ឈឺក្បាលបែបធ្ងន់ធ្ងរ ប្រកាច់ ឈឺបរិវេនណាមួយនៃក្បាល បាត់បង់ការមើលឃើញ ឬភាពមិនស្ថិតស្ថេរធ្ងន់ធ្ងរក៏អាចបញ្ជាក់ទៅដល់រោគសញ្ញាដូចជា ជំងឺខួរក្បាល AVM ឬភាពមិនប្រក្រតីនៃសរសៃឈាម។ នៅពេលដែលសរសៃឈាមដែលភ្ជាប់ទៅនឹងសរសៃឈាមក្រហមនិងសរសៃវ៉ែននៅក្នុងខួរក្បាលមានការប្រទាក់គ្នា និងបង្ករឪ្យកើតឡើងការខូចទ្រង់ទ្រាយសរសៃឈាម
សរសៃឈាមក្រហមមានតួនាទីដឹកនាំឈាមដែលផ្ទុកអុកស៊ីហ្សែនចេញពីបេះដូង បញ្ជូនទៅចិញ្ចិមខួរក្បាល ខណៈសរសៃវ៉ែនមានតួនាទីបញ្ជូនឈាមដែលបានចិញ្ចិមអុកស៊ីហ្សែនត្រឡប់ទៅសួត និងបេះដូងវិញ។ នៅពេលដែលជំងឺខួរក្បាល AVM កើតឡើង ដំណើរការដ៏សំខាន់នេះត្រូវបានរំខាន។ នៅពេលដែលជំងឺខួរក្បាល AVM កើតឡើង ដំណើរការសំខាន់នេះត្រូវរងការរំខាន។
ភាគច្រើននៃអ្នកជំងឺដែលត្រូវបានគេរកឃើញថាមានជំងឺខួរក្បាល AVM តាំងពីកំណើតប៉ុន្តែអាចនិងមិនមានរោគសញ្ញាពេញមួយជីវិត ក្នុងឱកាសដ៏កម្រ វាអាចឆ្លងដល់ក្រុមគ្រួសារ។
អ្វីដែលបណ្តាលឱ្យទៅជាជំងឺខួរក្បាល AVM នៅមិនទាន់ដឹងនៅឡើយ។ អ្នកស្រាវជ្រាវភាគច្រើនបានរកឃើញថាជំងឺនេះមានតាំងពីកំណើត ហើយអាចកើតឡើងក្នុងអំឡុងពេលនៃទារកក្នុងផ្ទៃ។
ជំងឺខួរក្បាល AVM មិនមានទំនោរបង្ហាញសញ្ញា និងរោគសញ្ញាណាមួយឡើយ រហូតទាល់តែដាច់សរសៃឈាមក្រហម ដែលបណ្តាលឱ្យមានការហូរឈាម។ នៅក្នុងពាក់កណ្តាលនៃករណីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន AVM មានការហូរឈាមជាសញ្ញាដំបូងក្រៅពីការហូរឈាម រោគសញ្ញាផ្សេងទៀត អ្នកជំងឺខ្លះអាចមានដូចជា:
- ការប្រកាច់
- ឈឺក្បាលនៅផ្នែកមួយនៃក្បាល
- ភាពទន់ខ្សោយ ឬស្ពឹកសាច់ដុំនៅផ្នែកមួយនៃរាងកាយ ឬខ្វិន
- ការបាត់បង់ការមើលឃើញ
- ពិបាកនិយាយ
- ភាពច្របូកច្របល់ ឬអសមត្ថភាពក្នុងការយល់ពីអ្នកដទៃ
- ភាពមិនស្ថិតស្ថេរធ្ងន់ធ្ងរ
នៅពេល AVM ដាក់សម្ពាធខ្លាំងទៅលើជញ្ជាំងសរសៃឈាមក្រហម និងសរសៃវ៉ែនដែលទទួលរងនៅការប៉ះពាល់ សរសៃទាំងនោះនិងទន់ខ្សោយហើយជាលទ្ធផលដែរធ្វើ AVM ប្រេះបែក ឬហូរឈាមក្នុងខួរក្បាល។ ជំងឺនេះក៏អាចបង្កឱ្យមានផលវិបាកពីការខ្វះអុកស៊ីហ្សែនក្នុងជាលិកាខួរក្បាល ឬមានការខូចខួរក្បាល។
ប្រសិនបើអ្នកជំងឺត្រូវបានគេសង្ស័យថាមានជំងឺខួរក្បាល AVM វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យជំងឺនេះដោយ ការស្កេន CT ឬ MRI។ Cerebral angiography ក៏ត្រូវបានគេប្រើផងដែរព្រោះវាជាការធ្វើតេស្តរោគវិនិច្ឆ័យលម្អិតបំផុតដែលបង្ហាញពីទីតាំង និងលក្ខណៈនៃសរសៃឈាមក្រហម និងសរសៃវ៉ែនដែលរងផលប៉ះពាល់ ដែលជាព័ត៌មានសំខាន់ក្នុងការរៀបចំផែនការព្យាបាល។
មានជម្រើសជាច្រើនសម្រាប់ការព្យាបាល ជំងឺខួរក្បាល AVM ដោយគោលបំណងចម្បងនៃការព្យាបាលគឺទប់ស្កាត់ការកើតឡើងនៃការហូរឈាម ដើម្បីគ្រប់គ្រងការប្រកាច់ឬស្ថានភាពសរសៃប្រសាទផ្សេងទៀតក៏ត្រូវយកមកពិចារណាផងដែរនៅពេលព្យាបាលអ្នកជំងឺ។ជម្រើសព្យាបាលដែលសមស្របបំផុត គឺប្រែប្រួលទៅតាមអាយុ និងសុខភាពរបស់អ្នកជំងឺ ព្រមទាំងទំហំ និងទីតាំងរបស់ AVM។ ការវះកាត់ ឬវះកាត់ដើម្បីយក AVM ចេញជាការព្យាបាលធម្មតាបំផុត នៅពេលដែលមានហានិភ័យតិចតួចសម្រាប់អ្នកជំងឺក្នុងការដាច់សរសៃឈាមខួរក្បាល ឬប្រកាច់។ នីតិវិធីនេះធ្វើឡើងដោយការប្រើប្រាស់មីក្រូទស្សន៍ដែលមានថាមពលខ្ពស់ដើម្បីបិទ AVM ហើយយកវាចេញពីជាលិកាដែលនៅជិតនោះជាមួយនឹងឈុតវេជ្ជសាស្ត្រ។ ការចាក់បិទសរសៃឈាមដោយការសុងសរសៃឈាមនិងការវះកាត់ដោយប្រើកាំរស្មី Stereotactic ជាជម្រើសផ្សេងៗទៀតនៃការព្យាបាល។
រឿងសំខាន់បំផុតគឺចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយនិងវេជ្ជបណ្ឌិតភ្លាមៗប្រសិនបើមានរោគសញ្ញាណាមួយនៃជំងឺខួរក្បាល AVMដែរបានរៀបរាបខាងលើ ប្រសិនបើការហូរឈាមកើតឡើងនៅក្នុងខួរក្បាល AVM ក្លាយជាការគំរាមកំហែងដល់អាយុជីវិត ហើយចាំបាច់ត្រូវការការមើលថែយ៉ាងយកចិត្តទុកដាក់ពីខាងវេជ្ជសាស្ត្រជាបន្ទាន់។
ក្នុងករណីមានការសង្ស័យថាមានរោគសញ្ញានៃជំងឺខួរក្បាល AVM គ្រូពេទ្យអាចណែនាំ MRI ខួរក្បាលដើម្បីពិនិត្យស្ថានភាពរបស់អ្នកជំងឺ។ MRI គឺជាការស៊ើបអង្កេតផ្នែកវេជ្ជសាស្រ្តដែលប្រើមេដែកខ្លាំង និងរលកវិទ្យុដើម្បីបង្កើតរូបភាពច្បាស់នៃខួរក្បាល យើងអាចទទួលបានលទ្ធផលដែរលម្អិតជាង CT ស្កេន ដោយសារតែវាអាចមើលឃើញសម្បីតែចលនារបស់ជាលិកានៃខួរក្បាល។ ដោយបញ្ជាក់ច្បាស់នៅទីតាំងនៃ AVM និងកន្លែងដែរហូរឈាម ដែលជាព័ត៌មានសំខាន់ដែលជួយគ្រូពេទ្យឱ្យវាយតម្លៃស្ថានភាព ដូច្នេះជម្រើសនៃការព្យាបាលត្រឹមត្រូវអាចត្រូវបានផ្តល់ជូន។ ហេតុនេះទើប MRI ក្លាយជាការធ្វើតេស្តពិនិត្យដ៏មានប្រសិទ្ធភាពមួយដើម្បីកំចាត់ AVM ខួរក្បាល ឬលក្ខខណ្ឌសរសៃប្រសាទផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4 stars
4 / 5 (Reviewers) - Excellent
- Your Rating