Rezum water vapor therapy បច្ចេកទេសថ្មីសម្រាប់ព្យាបាលជំងឺក្រពេញប្រូស្រ្តាតដោយមិនចាំបាច់វះកាត់ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

Rezum water vapor therapy បច្ចេកទេសថ្មីសម្រាប់ព្យាបាលជំងឺក្រពេញប្រូស្រ្តាតដោយមិនចាំបាច់វះកាត់

Share:

សព្វ​ថ្ងៃ​មាន​បច្ចេកវិជ្ជា​ព្យាបាល​ជំងឺក្រពេញ​ប្រូស្តាត​ដោយ​មិន​បាច់​វះកាត់​ហៅ​ថា Rezum water vapor therapy គឺប្រើ​ចំហាយ​ទឹក​ដើម្បី​បំផ្លាញ​កោសិកា​ក្រពេញ​ប្រូស្តាត

ជំងឺក្រពេញប្រូស្ត្រាតរីក តែងតែមានអាការះពាក់ព័ន្ធនិងទឹកនោម ដូចជា​ ពិបាកនោម ការនោមទាស់ នោមញឹកញាប់នៅពេលយប់ នោមមិនអស់ឬទប់ទឹកនោមមិនជាប់ជាដើម ដែលអាចរំខានដល់ជីវិតប្រចាំថ្ងៃ

សព្វ​ថ្ងៃ​មាន​បច្ចេកវិជ្ជា​ព្យាបាល​ជំងឺក្រពេញ​ប្រូស្តាត​ដោយ​មិន​បាច់​វះកាត់​ហៅ​ថា Rezum water vapor therapy គឺប្រើ​ចំហាយ​ទឹក​ដើម្បី​បំផ្លាញ​កោសិកា​ក្រពេញ​ប្រូស្តាត

អត្ថប្រយោជន៍នៃការព្យាបាលដោយ Rezum water vapor therapy

  1. មិនមានការវះកាត់ ដូច្នេះ​មិន​បង្ក​ឱ្យ​មាន​របួស​
  2. មិនត្រូវការប្រើថ្នាំសន្លប់
  3. ចំណាយពេលត្រឹមតែ 10-15 នាទី
  4. មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យទេ
  5. ផ្តល់លទ្ធផលដែលមានរយៈពេលរហូតដល់ 5ឆ្នាំ
  6. ឈប់ប្រើថ្នាំលេបអស់មួយជីវិត
  7. កាត់បន្ថយផលវិបាកនៃការរួមភេទយ៉ាងច្បាស់ បន្ទាប់ពីការវះកាត់ស្តង់ដារ

សម្រាប់ការព្យាបាលដោយ Rezum water vapor therapy គ្រូពេទ្យនឹងប្រើឧបករណ៍ និងកាមេរ៉ាដើម្បីដាក់ចូលតាមរយៈបង្ហួរនោមរបស់អ្នកជម្ងឺដើម្បីចូលទៅកាន់ក្រពេញប្រូស្តាត រួចបញ្ចេញចំហាយទឹកដែលមានសីតុណ្ហភាព 106 អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាតប្រហែល 6-10 ដង​ ម្តង9វិនាទីដោយប្រើចំហាយទឹកដែរមានកម្តៅក្តៅដើម្បីទៅបំផ្លាញកោសិកានៃក្រពេញប្រូស្តាត ធ្វើឱ្យកោសិកាដែលស្ទះផ្លូវទឹកនោមស្លាប់ បន្ទាប់មករាងកាយនឹងកម្ចាត់កោសិកាដែលស្លាប់ទៅតាមធម្មជាតិ។ រោគសញ្ញានិងចាប់ផ្តើមប្រសើរឡើងក្នុងរយៈពេល 4-6 សប្តាហ៍

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating