ការរលាកសរសៃពួរហើយ មិនប្រញាប់ព្យាបាលឬសម្រាកការប្រើប្រាស់ជើងទេ នឹងធ្វើឱ្យមានការរលាករ៉ាំរ៉ៃ រហូតដល់ឆ្អឹងដុះនៅខាងក្រោយកែងជើង រហូតដល់ប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ ឬមិនអាចត្រឡប់ទៅលេងកីឡាដូចមុនបានឡើយ។
សរសៃពួរគឺជាសរសៃធំបំផុតនៅក្នុងរាងកាយ មានតួរនាទីភ្ជាប់សាច់ដុំកំភួនជើងនិងកែងជើងដើម្បីឪ្យការដើរ រត់ លោតបានយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើសរសៃពួរមានសុខភាពមិនល្អ ឬតឹងពេកវាអាចបណ្តាលឱ្យរលាកសរសៃពួរបានយ៉ាងងាយ។ មូលហេតុគឺបណ្តាលមកពីការប្រើការដដែលៗទៀត ការធ្វើលំហាត់ប្រាណ លេងកីឡាដែលទាមទារការផ្លាស់ប្តូរទិសដៅភ្លាមៗ ឬឈប់ភ្លាមៗ ការដើរច្រើនពេកនិងលឿនពេក ការលោតដដែលៗ ឬសូម្បីតែការព្រឹងជើងជាប់ រួមទាំងការពាក់ស្បែកជើងកែងខ្ពស់ជាប្រចាំ ពាក់ស្បែកជើងដែលមិនសមនឹងជើងរបស់អ្នក ឬពាក់ស្បែកជើងដែលមានបាតខូច និងរួមទាំងភាពទ្រុឌទ្រមតាមអាយុនិងការលើសទម្ងន់ ទាំងនេះបណ្តាលឱ្យមានកម្លាំងទាញច្រំដែលនៅលើសរសៃពួរឬឆ្អឹងក្រោយកែងជើងដែរជាកន្លែងដែរភ្ជាប់ដោយសរសៃពួរ រហូតដល់មានការរលាកសរសៃពួរនៅទីបំផុត
វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN គ្រូពេទ្យវះកាត់ឆ្អឹង ឯកទេស ជើង និងកជើង មន្ទីរពេទ្យវេជ្ជថានី បានបង្ហាញថា នៅពេលដែលសរសៃពួររលាក អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់នៅកជើង ហើយការឈឺចាប់នឹងកើនឡើងបន្ទាប់ពីធ្វើលំហាត់ប្រាណ ឬដើរ ហើមក្រហមនៅបរិវេនលើកែងជើង ចុច ឬធ្វើចលនា ហើយមានអារម្មណ៍ឈឺចាប់នៅកែងជើង អារម្មណ៍ក្តៅនៅក្នុងកែងជើងនិងតឹងសាច់ដុំកំភួនជើង ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះសូមប្រញាប់សម្រាកការប្រើប្រាស់ជើងរបស់អ្នកឪ្យបានលឿន ស្របជាមួយការស្អំត្រជាក់ញឹកញាប់ ដើម្បីកាត់បន្ថយការហើមនិងការឈឺចាប់ ហើយគួររង់ចាំឱ្យការឈឺចាប់ និងហើមបាត់១០០% មុននឹងត្រឡប់មកធ្វើការជើងខ្លាំង ឬធ្វើលំហាត់ប្រាណវិញ ព្រោះបើមិនទាន់ជាសះស្បើយទេ ការរលាកនឹងកកកុញ និងរ៉ាំរ៉ៃរហូតដល់អាការកាន់តែធ្ងន់ធ្ងរ។
“ប្រសិនបើទុកចោលរហូតដល់សរសៃពួររលាករ៉ាំរ៉ៃនិងបណ្តាលឪ្យមានកំណកកំបោរប្រមូលផ្តុំនៅលើឆ្អឹងជើងត្រូវបានគេស្គាល់ផងដែរថាជា ឆ្អឹងដុះមកពីរលាកសរសៃពួររ៉ាំរ៉ៃ Achilles tendonitis នៅដំណាក់កាលដំបូង ប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែអ្នកជំងឺនឹងដឹងនៅពេលដែលឆ្អឹងលូតលាស់ទៅសង្កត់លើសរសៃប្រសាទ រហូតដល់ធ្វើឲ្យឈឺជើងរ៉ាំរ៉ៃ ឬអ្នកជំងឺខ្លះមិនអាចត្រឡប់ទៅលេងកីឡាដូចមុនបានទេ ព្រោះវានឹងមានការឈឺចាប់ ហើមនៅខាងក្រោយកជើង មានអារម្មណ៍ថាឆ្អឹងដុះកកិតនឹងគែមស្បែកជើង ឬកកិតនិងសរសៃពួរធ្វើឱ្យសរសៃចងកាន់តែខូចខាត”។
វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN មានប្រសាសន៍ថា
ប្រសិនបើមានឆ្អឹងដុះពីការរលាកសរសៃពួរដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នកជំងឺយ៉ាងខ្លាំងជាពិសេសការឈឺចាប់ដែលបង្កើតការធ្វើទារុណកម្មឥតឈប់ឈរ វិធីដែលអាចព្យាបាលឪ្យជាសះស្បើយបានគឺ តម្រូវឪ្យអ្នកជំងឺទទួលការវះកាត់ដើម្បីយកឆ្អឹងដែរដុះចេញព្រមជាមួយការជួសជុលសរសៃពួរដែរខូចខាតក្នុងពេលតែមួយ វេជ្ជបណ្ឌិតនឹងបើកស្នាមវះវះកាត់ប្រហែល 3-4 សង់ទីម៉ែត្រ សម្រាកនិងលាងមុខរបួសក្រោយការវះកាត់ប្រហែល 6 សប្តាហ៍ និងអាចត្រលប់មកសកម្មភាពប្រចាំថ្ងៃធម្មតាវិញ ហើយនិងអាចត្រលប់មកលេងកីឡាបានវិញក្នុងរយះពេល៤ទៅ៥ខែបន្ទាប់ពីវះកាត់
សម្រាប់ការការពារមិនឪ្យកើត ឆ្អឹងជើងដុះដោយសាររលាកសរសៃពួររ៉ាំរ៉ៃ វេជ្ជបណ្ឌិត DR. KRIT PRUGSAWAN បាននែនាំថាអ្នកចាប់ផ្តើមជាមួយនឹងការថែរក្សាសរសៃពួររបស់អ្នក ដើម្បីកុំឱ្យមានការរងរបួស ឬរលាក ដោយមានការទាញឬយឺតសរសៃពួរ (warm up) មុននិងក្រោយការលេងកីឡាឬហាត់ប្រាណគ្រប់ពេល ជៀសវាងការលោតនិងព្រឹងជើងក្នុងលក្ខណះដដែលៗ ពាក់ស្បែកជើងដែលសមនឹងជើងរបស់អ្នក បាតស្បែកជើងមិនរឹងពេក ជៀសវាងការពាក់ស្បែកជើងកែងជើងខ្ពស់ លើសពីនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតស្តង់ដារ ដើម្បីការពារជើង និងសរសៃពួរកុំឪ្យរងទម្ងន់ខ្លាំងពេក ទាំងនេះក៏អាចកាត់បន្ថយសរសៃពួរខូចខាតមុនអាយុបានទៀតផង។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.2 stars
4.2 / 5 (Reviewers) - Excellent
- Your Rating