ការ​ទល់លាមក និង​ការរមើរដើរ​ អាចជា​រោគសញ្ញា​នៃ​ជំងឺ​ផាកឃីនសុន - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការ​ទល់លាមក និង​ការរមើរដើរ​ អាចជា​រោគសញ្ញា​នៃ​ជំងឺ​ផាកឃីនសុន

Share:

រោគសញ្ញាទូទៅនៃជំងឺផាកឃីនសុន ដែលមនុស្សភាគច្រើនដឹងគឺ ញ័រ រឹង និងភាពខុសប្រក្រតីនៃការធ្វើចលនា ប៉ុន្តែតាមពិតទៅ អ្នកជំងឺផាកឃីនសុន អាចនឹងមានបញ្ហាក្នុងការបន្ទោរបង់ ទល់លាមក និង​គេងរមើរទៀតផងដូចនេះប្រសិនបើមានរោគសញ្ញាមិនប្រក្រតីទាំងនេះ គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យវិនិច្ឆ័យ និងព្យាបាល

DR. NATLADA LIMOTAI គ្រូពេទ្យប្រព័ន្ធសរសៃប្រសាទមន្ទីរពេទ្យវេជ្ចថានីពន្យល់ថា ជំងឺផាកឃីនសុន គឺជារោគសញ្ញាកើតចេញពីអន់ថយសមត្ថភាពនៃខួរក្បាល បណ្តាលឱ្យការបង្កើតសារធាតុបញ្ជូនសរសៃប្រសាទដែលហៅថា dopamine មានការថយចុះ ដែលសារធាតុ dopamine ទទួលខុសត្រូវជាចម្បងសម្រាប់ការគ្រប់គ្រងចលនា រៀបចំការគិត និងអារម្មណ៍ផ្សេងគ្នា

រោគសញ្ញានៃជំងឺផាកឃីនសុន អាចបង្ហាញតាមចលនា (Motor symptoms) ដូចជា ញ័រ រឹង ការធ្វើចលនា​យឺត ការដើរមិនធម្មតា ការទប់លំនិងខ្លួនមិនបានល្អ ឬសូម្បីតែបញ្ហាការដួល និងអាការះដែរមិនបង្ហាញតាមចលនា​ (Non-motor symptoms) រហូតដល់ពេលខ្លះអ្នកជំងឺប្រហែលជាមិនដឹងថារោគសញ្ញាទាំងនេះក៏បណ្តាលមកពីជំងឺផាកឃីនសុនដែរ ដូចជា​ការរមើរដើរ​ (ខ្លះទៀតដល់ថ្នាក់បង្ករបញ្ហាប៉ះបាលដល់អ្នករួមដំណេកផងដែរ)​​និងបញ្ហាការបន្ទោរបង់ ជាពិសេសការទល់លាមក ដែរជាភាវះដែរអាចជួបញឹកញាប់ចំពោះអ្នកជំងឺផាកឃីនសុន ជាពិសេសអ្នកជំងឺវ័យចំណាស់ ដោយសារតែមានការចុះខ្សោយនៃប្រព័ន្ធសរសៃប្រសាទដោយស្វ័យប្រវត្តិនិងប្រព័ន្ធ៊ការគ្រប់គ្រងចលនានៃពោះវៀនធំ​ រោគសញ្ញាទាំងនេះអាចកើតឡើងមុនការចាប់ផ្តើមនៃភាពមិនប្រក្រតីនៃចលនានិងការញ័រជាច្រើនឆ្នាំ

អ្នកជំងឺផាកឃីនសុនមួយចំនួន ប្រហែលជាមិនភ្ញាក់ផ្អែលពីរោគសញ្ញានៃជំងឺនេះទេព្រោះអាវគិតថាមកពីអាយុច្រើន ប្រសិនបើមិនព្យាបាលទេ វានាំអោយមានផលអវិជ្ជមានផ្សេងៗ ដូចជា ងាយនឹងដួល ដូច្នេះប្រសិនបើចាប់ផ្តើមមានរោគសញ្ញាដែរបានរៀបរាប់ខាងលើ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលអោយបានត្រឹមត្រូវ

