ជំងឺមហារីកកូនកណ្តុរ គឺជាប្រភេទមហារីកដែលចាប់ផ្តើមនៅក្នុងប្រព័ន្ធឡាំហ្វាទិច នៅពេលដែលកោសិកាឈាមសខុសប្រក្រតីចាប់ផ្តើមលូតលាស់។ ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទគឺ ជំងឺមហារីកកូនកណ្តុរមិនមែនជា Hodgkin ដែលមានប្រហែល 90% នៃករណី និង ជំងឺមហារីកកូនកណ្តុរ ជា Hodgkin ដោយក្នុងនោះមាន មានជំងឺមហារីកកូនកណ្តុរមិនមែន Hodgkin ជាង 40 ប្រភេទ និងជំងឺមហារីកកូនកណ្តុរ Hodgkin ពីរប្រភេទ ហើយពួកគេនិងត្រូវ ព្យាបាលដោយវិធីខុសៗគ្នា។
មន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃអាចបង្កើតផែនការនៃកាព្យាបាលជំងឺមហារីកកូនកណ្តុរគ្រប់ប្រភេទបាន។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញានៃជំងឺមហារីកកូនកណ្តុរដែលមានរាយនាមខាងក្រោម សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលមហារីក នៃមន្ទីរពេទ្យវេជ្ជថានី។ អ្នកចាប់ផ្តើមព្យាបាលឆាប់កាន់តែល្អ។
រោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ
ប្រព័ន្ធឡាំហ្វាទិចមានតួរនាទីរក្សាកម្រិតជាតិទឹកនៅទូទាំងរាងកាយរបស់យើង ដូច្នេះហើយទើប កូនកណ្តុរមាននៅគ្រប់ទីតាំងពាសពេញរាងកាយរបស់យើង ដូច្នេះមានន័យថារោគសញ្ញានៃជំងឺមហារីកកូនកណ្តុរមានភាពចម្រុះ ហើយអាចមើលទៅហាក់ដូចជាមិនទាក់ទងនឹងជំងឺផងដែរ។រោគសញ្ញារួមមាន:
- ហើមកូនកណ្តុរនៅក ឬក្លៀក
- អស់កម្លាំង
- គ្រុនក្តៅដោយមិនដឹងមូលហេតុ
- ហើមពោះ
- បាត់បង់ចំណង់អាហារ
- បែកញើសមិនធម្មតា ជាពិសេសនៅពេលយប់
- ងាយនឹងមានស្នាមជាំ រឺចេញឈាម
- ចុះទម្ងន់
- កន្ទួលនិងរមាស់ដោយគ្មានមូលហេតុ
- ការឆ្លងមេរោគញឹកញាប់
- ឈឺទ្រូង ក្អក ឬពិបាកដកដង្ហើម
ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាទាំងនេះដែលមិនអាចកំណត់បានដោយកត្តាផ្សេងទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទេ សូមធ្វើការណាត់ជួបជាមួយមជ្ឈមណ្ឌលមហារីករបស់មន្ទីរពេទ្យវេជ្ជថានី
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកកូនកណ្តុរ
គ្រូពេទ្យនឹងពិនិត្យរកមើលកូនកណ្តុរដែលហើមនៅតាម ក ក្លៀក និងក្រលៀន ហើយគាត់នឹងពិនិត្យរកមើលថាតើមាន ថ្លើមនិងផាលរបស់អ្នកហើមដែរឬទេ។ វេជ្ជបណ្ឌិតអាចណែនាំអ្នកឱ្យធ្វើកោសល្យវិច័យនៃកូនកណ្តុរដោយការចោះសាច់កណ្តុរ (biopsy)។ កោសល្យវិច័យនេះពាក់ព័ន្ធនឹងការដកកូន
កណ្តុរចេញទាំងអស់ ឬមួយផ្នែក ហើយធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកវត្តមានកោសិកាមហារីកកូនកណ្តុរ ប្រសិនបើមានកោសិកាមហារីកកូនកណ្តុរ ការធ្វើកោសល្យវិច័យនិងអាចស្វែងរកប្រភេទជំងឺមហារីកកូនកណ្តុរបាន។
អ្នកនឹងត្រូវបានផ្តល់ការធ្វើតេស្តឈាមដើម្បីរាប់ចំនួនកោសិកានៅក្នុងប្រព័ន្ធឈាមរបស់អ្នក តួរលេខអាចប៉ានស្មានពីប្រភេទនៃជំងឺមហារីកកូនកណ្តុរដែលអ្នកមាន។ អ្នកក៏អាចត្រូវបានណែនាំឪ្យធ្វើ ការចោះយកខួរឆ្អឹងដើម្បីពិនិត្យ (bone marrow aspiration)និង ការចោះសាច់កណ្តុរ (biopsy)ផងដែរ។ គំរូត្រូវបានវិភាគដើម្បីរកមើលកោសិកាមហារីកកូនកណ្តុរ
ប្រសិនបើការធ្វើរោគវិនិច្ឆ័យរបស់អ្នកមានភាពវិជ្ជមានចំពោះជំងឺមហារីកកូនកណ្តុរ គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យធ្វើតេស្តរូបភាពដូចជា MRI, CT និង positron emission tomography (PET) ដើម្បីរកមើលទំហំនៃកោសិកាមហារីកនៅក្នុងតំបន់ផ្សេងទៀតនៃរាងកាយរបស់អ្នក
ការព្យាបាលជំងឺមហារីកកូនកណ្តុរ
គោលដៅចុងក្រោយនៃការព្យាបាលជំងឺមហារីកកូនកណ្តុរគឺសម្លាប់កោសិកាមហារីកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយបញ្ជូនជំងឺមហារីកកូនកណ្តុរទៅជាការធូរស្បើយ។របៀបដែលអាចសម្រេចបានគឺអាស្រ័យលើកត្តាមួយចំនួន រួមទាំងប្រភេទជាក់លាក់នៃជំងឺមហារីកកូនកណ្តុរ ថាតើជំងឺបានរីកចម្រើនប៉ុណ្ណា សុខភាពទូទៅរបស់អ្នក និងចំណូលចិត្តរបស់អ្នក
ការតាមដានសកម្មភាពត្រូវបានគេប្រើជាញឹកញាប់នៅក្នុងករណីដែលមានប្រភេទជំងឺមហារីកកូនកណ្តុរលូតលាស់យឺត។អ្នក និងគ្រូពេទ្យរបស់អ្នកអាចសម្រេចចិត្តរង់ចាំរហូតដល់រោគសញ្ញារំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក មុនពេលចាប់ផ្តើមការព្យាបាល
ការប្តូរខួរឆ្អឹង ឬការប្តូរកោសិកាដើម ប្រើកម្រិតខ្ពស់នៃវិទ្យុសកម្ម និងការព្យាបាលដោយគីមី ប្រើដើម្បីទប់ស្កាត់ខួរឆ្អឹងរបស់អ្នក។ បន្ទាប់ពីការទប់ស្កាត់ កោសិកាដើមនៃខួរឆ្អឹងដែលមានសុខភាពល្អពីតំបន់ផ្សេងទៀតនៃរាងកាយរបស់អ្នក ឬពីអ្នកបរិច្ចាគត្រូវបានបញ្ចូលទៅក្នុងឈាមរបស់អ្នក ហើយធ្វើដំណើរទៅកាន់ឆ្អឹងរបស់អ្នកដើម្បីបង្កើតខួរឆ្អឹងរបស់អ្នកឡើងវិញ។
ការព្យាបាលដោយកាំរស្មីប្រើកាំរស្មីថាមពលខ្ពស់ រួមទាំងប្រូតុង និងកាំរស្មីអ៊ិច ប្រើដើម្បីសម្លាប់កោសិកាមហារីក។ ការព្យាបាលដោយប្រើគីមីប្រើថ្នាំដែរមានឥទ្ធិពលខ្ពស់ប្រើដើម្បីសម្លាប់កោសិកាមហារីកដែលលូតលាស់លឿន។ ការព្យាបាលដោយប្រើគីមីរបស់អ្នកអាចត្រូវបានចាក់តាមសរសៃឈាម ឬប្រើដោយការលេបតាមមាត់ អាស្រ័យលើវេជ្ជបញ្ជាថ្នាំដែលបានចេញពីគ្រូពេទ្យ។
ការព្យាបាលផ្សេងទៀតរួមមាន ថ្នាំគោលដៅផ្តោតលើភាពមិនប្រក្រតីជាក់លាក់នៃកោសិកាមហារីក និងថ្នាំព្យាបាលដោយភាពស៊ាំដែលជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីជួយសម្លាប់កោសិកាមហារីក។
ទស្សនាមជ្ឈមណ្ឌលមហារីក
មជ្ឈមណ្ឌលមហារីក នៅមន្ទីរពេទ្យវេជ្ជថានី ក្នុងទីក្រុងបាងកក ប្រទេសថៃ ផ្តល់ជូននូវការព្យាបាលជំងឺមហារីកកូនកណ្តុរកម្រិតខ្ពស់បំផុត។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកកំពុងជួបប្រទះនូវរោគសញ្ញាណាមួយដែលទាក់ទងនឹងជំងឺមហារីកកូនកណ្តុរ សូមធ្វើការណាត់ជួបនៅមជ្ឈមណ្ឌលមហារីកជីវិតនៅថ្ងៃនេះ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4 stars
4 / 5 (Reviewers) - Excellent
- Your Rating