អាការះនៃជំងឺឆ្កួតជ្រូក អាចកើតឡើងក្នុងស្ថានភាពដែលមិននឹកស្មានដល់ ដូចជាការបើកបរ ហែលទឹក ឬធ្វើការងារសំខាន់ៗប្រសិនបើកើតឡើងវាអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន។ បច្ចុប្បន្ននេះមានអភិវឌ្ឍន៍ថ្នាំព្យាបាលជំងឺឆ្កួតជ្រូកដែរទាន់សម័យ អ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកដែលទទួលការព្យាបាលជាង 60 ទៅ 70 ភាគរយ អាចព្យាបាលជាសះស្បើយបាន ដោយជ្រើសរើស និងកែសម្រួលថ្នាំប្រឆាំងនឹងការប្រកាច់ឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត DR. CHUSAK LIMOTAI គ្រូពេទ្យប្រព័ន្ធសរសៃប្រសាទដែលមានឯកទេសខាងជំងឺឆ្កួតជ្រូក នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺឆ្កួតជ្រូក (Epilepsy) គឺ បណ្តាលមកពីកោសិកាខួរក្បាលបញ្ចេញរលកអគ្គិសនីខ្ពស់ខុសពីធម្មតា ដោយបែងចែកជំងឺឆ្កួតជ្រូកជាពីប្រភេទគឺ ជំងឺឆ្កួតជ្រូកដែរមានដើមកំណើតច្បាល់លាស់ពោលគឺកើតឡើងនៅផ្នែកណាមួយនៃខួរក្បាល (Focal epilepsy) និងជំងឺឆ្កួតជ្រូកដែររាលដាលជុំវិញខួរក្បាលទាំងសងខាងយ៉ាងឆាប់រហ័ស (Generalized epilepsy)។ ដោយមូលហេតុនៃជំងឺឆ្កួតជ្រូកប្រែប្រួលទៅតាមអាយុ ឧទាហរណ៍ ក្នុងចំនោមកុមារ វាអាចជាហ្សែន ភាពមិនប្រក្រតីនៃខួរក្បាលពីកំណើត ឬមានការឆ្លងមេរោគនៅក្នុងខួរក្បាល និងមកពីគ្រុនក្តៅខ្លាំង ជាដើម។ ក្នុងចំណោមមនុស្សពេញវ័យ រកឃើញថាបណ្តាលមកពីគ្រោះថ្នាក់ខួរក្បាល មានដុំសាច់ក្នុងខួរក្បាល ជាដើម។ ក្នុងចំណោមមនុស្សចាស់ ជាទូរទៅបណ្តាលមកពីជំងឺដាច់សរសៃឈាមខួរក្បាល ទោះជាយ៉ាងណាក៏ដោយ បានរកឃើញថា 2 ក្នុង 3 នៃអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកតែងតែមិនដឹងហេតុផលច្បាស់អំពីប្រភពនៃជំងឺ។
អ្នកដែលមានជំងឺឆ្កួតជ្រូកអាចមានការប្រកាច់ (seizures) ដោយគ្មានមូលហេតុ ខណៈពេលដែលអ្នកជំងឺមួយចំនួនអាចមានការប្រកាច់ដោយមានកត្តាជុំរុញដូចជា មិនបានគេងសម្រាក មានការស្មុគស្មាញ ស្រ្តេស។
ការប្រកាច់ (seizures) អាចបែងចែកជាពីរប្រភេទយ៉ាងទូលំទូលាយគឺ
- ការប្រកាច់បែបរឹងឆ្អឹង
- ការប្រកាច់បែបវង្វេងស្មារតី អ្នកជំងឺអាចធ្វើអ្វីមួយដោយមិនដឹងខ្លួន មានចលនាដោយស្វ័យប្រវត្តិ ដូចជាការទំពារមាត់ ដៃក្តាប់វត្ថុឬសំលៀកបំពាក់ជាដើម មនុស្សភាគច្រើនតែងតែមិនដឹង ថារោគសញ្ញនេះជាផ្នែកមួយនៃការប្រកាច់
ទោះបីជាយ៉ាងណាក៏ដោយ គេបានរកឃើញថា ប្រសិនបើអ្នកជំងឺមានការប្រកាច់ញឹកញាប់ ជាពិសេសក្នុងចំណោមកុមាទោះបីជាយ៉ាងណាក៏ដោយ អាចបណ្តាលឱ្យមានការលូតលាស់យឺត ខុសតាមអាយុដែលខ្លួនមាន។ ប៉ុន្តែចំពោះមនុស្សពេញវ័យ ពុំមានភ័ស្តុតាងបញ្ជាក់ថាតើការប្រកាច់ញឹកញាប់ប៉ះពាល់ដល់កោសិកាខួរក្បាលយ៉ាងដូចម្តេចនោះទេ។ ប៉ុន្តែត្រូវបានគេរកឃើញថាបន្ទាប់ពីការប្រកាច់ថ្មីក្នុងរយៈពេល 5 នាទី – 1 ម៉ោងអ្នកជំងឺអាចមានសកម្មភាពយឺតៗនិងច្របូកច្របល់ដែលជារោគសញ្ញាបណ្តោះអាសន្ន។
ការធ្វើរោគវិនិច្ឆ័យជំងឺឆ្កួតជ្រូក វេជ្ជបណ្ឌិតនឹងត្រូវការពេលវេលាដើម្បីធ្វើការសាកសួរប្រវត្តិ ទាំងពីអ្នកដែរឃើញផ្ទាល់ភ្នែកឬក្រុមគ្រួសារ និងអ្នកជំងឺខ្លួនឯង។ អ្នកជំងឺនឹងអាចផ្តល់ព័ត៌មានអំពីរោគសញ្ញាមុនពេលប្រកាច់ដូចជា ឈឺពោះ ញ័រទ្រូង ឈឺក្បាល ឃើញពន្លឺភ្លើងចម្លែក ឬលឺសម្លេងចម្លែកក្នុងត្រចៀក ចំណែកអ្នកដែរឃើញផ្ទាល់ភ្នែកនិងត្រូវប្រាប់ពីស្ថានភាពអាការះនៃការប្រកាច់អំឡុងពេលអ្នកជំងឺមិនដឹងខ្លួន។ ដែលនឹងមកធ្វើការវិភាគថាតើភាពមិនប្រក្រតីបណ្តាលមកពីផ្នែកណាមួយនៃខួរក្បាល លើសពីនេះ វាក៏អាចធ្វើរោគវិនិច្ឆ័យបានដោយការថតចរន្តអគ្គសនីក្នុងខួរក្បាល Electroencephalography (EEG) ដើម្បីជួយបញ្ជាក់ថាមានរលកដែលបង្ហាញពីជំងឺឆ្កួតជ្រូក និងជួយចែកប្រភេទនៃអាការះប្រកាច់ដែលមានឥទ្ធិពលលើជម្រើសនៃការព្យាបាលថ្នាំយ៉ាងសមស្រប។
ជំងឺឆ្កួតជ្រូកគឺជាជំងឺដែលអាចព្យាបាលបានដោយការគ្រប់គ្រងការប្រកាច់ជាមួយនឹងថ្នាំប្រឆាំងនឹងការប្រកាច់រហូតដល់ 60 ទៅ 70 ភាគរយ ដូច្នេះវិធីព្យាបាលជាទូរទៅនិងចាប់ផ្តើមពីការប្រើប្រាស់ថ្នាំ។ប៉ុន្តែនៅក្នុងក្រុមអ្នកជំងឺដែលមានជំងឺឆ្កួតជ្រូកដែរមានដើមកំណើតច្បាល់លាស់ (Focal epilepsy) ប្រសិនបើថ្នាំត្រូវបានលេបរួចហើយ មិនអាចគ្រប់គ្រងការប្រកាច់បានទេ វេជ្ជបណ្ឌិតអាចពិចារណាស្វែងរកប្រភពដើមនៃការប្រកាច់ ដើម្បីរៀបចំផែនការវះកាត់។ លើសពីនេះ ចំពោះអ្នកជំងឺដែលមានទាំងជំងឺឆ្កួតជ្រូកដែរមានដើមកំណើតច្បាល់លាស់(Focal epilepsy)និងជំងឺឆ្កួតជ្រូកទូទៅ
(Generalized epilepsy) វាអាចត្រូវបានព្យាបាលដោយការរំញោចខួរក្បាលជ្រៅ (Deep Brain Stimulation)ឬ Vagus Nerve Stimulation (VNS) ដើម្បីគ្រប់គ្រងការប្រកាច់។ ចំពោះក្នុងក្រុមដែលអាចសហការលើអាហារូបត្ថម្ភ របបអាហារ ketogenic ក៏អាចត្រូវបានប្រើដើម្បីជួយកាត់បន្ថយការប្រកាច់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការការពារជំងឺឆ្កួតជ្រូកនឹងផ្តោតលើការបង្ការមូលហេតុ ឧទាហរណ៍ចំពោះកុមារ គួរការពារកុំឪ្យគ្រុនក្តៅញឹកញាប់ ហើយចំពោះមនុស្សពេញវ័យគួរតែការពារ ឬប្រយ័ត្នគ្រោះថ្នាក់ដែលប៉ះពាល់ដល់ខួរក្បាល និងមនុស្សចាស់ គួរតែការពារកុំឪ្យមានការកើតឡើងនៃជំងឺសរសៃឈាមខួរក្បាល។
ក្នុងករណីភាគច្រើន ការប្រកាច់អាចបញ្ឈប់ដោយខ្លួនឯងក្នុងរយៈពេល 1-2 នាទី ដូច្នេះប្រសិនបើឃើញអ្នកជំងឺកុំពង់ប្រកាច់អ្វីដែលមនុស្សអាចជួយបានគឺដាក់អ្នកជំងឺគេងផ្អៀងដើម្បីជៀសវាងការឆ្លាក់ ហើយសំខាន់បំផុត កុំដាក់អ្វីចូលក្នុងមាត់អ្នកជំងឺ វានឹងបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និងជំនួយដំបូង។ លោកវេជ្ជបណ្ឌិត DR. CHUSAK LIMOTAI បានមានប្រសាសន៍បែបនេះ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating