឺ
- ប្រសិនបើស្ថានភាពធ្ងន់ធ្ងរហើយទទួលបានលទ្ធផលមិនល្អពីការប្រើប្រាស់ថ្នាំ វេជ្ជបណ្ឌិតអាចធ្វើការវះកាត់ ដូចជាការកាត់ស្បូន ដោយបច្ចុប្បន្ននេះ ប្រើវិធីសាស្ត្រវះកាត់បែបសុងដោយគ្មានមុខរបួស (NOTES) ជាការវះកាត់ដាក់កាមេរាតាមរយៈទ្វារមាស ដូច្នេះហើយមិនបណ្តាលឱ្យមានស្លាកស្នាមបន្សល់ទុកលើខ្លួនអ្នកជំងឺឡើយ ការឈឺចាប់តិចបន្ទាប់ពីការវះកាត់ ដូច្នេះជួយអ្នកជំងឺឱ្យជាសះស្បើយលឿនជាងវិធីសាស្ត្រផ្សេងទៀត
ទោះជាយ៉ាងណាក៏ដោយប្រសិនបើមានរោគសញ្ញានៃការមករដូវមិនទៀងទាត់ មិនគួរប្រងើយកន្តើយ អ្នកគួរតែសង្កេតមើលភាពមិនប្រក្រតីនៅក្នុងខ្លួនរបស់អ្នកជានិច្ច ហើយត្រូវត្រួតពិនិត្យជារៀងរាល់ឆ្នាំ ដើម្បីការពារជំងឺធ្ងន់ធ្ងរដែលអាចកើតមាន
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating