ប្រសិនបើអ្នកមានអាការរមួលពោះ ឬរាគរូសមកជាញឹកញាប់ អ្នកគួរតែប្រយ័ត្នព្រោះវាជាសញ្ញាបង្ហាញថាអ្នកអាចប្រឈមនឹងការកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ប្រសិនបើមិនបានព្យាបាលរហូតដល់មានការរលាកកាន់តែខ្លាំង អាចនាំឱ្យកើតជាជំងឺមហារីកពោះវៀនធំ។
វេជ្ជបណ្ឌិត SASIPIM JAMIKORN គ្រូពេទ្យឯកទេសផ្នែកក្រពះពោះវៀន នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease ឬ IBD) គឺជាក្រុមនៃជំងឺដែលមានអាការះ រលាកប្រព័ន្ធរំលាយអាហារ ដែលបច្ចុប្បន្នមិនទាន់មានមូលហេតុច្បាស់លាស់ ប៉ុន្តែវាអាចមានកត្តាជាច្រើនរួមគ្នាដែរដូចជា កត្តាតំណរពូជ ដែលច្រើនតែកើតមាននៅអឺរ៉ុប និងអាមេរិកជាងនៅអាស៊ី ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ ជំងឺនេះត្រូវបានគេរកឃើញកាន់តែច្រើនឡើងនៅក្នុងប្រទេសថៃ ដូច្នេះហើយ យើងគួរតែផ្តល់ភាពសំខាន់ដល់ជំងឺនេះ ត្រូវមានការជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយដែលមានភាពមិនប្រក្រតីពីការឆ្លងមេរោគ ឬបាក់តេរីជាបន្តបន្ទាប់ រហូតដល់បណ្តាលឱ្យមានការរលាករ៉ាំរ៉ៃ កត្តាផ្សេងទៀតដូចជា ការជក់បារី ការពិសាគ្រឿងស្រវឹង ញ៉ាំអាហារសម្បូរជាតិខ្លាញ់ និងភាពតានតឹង។
ជំងឺរលាកពោះវៀនរ៉ាំរ៉ៃអាចចែកចេញជាពីរប្រភេទ៖
ជំងឺរលាកពោះវៀនធំ (Ulcerative Colitis: UC) រោគសញ្ញាកើតឡើងជាចម្បងនៅក្នុងពោះវៀនធំ វាអាចនឹងរលាករហូតដល់វាក្លាយជាមុខរបួស ហើយរាលដាលទៅលើជាលិកាខាងលើ។ អ្នកជំងឺច្រើនតែមានអាការះរាគរ៉ាំរ៉ៃ រាគបាត់ៗ បត់ជើងមក មានទឹករំអិលចេញឈាម ឈឺពោះ និងអាចមានជំងឺរលាកសន្លាក់ ឬក្តៅខ្លួន។
ជំងឺ Crohn (CD) រោគសញ្ញាអាចកើតមានឡើងនៅផ្នែកណាមួយនៃប្រព័ន្ធរំលាយអាហារណាមួយក៏បាន តាំងពី មាត់ បំពង់អាហារ ក្រពះ ពោះវៀនតូច ពោះវៀនធំ និងបាត។ អ្នកជំងឺអាចមានរោគសញ្ញាផ្សេងៗគ្នាដូចជា ឈឺពោះ រាគ បត់ជើងលាយទឹករំអិលឬឈាមស្រស់ ក្តៅខ្លួន ស្រកទម្ងន់ ស្លេកស្លាំង ឬឈាមរាវ។
វិធីសាស្ត្រវិនិច្ឆ័យ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ដែរមានប្រសិទ្ធិភាពនិងច្បាស់លាស់បំផុត គឺជាការឆ្លុះពោះវៀនធំ ដើម្បីពិនិត្យជញ្ជាំងពោះវៀន ជួយឪ្យវេជ្ជបណ្ឌិតមើលឃើញយ៉ាងច្បាស់នូវដំបៅនៅក្នុងពោះវៀន ហើយអាចយកសាច់ដែរនៅបរិវេនដែរមានរលាកទៅពិនិត្យរោគសាស្ត្រ ដើម្បីរកមើលជំងឺមហារីកពោះវៀនធំផងដែរ។
បច្ចុប្បន្នជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ចាប់ផ្តើមព្យាបាលដោយប្រើថ្នាំ។ ដោយការជ្រើសរើសប្រភេទថ្នាំ វេជ្ជបណ្ឌិតនិងពិចារណាអំពី ភាពធ្ងន់ធ្ងរនិងទីតាំងនៃដំបៅ។
ការរលាក បន្ទាប់ពីបានទទួលថ្នាំអ្នកជំងឺគួរតែពិសារថ្នាំឪ្យបានទៀងទាត់ មិនគួរឈប់ថ្នាំដោយខ្លួនឯងបើទោះជាប្រសើឡើងក៏ដោយ ជាទូទៅរោគសញ្ញាមានភាពប្រសើរឡើងក្នុងរយៈពេល 2-4 សប្តាហ៍ លើសពីនេះទៀតអ្នកជំងឺត្រូវថែរក្សាអាហារូបត្ថម្ភរបស់ពួកគេ។ ដោយនែនាំពិសារអាហារឪ្យ គ្រប់ 5 ក្រុម និង កាត់បន្ថយបរិមាណ ពិសារទឹកឪ្យបានគ្រប់គ្រាន់ ជៀសវាងអាហារដែរមានជាតិខ្លាញ់ខ្ពស់ ជាតិអាល់កុល និងកាហ្វេអ៊ីន។
“ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ បើទទួលបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានលឿន និងត្រឹមត្រូវ ជំងឺនេះនឹងស្ងប់ស្ងាត់ហើយអ្នកជំងឺអាចត្រលប់ទៅប្រើប្រាសជីវិតប្រចាំបែបធម្មតាវិញ។ ទន្ទឹមនឹងនោះ ប្រសិនបើទុកចោលមិនបានព្យាបាលហើយបណ្តោយឪ្យមានរលាកពោះវៀនរ៉ាំរ៉ៃជារឺយៗ វាអាចបណ្តាលឱ្យរាងកាយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងជាតិរ៉ែ រួមទាំងអាចបង្ករឪ្យមានផលវិបាកផ្សេងៗ ព្រោះអាចធ្វើឪ្យជំងឺរើឡើងវិញបាន” វេជ្ជបណ្ឌិត SASIPIM JAMIKORN បាននិយាយបែបនេះ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating