បញ្ហាមួយដែរមានឥទ្ធិពលចំពោះមនុស្សវ័យចំណាស់គឺ ”បញ្ហាឈឺឆ្អឹងខ្នង” ដែរតែងតែឈឺសាច់ដុំពីខ្នងដល់ចង្កេះ បញ្ហានេះអាចបណ្តាលមកពីមូលហេតុមួយចំនួនដូចជា ការស្ថិតក្នុងឥរិយាបថដដែលក្នុងរយះពេលយូរ កម្រធ្វើចលនា ការជ្រើសរើសកៅអីនិងគ្រែគេងមិនសាកសមទៅនិងមនុស្សចាស់ ដើម្បីជាការកាពារនិងជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងទៅដល់មនុស្សចាស់និងមនុស្សទូទៅ អ្នកឯកទេសផ្នែកឆ្អឹងខ្នង មានការនែនាំដើម្បីប្រតិបត្តិដូចខាងក្រោម
គួរតែហាត់ប្រាណឪ្យបានទៀងទាត់ ការធ្វើចលនានៃរាង្គកាយមិនត្រឹមតែជួយឪ្យបេះដូងបញ្ជូនឈាមល្អនោះទេ ថែមទាំងអាចជួយជំរុញការរំលាយអាហារ កាត់បន្ថយការតឹងនៃសាច់ដុំ ឆ្អឹងរឹងមាំ នឹងសុខភាពផ្លូវចិត្តកាន់តែល្អប្រសើរដោយការហាត់ប្រាណងាយៗដែរនែនាំគឺការដើរ សម្រាប់អ្នកដែរមានបញ្ហាក្បាលជង្គង់នែនាំឪ្យដើរក្នុងទឹក បន្ថែមពីនេះទៅទៀតការហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យអាចទទួលបាននូវសារជាតិកាល់ស្យូមពីវិតាមីនមានក្នុងពន្លឺព្រះអាទិត្យ
មិនគួរស្ថិតក្នុងឥរិយាបថដដែលក្នុងរយះពេលយូរ មិនថាការអង្គុយរឺដើរ ដោយសារតែកិច្ចកម្មទាំងអស់នេះនឹងបណ្តាលឱ្យមានបន្ទុកលើសន្លាក់និងសាច់ដុំកាន់តែធ្ងន់ធ្ងរទៅតាមពេលវេលា
បន្ថែមសារជាតិកាល់ស្យូមដើម្បីថែរក្សាររាងកាយ គួរតែទទួលទានអាហារដែរមានជាតិកាលស្យូមជាប្រចាំដូចជា ផ្កាស្នោរ ខាត់ណា ស្លឹកបាស ទឹកដោះគោ ទឹកសណ្តែក ។ល។
ជៀសវាងខ្យល់និងត្រជាក់ ប្រយ័ត្នកុំឱ្យខ្យល់ពីកង្ហារ ឬម៉ាស៊ីនត្រជាក់មកប៉ះអ្នកដោយផ្ទាល់ ព្រោះវានឹងធ្វើឱ្យសាច់ដុំងាយចុះខ្សោយ
ទោះយ៉ាងណាក៏ដោយ ប្រសិនបើរកឃើញថាឈឺខ្នងរ៉ាំរ៉ៃ ឈឺខ្នងខាងក្រោម គួរតែប្រញាប់ទៅជួបអ្នកឯកទេស ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងនែនាំវិធីសាស្ត្រព្យាបាលដែរត្រឹមត្រូវ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating