រាងកាយរបស់មនុស្សត្រូវបានបង្កើតឡើងដោយកោសិការាប់លានកោសិកា ដោយកោសិកានីមួយៗមានលេខកូដហ្សែនហៅថា DNA ដែលបានមកពីគ្រួសារ ដែរធ្វើឱ្យមនុស្សម្នាក់ៗមើលទៅខុសគ្នា ដោយការពិនិត្យហ្សែន (Genetic Screening) ដើម្បីដឹងពីហានិភ័យនៃការវិវត្តទៅជាជំងឺផ្សេងៗដែលបណ្តាលមកពីកត្តាហ្សែន(តំណរពូជ) មានដូចជា
- មហារីកដូចជាមហារីកពោះវៀនធំ មហារីកសួត មហារីកលំពែង។ល។
- ជំងឺបេះដូងដូចជាជំងឺសរសៃឈាមបេះដូង ជំងឺបេះដូងលោតខុសចង្វាក់ប្រភេទ AF ។ល។
- ជំងឺនៃប្រព័ន្ធសរសៃប្រសាទដូចជាជំងឺសរសៃឈាមខួរក្បាល ជម្ងឺអាល់ហ្សៃមឺរ ជំងឺផាកឃីនសុន ។ល។
- ជំងឺឆ្លងដូចជា រលាកបំពង់កដោយបាក់តេរី រលាកសួត រលាកស្រោមខួរដោយបាក់តេរី។ល។
- ជំងឺផ្សេងៗទៀតដូចជា ជំងឺខ្លាញ់រុំថ្លើមដែរមិនបណ្តារមកពីរជាតិអាល់កុល ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺSLE និងជំងឺតម្រងនោមរ៉ាំរ៉ៃជាដើម
លើសពីនេះទៀតការធ្វើតេស្តហ្សែន អាចរកឃើញពីហានិភ័យនៃអាឡែស៊ីថ្នាំ អាឡែហ្ស៊ីអាហារ ឬការឆ្លើយតបនឹងថ្នាំ រួមទាំងការហាត់ប្រាណនៃរាងកាយដែរសមស្រប កម្រិតវីតាមីនដែលអ្នកគួរតែទទួលបាន តម្រូវការសារធាតុចិញ្ចឹមក្នុងរាងកាយ ភាពតានតឹង សុខភាពផ្លូវភេទ ការការពារចំពោះការបំពុលផ្សេងៗ និងការគេង
ការពិនិត្យនេះគឺស័ក្តិសមសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពរួមបែបបុគ្គល ដោយដំណាក់ការនៃការពិនិត្យហ្សែននិងប្រើវិធីជួសឈាម ដើម្បីធ្វើវិនិច្ឆ័យហ្សែន វាត្រូវចំណាយពេលប្រហែល 1 ខែដើម្បីរង់ចាំលទ្ធផល
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជថានី Q-life, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating