ជំងឺមហារីកខួរក្បាល គឺបណ្តាលមកពីដុំសាច់ដែលមានកោសិកាមិនប្រក្រតីឬត្រូវបានគេស្គាល់ផងដែរថាជាកោសិកាមហារីក ដែលអាចកើតឡើងដោយឯកឯងនៅក្នុងជាលិកាខួរក្បាល ឬអាចរីករាលដាលពីជំងឺមហារីកនៅក្នុងសរីរាង្គផ្សេងៗ ដូចជាមហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកតម្រងនោម ចំពោះមូលហេតុនៃជំងឺមហារីកខួរក្បាលមិនអាចកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែមានកត្តាដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺដូចខាងក្រោម៖
- អាយុកាន់តែច្រើន
- មានប្រវត្តិក្នុងគ្រួសារកើតមហារីកខួរក្បាល
- អ្នកជំងឺដែលមានជំងឺមហារីកនៅក្នុងសរីរាង្គផ្សេងទៀតនៃរាងកាយដែលអាចរាលដាលដល់ខួរក្បាលដូចជា មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកតម្រងនោម មហារីកស្បែក
- ការឆ្លងមេរោគមួយចំនួន ដូចជាមេរោគអេដស៍
- ជក់បារីជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំ
- ប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម សារធាតុគីមី ឬបរិស្ថានជុំវិញខ្លួនដែលអាចបណ្តាលឱ្យកើតមហារីក
អ្នកជំងឺដែលមានដុំសាច់ខួរក្បាលភាគច្រើនតែងតែជួបប្រទះការឈឺក្បាលធ្ងន់ធ្ងរ ការឈឺចាប់រ៉ាំរ៉ៃ ហើយកាន់តែធ្ងន់ធ្ងរទៅៗ អាចមានការចង្អោរ ក្អួត ល្ហិតល្ហែ ពិបាកគ្រប់គ្រងការនិយាយ និងតុល្យភាព មានបញ្ហាជាមួយនឹងការមើលឃើញ ការស្តាប់ និងអាចមានការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ និងការគិត ទាំងនេះគឺជាសញ្ញាដែរត្រូវប្រញាប់ទៅពិគ្រោះនិងវេជ្ជបណ្ឌិតដើម្បីត្រួតវិនិច្ឆ័យ និងដើម្បីរៀបចំផែនការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
មជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យវេជ្ជថានី ផ្តល់ការថែទាំយ៉ាងទូលំទូលាយនិងយកចិត្តទុកដាក់ ជាមួយនឹងពហុវិជ្ជាដែលរួមមាន ក្រុមគ្រូពេទ្យឯកទេសខាងជំងឺមហារីក និងសាខាជាច្រើនផ្សេងទៀត ដូចជាអ្នកឯកទេសផ្នែកនីមួយៗ គ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យជំនាញខាងវិទ្យុសកម្ម វេជ្ជបណ្ឌិតព្យាបាលដោយកាំរស្មី រួមទាំងគិលានុបដ្ឋាយិកាដែលមានឯកទេស
ក្នុងការថែទាំអ្នកជំងឺមហារីក ឱសថការី និងអ្នកជំនាញអាហារូបត្ថម្ភ ដោយពួកគាត់ទាំងអស់សុទ្ធតែមានបទពិសោធន៍វិជ្ជាជីវៈក្នុងការថែទាំអ្នកជំងឺមហារីក។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating