ភាវះវៀចឆ្អឹងខ្នងក្នុងវ័យជំទង់ គឺជាការខូចទ្រង់ទ្រាយនៃឆ្អឹងខ្នងដែលជួបញឹកញាប់បំផុត បច្ចុប្បន្ននេះ មូលហេតុពិតប្រាកដមិនទាន់រកឃើញនៅឡើយទេ
រោគសញ្ញានឹងចាប់ផ្ដើមមាននៅកំឡុងពេលចាប់ផ្ដើមវ័យជំទង់អាយុប្រហែល ១០-១១ ឆ្នាំ ហើយភាពវៀចនៃឆ្អឹងនិងកើនឡើងទៅតាមការលូតលាស់នៃឆ្អឹងខ្នង និយាយឲ្យសាមញ្ញទៅគឺមានភាពវៀចកាន់តែខ្លាំងទៅៗ
រហូតដល់…
ឆ្អឹងឈប់លូតលាស់ ពោលគឺឈប់លូតកំពស់
ជំងឺវៀចឆ្អឹងខ្នងទោះបីជាមិនមែនជាជំងឺដែរប្រញាប់និងព្យាបាលក៏ដោយប៉ុន្តែក៏អាចជាផលប៉ះពាល់ទៅលើផ្លូវចិត្តបានដូចគ្នា
ដោយសារតែបាត់បង់បុគ្គលិកលក្ខណៈ នៅពេលធ្វើសកម្មភាពផ្សេងៗនឹងមិនមានទំនុកចិត្តលើខ្លួនឯង ក្មេងខ្លះអាចបង្ករឪ្យមានភាពតានតឹង ខ្លាចមិនហ៊ានធ្វើកិច្ចកម្មនៅសាលារៀន
ដូច្នេះប្រសិនបើអ្នកគិតថាអ្នកមានជំងឺវៀចឆ្អឹងខ្នង ឬបានរកឃើញដោយចៃដន្យនៅលើថតកាំរស្មីសួត (Chest xray) វេជ្ជបណ្ឌិតនិងណែនាំឱ្យពិនិត្យបន្ថែមដោយការថតកាំរស្មីអ៊ិចនៃឆ្អឹងខ្នង (Spine xray) ដើម្បីធ្វើរោគវិនិច្ឆ័យឪ្យច្បាស់ថាតើមានភាវះវៀចឆ្អឹងខ្នងពិតឬអត់ និងត្រួតពិនិត្យមើលលើមុំវៀចនៃឆ្អឹងថាតើតិចឬច្រើនប៉ុណ្ណាដើម្បីចាប់ផ្តើមព្យាបាលតាំងពីកម្រិតចាប់ផ្តើម។
ជំងឺវៀចឆ្អឹងខ្នង ប្រសិនបើធ្វើរោគវិនិច្ឆ័យទាន់ពេល ធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សអំពីការព្យាបាល ប្រសិទ្ធភាពព្យាបាលគឺល្អប្រសើរដែរ ជាពិសេសចំពោះកុមារ ប្រសិនបើទុកចោល វានឹងបាត់បង់ទាំងបុគ្គលិកលក្ខណៈ និងសុខភាពផ្លូវចិត្ត ដោយការព្យាបាលមានតាំងពីចលនាបំបាត់រហូតទៅដល់ការវះកាត់។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating