ឈឺក្បាល វិលមុខអាចជាសញ្ញាអន្តរាយនៃ ‘’ដុំសាច់ក្នុងខួរក្បាល’’ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ឈឺក្បាល វិលមុខអាចជាសញ្ញាអន្តរាយនៃ ‘’ដុំសាច់ក្នុងខួរក្បាល’’

Share:

“ឈឺក្បាលខ្លាំង វិលមុខញឹកញាប់” ថ្វីត្បិតតែរោគសញ្ញាទាំងនេះជារឿងធម្មតាសម្រាប់មនុស្សស្ទើរតែគ្រប់គ្នាក៏ដោយ ប៉ុន្តែប្រសិនបើរកឃើញជាមួយនិងភាពមិនប្រក្រតីមួយចំនួនទៀត ក៏អាចជាសញ្ញាអន្តរាយមួយនៃជំងឺ “ដុំសាច់ក្នុងខួរក្បាល” បើមិនព្យាបាលទាន់ពេលទេ អាចធ្ងន់ធ្ងរដល់ឈានទៅដល់ពិការមួយចំហៀងខ្លួនឬទាំងសងខាង ឬខ្លះទៀតអាចក្លាយជា “មហារីកខួរក្បាល”។ អាការះដែរអាចសង្កេតដោយខ្លួនឯង ដើម្បី​ទៅជួបគ្រូពេទ្យឯកទេស រួមមាន:

  • ឈឺក្បាលធ្ងន់ធ្ងរ រ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរទៅៗ
  • ក្អួត ចង្អោរ និងងងុយដេក
  • មានអាការះប្រកាច់ដែលអ្នកមិនធ្លាប់មានពីមុនមក
  • មានបញ្ហាក្នុងការស្តាប់
  • បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ពិបាកការ​និយាយ(​និយាយទាក់ៗ)
  • បញ្ហាការចងចាំ, ច្របូកច្របល់, និងងើយឆ្ងល់
  • មានបញ្ហាក្នុងការមើលឃើញ ព្រិលៗ ឬមើលឃើញទ្វេ
  • មានបញ្ហាតុល្យភាព
  • មានការផ្លាស់ប្តូរនៅក្នុងចិត្ត, បុគ្គលិកលក្ខណៈ, អាកប្បកិរិយា
  • ការបាត់បង់ការយល់ឃើញខាងវិញ្ញាណ និងចលនាអវយវៈ
  • ទន់ដៃទន់ជើង ពិការពាក់កណ្តាលខ្លួន

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅជួបអ្នកឯកទេសភ្លាមៗដោយសារតែមានទាំង “ដុំសាច់ក្នុងខួរក្បាលដែរដុំធម្មតា”និង”ដុំសាច់ក្នុងខួរក្បាលដែរជាសាច់កាច”ភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាស្រ័យលើប្រភេទ និងទីតាំង​ វេជ្ជបណ្ឌិតនឹងធ្វើការស្កែនម៉ាញេទិក ឬ MRI ដែលអាចធ្វើរោគវិនិច្ឆ័យបានរហ័ស ដើម្បីរៀបចំផែនការព្យាបាលដែរសាកសម មុនពេលដែរដុំសាច់បំផ្លាញសាច់ខួរក្បាល និងប្រព័ន្ធប្រសាទក្បែរនោះ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4 stars
    4 / 5 (4 )
  • Your Rating