“Robotic Assisted Surgery” ជំនួយការសំខាន់សម្រាប់ "ការវះកាត់ជំងឺសឹកក្បាលជង្គង់" - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

“Robotic Assisted Surgery” ជំនួយការសំខាន់សម្រាប់ “ការវះកាត់ជំងឺសឹកក្បាលជង្គង់”

Share:

«​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​» គ​បញ្ហា​ដែរជួបញឹកញាប់បំផុត​ចំពោះ​មនុស្សវ័យ​ចំណាស់ នៅពេល​ពួកគាត់អាយុ​កាន់តែ​ច្រើ​ន​ទៅៗ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ក្រុម​អាយុ​ក្មេង ប្រសិនបើបណ្តោយឪ្យជង្គង់សឹកកាន់តែខ្លាំងអាចនិងប៉ះបាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ នៅពេលដែលស្ថានភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺចាំបាច់ត្រូវព្យាបាលដោយការវះកាត់ បច្ចុប្បន្ននេះ មន្ទីរពេទ្យវេជ្ជថានី បានអភិវឌ្ឍមួយកម្រិតទៀត ដើម្បី​ឱ្យ​ការ​វះកាត់​ប្ដូរ​ជង្គង់​ទទួល​បាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ជាង​មុន តារយៈការពង្រីកការប្រើប្រាស់កុំព្យូទ័រ ជំនួយការវះកាត់(Computer Assisted Surgery) ទៅជាមនុស្សយន្តជំនួយការវះកាត់(Robotic Assisted Surgery) បច្ចេកវិទ្យាទាំងនេះនឹងបង្កើនភាពត្រឹមត្រូវនៃការវះកាត់

បច្ចេកវិទ្យានេះគឺដូចជាជំនួយការដ៏សំខាន់សម្រាប់គ្រូពេទ្យវះកាត់ក្នុងការជួយរៀបចំផែនការវះកាត់ ចំនុចពិសេសចំពោះមនុស្សយន្តជំនួយការវះកាត់ គឺជួយកំណត់ទីតាំងសាច់ឆ្អឹង មុនពេលកាត់ឆ្អឹងជួយវាស់ថាត្រូវនឹងចំណុចដែលអ្នកចង់កាត់ឬទេ កាត់បន្ថយឱកាសនៃកំហុសដែលនឹងបំផ្លាញឆ្អឹងដែលអាចបណ្តាលមកពីការខុសទីតាំង លើសពីនេះ មិនចាំបាច់មានម្ជុលទប់ឆ្អឹងដើម្បីកុំឪ្យផ្លាស់ទី ហើយ​នៅពេលណា​ដែល​មាន​ការ​វះកាត់​ហួស​ពី​ចំណុច​វាស់វែង​នោះ ម៉ាស៊ីន​នឹង​ឈប់ធ្វើការ​ភ្លាម ធ្វើ​ឱ្យ​ការ​វះ​កាត់​មិន​ហួស​ពី​ចំណុច​ដែល​បាន​កំណត់​ឡើយ ទាំងនេះ ដោយ​មាន​បទ​ពិសោធ និង​ជំនាញ​របស់​គ្រូពេទ្យ​វះកាត់ រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាសាកសម និងជួយផ្ទៃសន្លាក់ជង្គង់សិប្បនិម្មិតនិងត្រឡប់ទៅទីតាំងជិតនិងទីតាំងដើមវិញ ហើយត្រលប់មកធ្វើការតាមធម្មជាតិ និងត្រឹមត្រូវតាមដែលអាចធ្វើបាន

ការនាំមនុស្សយន្តជំនួយការវះកាត់(Robotic Assisted Surgery)​ មកជួយក្នុងការវះកាត់គឺសាកសមចំពោះអ្នកជំងឺ ក្រោយការ​វះកាត់ អ្នក​ជំងឺ​អាច​ត្រឡប់​ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃ​វិញ​ដោយ​មាន​សុភមង្គល អាចហាត់ប្រាណបាន និងអាចប្រើប្រាស់បានស្រដៀងនឹងជង្គង់ធម្មជាតិបំផុត បន្ទាប់ពីការវះកាត់ អ្នកជំងឺអាចក្រោកឈរ ដើរ ឬធ្វើចលនាសន្លាក់ជង្គង់ក្នុងរយៈពេល 24 ម៉ោង ហើយមុខរបួសវះកាត់មានទំហំតូច ធ្វើឱ្យរបួសតិច កាត់បន្ថយហានិភ័យនៃផលវិបាកក្រោយការវះកាត់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating