មហារីក​តម្រងនោម​កាន់តែ​ឆាប់​ព្យាបាល​ ឱកាសនៃការជាសាសស្បើយកាន់តែខ្ពស់ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

មហារីក​តម្រងនោម​កាន់តែ​ឆាប់​ព្យាបាល​ ឱកាសនៃការជាសាសស្បើយកាន់តែខ្ពស់

Share:

ក្នុងការព្យាបាលជំងឺមហារីកតម្រងនោម វាអាស្រ័យលើដំណាក់កាលនៃជំងឺ ដោយបែងចែកការព្យាបាលដូចជាៈ

មហារីកតម្រងនោមដែលមិនទាន់រីករាលដាលដល់សរីរាង្គផ្សេងទៀត គ្រូពេទ្យនិងអាចពិចារណាកព្យាបាលអ្នកដោយការវះកាត់ អាស្រ័យលើទំហំ និងទីតាំងនៃជំងឺមហារីក វិធីសាស្រ្តនេះនឹងអាចផ្តល់នូវឱកាសជាសះស្បើយដល់អ្នកជំងឺ ក្នុងករណីដែលកោសិកាមហារីកមិនបានរីករាលដាលនៅខាងក្រៅតម្រងនោម

មហារីក​តម្រងនោម​ដែល​បាន​រាលដាល​ដល់​សរីរាង្គ​ផ្សេងៗ​ គ្រូពេទ្យនិងអាចពិចារណាព្យាបាលដោយកាំរស្មី ដើម្បីកាត់បន្ថយអាការះនៃជំងឺ រួមជាមួយនឹងការវះកាត់ និងការព្យាបាលផ្សេងទៀតដូចជា ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយភាពស៊ាំគោលការណ៍នេះគឺ

ដើម្បីជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយដើម្បីកំចាត់កោសិកាមហារីកឱ្យកាន់តែមានប្រសិទ្ធភាព ហើយការព្យាបាលដោយថ្នាំគោលដៅដែលមានពីរក្រុមគឺថ្នាំ​ថ្នាំ​ដែល​មាន​សកម្មភាព​រារាំងការសាងនូវសរសៃឈាមដែលចិញ្ចឹមកោសិកាមហារីក និង​ក្រុម​ថ្នាំ​ដែល​មាន​សកម្មភាព​រារាំង​យន្តការ​ខាងក្នុង​កោសិកា​ដែល​ពាក់ព័ន្ធ​នឹង​ការលូតលាស់​មហារីក

បច្ចុប្បន្ន​នេះ​មិន​មាន​វិធី​ការពារ​មហារីក​តម្រងនោម​ទេ ប៉ុន្តែអាចជៀសវាងកត្តាហានិភ័យ វាអាចកាត់បន្ថយឱកាសនៃជំងឺ ហើយប្រសិនបើមានរោគសញ្ញាមិនប្រក្រតី គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល ព្រោះ​ការសិក្សា​បាន​បង្ហាញថា​ ប្រសិនបើមហារីកតំរងនោមដំណាក់កាលទី 1 ត្រូវបានព្យាបាលភ្លាមៗ វាមានអត្រារស់រានមានជីវិត 5 ឆ្នាំ 95%

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.2 stars
    4.2 / 5 (6 )
  • Your Rating