ការព្យាបាលជំងឺផាកឃីនសុន គ្រូពេទ្យនឹងណែនាំឱ្យចាប់ផ្តើមជាមួយនឹងថ្នាំ ដើម្បីបង្កើនសកម្មភាពរបស់ dopamine នៅក្នុងខួរក្បាល ដូចជាការចាក់ថ្នាំ ថ្នាំលេប និងការចាក់ថ្នាំក្រោមស្បែក ដែរត្រូវបានគេរកឃើញថា 70-100% នៃអ្នកជម្ងឺផាកឃីនសុន បន្ទាប់ពីប្រើថ្នាំរួចមានលទ្ធផល អាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតាដូចមុនមានរោគសញ្ញា ការទទួលទានថ្នាំត្រឹមត្រូវគឺ លេបថ្នាំនៅលើពោះទទេ ដើម្បីឱ្យថ្នាំដំណើរការបានល្អឧទាហរណ៍ដូចជាពិសារថ្នាំមុនពេលញ៉ាំអាហារយ៉ាងតិចកន្លះម៉ោង ឬយ៉ាងហោចណាស់ 1 ម៉ោងក្រោយអាហារ ប្រសិនបើលេបថ្នាំបន្ទាប់ពីអាហាររួច ជាពិសេសក្រុមប្រូតេអ៊ីន ដូចជាសាច់ និងទឹកដោះគោ នឹងធ្វើឱ្យថ្នាំនិងបញ្ចេញឥទ្ធិពលបានតិចជាងមុន ឬថ្នាំអាចមិនដំណើរការ លើសពីនេះ អ្នកគួរតែលេបថ្នាំទៀងពេល ទៅតាមចំនួនដង និងកម្រិតដែលវេជ្ជបណ្ឌិតកំណត់ ដើម្បីរារាំងប្រតិកម្មថ្នាំដែរមិនស្មើគ្នាដែលហេតុអាចកើតឡើងឆាប់ជាងអ្វីដែលគួរទុក

ទោះជាយ៉ាងណាក៏ដោយប្រសិនបើលទ្ធផលនៃការប្រើប្រាស់ថ្នាំថយចុះ មិនល្អដូចការព្យាបាលដំបូង និងប្រតិកម្មថ្នាំមិនស្មើគ្នា វេជ្ជបណ្ឌិតអាចពិចារណាព្យាបាលដោយការវះកាត់ ដោយដាក់​ ឧបករណ៍រំញោចខួរក្បាលបែបជ្រៅ (Deep brain stimulation) ដោយប្រើចរន្តអគ្គិសនីដើម្បីគ្រប់គ្រងប្រព័ន្ធធ្វើការរបស់ខួរក្បាល ​វាអាចជួយអ្នកជំងឺឱ្យគ្រប់គ្រងចលនា

ទាំងមូលនិងអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានប្រសើរជាងមុន

ក្រៅពីលើការព្យាបាលដោយថ្នាំឬការវះកាត់ ការថែទាំសុខភាពទូទៅក៏ជាសារៈសំខាន់ផងដែរសម្រាប់អ្នកជំងឺផាកឃីនសុនដោយ​ណែនាំ​ឱ្យ​ធ្វើ​លំ​ហាត់ប្រាណ​ដូចជា​ដើរ ជិះកង់ ឬ​ហាត់ប្រាណ​នៅផ្ទះទទួលទានអាហារដែលមានថាមពល និងប្រូតេអ៊ីនគ្រប់គ្រាន់ ដើម្បីជួយពង្រឹងសាច់ដុំ និងពិសារបន្លែផ្លែឈើ ដើម្បីជួយសម្រួលដល់ការបន្ទោរបង់បានល្អប្រសើរ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating