ការយល់ដឹងអំពីហានិភ័យ អាចជួយការពារមហារីកពោះវៀនធំ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការយល់ដឹងអំពីហានិភ័យ អាចជួយការពារមហារីកពោះវៀនធំ

Share:

ប៉ុន្មានឆ្នាំមកនេះ ឃើញថាមានការកើនឡើងនៃចំនួនអ្នកជំងឺ “មហារីកពោះវៀនធំ” ឡើងខ្ពស់ជាលំដាប់។​ ប៉ុន្តែ​អត្រា​មរណៈ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារតែការរីកចំរើននៃbច្ចេកវិទ្យាពិនិត្យ និងបច្ចេកទេសព្យាបាល ដើម្បីឱ្យសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ។

វេជ្ជបណ្ឌិត អ្នកឯកទេសផ្នែកខាងក្នុងនៃជំងឺមហារីកនៃ មន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ហានិភ័យនៃជំងឺមហារីកពោះវៀនធំពេញមួយជីវិតគឺរកឃើញប្រហែលគ្នាសម្រាប់​ បុរសនិងស្រ្តី គឺប្រមាណ 1 ក្នុងចំណោម 25នាក់ ប៉ុន្តែហានិភ័យនៃជំងឺមហារីកពោះវៀនធំអាចកើនឡើង ឬថយចុះទៅតាមហានិភ័យផ្សេងទៀតនៃអ្នកជំងឺ ដោយជំងឺមហារីកពោះវៀនធំ កើតមកពីទងសាច់ឬ Polyp ក្នុងពោះវៀនធំ បច្ចុប្បន្ននៅមិនទាន់រកហេតុផលឃើញនៅឡើយ ប៉ុន្តែអាចបែងចែកកត្តាហានិភ័យនៃជំងឺនេះទៅជា 2 ប្រភេទ

កត្តាហានិភ័យបុគ្គលរួមមាន៖

អាយុ​ កាល​ពី​មុន​គេ​រក​ឃើញ​ថា​ជាង ៩០% នៃ​អ្នក​កើត​មហារីក​ពោះវៀនធំ ពួកគេមានអាយុលើសពី 50 ឆ្នាំ ហើយអាយុជាមធ្យមគឺ 60 ទៅ 65 ឆ្នាំ ប៉ុន្តែក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ អត្រានៃជំងឺមហារីកពោះវៀនធំចំពោះអ្នកជំងឺដែលមានអាយុក្រោម 50 ឆ្នាំកំពុងកើនឡើងជាលំដាប់ ដោយអ្នកជំងឺដែលក្មេងជាងគេគឺមានអាយុ 18 ឆ្នាំតាមក្នុងរបាយការណ៍អ្នកជំងឺ។

ប្រវត្តិគ្រួសារ និងតំណពូជ បានរកឃើញថា 20% នៃអ្នកជំងឺមហារីកពោះវៀនធំ មាននរណាម្នាក់ក្នុងគ្រួសាររបស់អ្នកធ្លាប់មានជំងឺមហារីកពោះវៀនធំពីមុនមក។

ប្រវត្តិការមានទងសាច់ក្នុងពោះវៀន មានការសិក្សារកឃើញថា​ ទងសាច់ប្រភេទខ្លះអាចវិវត្តទៅជាមហារីកពោះវៀនធំបាន ប៉ុន្តែប្រសិនបើត្រូវបានរកឃើញនិងព្យាបាលចាប់តាំងពីនៅជាទងសាច់នោះ នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺ​បាន

កត្តាហានិភ័យពីបរិស្ថាន

លើសទម្ងន់ និងកង្វះលំហាត់ប្រាណ ​ការសិក្សាបានបង្ហាញថាទម្ងន់ខ្លួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃជំងឺ ក្នុង​ពេល​ដំណាលគ្នា

ការហាត់ប្រាណនឹងបង្កើនការរំលាយអាហាររបស់អ្នក ធ្វើឱ្យពោះវៀនធ្វើការ និងផ្លាស់ទីកាន់តែច្រើន លទ្ធផលរយៈពេលវែងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

អាហារ ក្នុងប្រភេទអាហារខ្លះមានផ្ទុកសារធាតុបង្កមហារីក ជាពិសេស អាហារកែច្នៃ ដូចជា ប្រហិត (Hotdog) bacon ណែម ប៉ាតេ ប្រហិត សាច់ក្រក និងសាច់ក្រហមដែរចម្អិនដោយកម្តៅខ្ពស់រហូតគ្រៀម បែបអាំង។

ការជក់បារី ត្រូវបានគេរកឃើញថាមានចំនួន 12% នៃការស្លាប់ដោយសារជំងឺមហារីកពោះវៀនធំ មានទម្លាប់ជក់បារី

ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ការប្រើប្រាស់គ្រឿងស្រវឹង និងការជក់បារី នឹងបង្កើនហានិភ័យនៃជំងឺមហារីកកាន់តែច្រើន

នៅដំណាក់កាលដំបូងនៃជំងឺមហារីកពោះវៀនធំ អ្នកជំងឺមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលដែលជំងឺវិវត្តិ ហើយទងសាច់រីកធំរហូតក្លាយទៅជា​មហារីកនោះ អ្នកជំងឺនិងចាប់ផ្តើមបង្ហាញរោគសញ្ញាដូចជាឈាម ឬទឹករំអិលលាយឈាមក្នុងការបញ្ចេញចោល។ លាមកតូចជាងមុន មានការទល់លាមកច្លាស់និងរាគរូស ណែនពោះ ហើមពោះ ឬស្ទាបប៉ះដុំក្នុងពោះ ដូច្នេះប្រសិនបើបានទទួលការពិនិត្យសុងពោះវៀនធំ និងចុងពោះវៀនធំនៅអាយុ 45-50ឆ្នាំ នៅពេលដែលជំងឺនេះត្រូវបានរកឃើញទាន់ពេល នឹងអាចព្យាបាលអ្នកជំងឺបានទាន់ពេលវេលា ឬអាចការពារមហារីកបាន ប្រសិនបើរក

ឃើញថាជាទងសាច់ មុនពេលវាក្លាយជាមហារីក។

ទោះយ៉ាងណាក៏ដោយនៅពេលរកឃើញមហារីកពោះវៀនធំ ការព្យាបាលជម្ងឺមហារីកពោះវៀនធំអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃជំងឺ ដំណាក់កាលនៃជំងឺ ទីតាំង និងទំហំនៃជំងឺមហារីក អាយុ ស្ថានភាពរាងកាយ និងភាពរួមផ្សំរបស់អ្នកជំងឺ ដោយមាន 4 វិធីធំៗ ដែរប្រើក្នុងការវះកាត់ដូចជា

ការវះកាត់ គឺជាកាត់យកនៃពោះវៀនធំដែលមានដំបៅនិងកូនកណ្តុរចេញ ឬក្នុងករណីខ្លះប្រសិនបើដំបៅស្ថិតនៅក្នុងពោះវៀនធំនៅជាប់នឹងបាត អាចចាំបាច់ត្រូវធ្វើការវះកាត់បាត សិប្បនិម្មិត។

ការបាញ់កាំរស្មី គឺជាការព្យាបាលរួម​ជាមួយនឹងការវះកាត់ ដោយការបាញ់កាំរស្មីមុន ឬក្រោយការវះកាត់ អាស្រ័យលើការចង្អុលបង្ហាញ និងការពិចារណារបស់គ្រូពេទ្យដែលប្រើក្នុងជំងឺមហារីក​ពោះវៀនធំ។

ការព្យាបាលដោយប្រើគីមី អាចត្រូវបានផ្តល់ឱ្យមុនឬក្រោយការវះកាត់ ដោយមានឬគ្មាន ការបាញ់កាំរស្មី អាស្រ័យលើវេជ្ជបណ្ឌិតនឹងពិចារណា​ទៅតាមការចង្អុលបង្ហាញនៃវេជ្ជសាស្ត មិនចាំបាច់ក្នុងអ្នកជំងឺដំណាក់កាលដំបូងទេ។

ការព្យាបាលដោយថ្នាំគោលដៅ​ (targeted therapy)​ ត្រូវបានប្រើប្រាស់រួមជាមួយនឹងការព្យាបាលដោយប្រើគីមី ប្រភេទថ្នាំអាស្រ័យលើការពិនិត្យហ្សែននៃដុំសាច់​ដើម្បីវិភាគការឆ្លើយតបរបស់ថ្នាំ (precision medicine)។

ទោះជាយ៉ាងណាក៏ដោយ ការការពារដ៏ល្អបំផុតនៃជំងឺមហារីកពោះវៀនធំ អាចធ្វើបានដោយការជៀសវាងកត្តាហានិភ័យពីបរិស្ថាន សម្រាប់អ្នកដែរមានតំនរពូជពីគ្រួសារ គួរ​ការពិនិត្យដោយធ្វើការសុង​ពោះវៀនធំនិងបាត ដើម្បីពិនិត្យរកទងសាច់ ឬដុំសាច់ក្នុងពោះវៀនធំ ដែលអាចវិវត្តទៅជាមហារីកនាពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating