សព្វថ្ងៃនេះ ការគាំងបេះដូងភ្លាមៗមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ ព្រោះវាអាចនឹងឆក់យកជីវិតអ្នក និងមនុស្សជាទីស្រឡាញ់ដោយគ្មានរោគសញ្ញា ដូច្នេះហើយរឿងសំខាន់ដែលមិនគួរមើលរំលង គឺត្រូវពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់
ការគាំងបេះដូងភ្លាមៗ បណ្តាលមកពីការស្ទះសរសៃឈាមកក្នុងបេះដូងដែរប៉ះប៉ាលលំហូរឈាម រួចធ្វើឪ្យឈាមមិនអាចចិញ្ចឹមបេះដូងបានទេ ដូច្នេះនៅពេលដែលបេះដូងខ្វះឈាម លទ្ធផលតាមមកគឺ សាច់ដុំបេះដូងត្រូវបានខូចខាត ដោយអាការះបឋមដែរអាចសង្កេតបានគឺ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ តឹងណែន ឬមិនស្រួលនៅកណ្តាលទ្រូង រោគសញ្ញាទាំងនេះអាចរាលដាលដល់ក ដៃ ឬថ្គាមរបស់អ្នក ថែមទាំងវិលមុខ ដកដង្ហើមខ្លី និងចង្អោរ លើសពីនេះទៅទៀតរោគសញ្ញាអាចមានរយៈពេលលើសពី 15 នាទី តែនឹងធូរស្បើយដោយសម្រាកឬប្រើថ្នាំ។
សព្វថ្ងៃនេះ ការគាំងបេះដូងភ្លាមៗមិនមែនជារឿងឆ្ងាយខ្លួនទៀតទេ ព្រោះវាអាចនឹងឆក់យកជីវិតអ្នក និងមនុស្សជាទីស្រឡាញ់ដោយគ្មានរោគសញ្ញា ដូច្នេះហើយរឿងសំខាន់ដែលមិនគួរមើលរំលង គឺត្រូវពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់ការគាំងបេះដូងភ្លាមៗ បណ្តាលមកពីការស្ទះសរសៃឈាមកក្នុងបេះដូងដែរប៉ះប៉ាលលំហូរឈាម រួចធ្វើឪ្យឈាមមិនអាចចិញ្ចឹមបេះដូងបានទេ ដូច្នេះនៅពេលដែលបេះដូងខ្វះឈាម លទ្ធផលតាមមកគឺ សាច់ដុំបេះដូងត្រូវបានខូចខាត ដោយអាការះបឋមដែរអាចសង្កេតបានគឺ អ្នកជំងឺនឹងចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ តឹងណែន ឬមិនស្រួលនៅកណ្តាលទ្រូង រោគសញ្ញាទាំងនេះអាចរាលដាលដល់ក ដៃ ឬថ្គាមរបស់អ្នក ថែមទាំងវិលមុខ ដកដង្ហើមខ្លី និងចង្អោរ លើសពីនេះទៅទៀតរោគសញ្ញាអាចមានរយៈពេលលើសពី 15 នាទី តែនឹងធូរស្បើយដោយសម្រាកឬប្រើថ្នាំ។
វិធីពិនិត្យសុខភាពបេះដូង វាអាចជួយការពារអាការះគាំងបេះដូង ដោយវិធីជាច្រើនខាងក្រោមនេះ:
- ការពិនិត្យសុខភាពបេះដូង អំឡុងពេលហាត់ប្រាណ (Exercise stress test: EST) រឺហៅខ្លីៗថា រត់ម៉ាស៊ីន ប្រើដើម្បីពិនិត្យរក ភាពខុសប្រក្រតីនៃបេះដូង និងសរសៃឈាមកំឡុងពេលហាត់ប្រាណខ្លាំងៗ ដូច្នេះប្រសិនបើអ្នកមានជំងឺស្ទះសរសៃឈាមក្នុងបេះដូង ការពិនិត្យនេះនិងធ្វើឱ្យឈាមទៅចិញ្ចិមសាច់ដុំបេះដូងមិនគ្រប់គ្រាន់ បណ្តាលឱ្យចង្វះបេះដូងលោតខុសប្រក្រតី
- ការពិនិត្យកាល់ស្យូមក្នុងសរសៃឈាមបេះដូង (Coronary artery calcium scoring)គឺជាការប្រើប្រាស់ម៉ាស៊ីនកាំរស្មីតាមកុំព្យូទ័រ ដើម្បីរកកកំណកកំបោរនៅបរិវេនសរសៃឈាមបេះដូង ប្រសិនបើតម្លៃលើសពី 400 អ្នកមានឱកាសប្រឈមនឹងជំងឺសរសៃឈាមបេះដូងក្នុងរយៈពេល 2-5 ឆ្នាំខាងមុខ
- ការពិនិត្យសរសៃឈាមបេះដូងដោយម៉ាស៊ីនកាំរស្មីតាមកុំព្យូទ័រ (Coronary CCTA) ដើម្បីរកមើលថាមានការស្ទះរឺតាន់សរសៃឈាមឬទេ ឬភាពមិនប្រក្រតីផ្សេងៗឬអត់ ដោយអ្នកដែលឆ្លងកាត់វិធីសាស្ត្រនេះចាំបាច់ត្រូវចាក់ពណ៌ ដើម្បីទទួលបានរូបភាព X-ray ដ៏ល្អបំផុត
- ការសុងបេះដូងតាមសរសៃឈាមក្រហម Cardiac Catheterization Angiography (CAG) គឺជាដាក់បំពុងខ្នាតតូចចូលតាមសរសៃឈាមក្រហម រួចចាក់ពណ៌នៅបរិវេណសរសៃឈាមបេះដូងដើម្បីកត់ត្រាភាពមិនធម្មតានៃសរសៃឈាមបេះដូង ទាំងការស្ទះ និងការក្រិន និងដើម្បីព្យាបាលអាការះមិនប្រក្រតីរបស់អ្នកជំងឺឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព
ទោះជាយ៉ាងនេះក្តី ការថែរក្សាសុខភាពបេះដូងអាចធ្វើដោយការ ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ 5 ដងក្នុងមួយសប្តាហ៍ ម្តង 30 នាទី ពិសាតអាហារដែលមានប្រយោជន៍ ពិសារទឹកឱ្យបានច្រើន និងសម្រាកឱ្យបានគ្រប់គ្រាន់ លើសពីនេះអ្នកគួរតែពិនិត្យសុខភាពបេះដូងឱ្យបានទៀងទាត់ យ៉ាងហោចណាស់មួយឆ្នាំម្តង ដើម្បីពិនិត្យរកមើលហានិភ័យនៃការកើតជំងឺពាក់ព័ន្ធនិងបេះដូង និងការពារការគាំងបេះដូងស្រួចស្រាវ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating