ទោះបីជាសុខភាពខាងក្រៅមើលទៅរឹងមាំក៏ដោយ ប៉ុន្តែមិនមែនបានន័យថាមិនមានជំងឺលាក់បុខនៅក្នុងខ្លួននោះទេ ដោយសារតែជាញឹកញាប់យើងឃើញថាមនុស្សដែលមើលទៅមានសុខភាពល្អ ប៉ុន្តែស្លាប់ដោយមិនដឹងមូលហេតុ ហើយដោយគ្មានរោគសញ្ញាណាមួយផង ជំងឺមួយក្នុងចំណោមជំងឺដែលជារឿយៗបណ្តាលឱ្យស្លាប់គឺ “ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction)”
ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) ឬគាំងបេះដូង គឺបណ្តាលមកពីការស្ទះសរសៃឈាមបេះដូងភ្លាមៗ រហូតប៉ះពាល់ដល់លំហូរឈាម ធ្វើឱ្យឈាមមិនអាចទៅចិញ្ចឹមបេះដូងបាន នៅពេលដែលបេះដូងខ្វះឈាម សាច់ដុំបេះដូងត្រូវបានបំផ្លាញ ដែលជាហេតុធ្វើចង្វាក់បេះដូងលោតខុសចង្វាក់ អ្នកជំងឺនិងមានការឈឺ ណែនទ្រូង ពិបាកដកដង្ហើម ហើយអាចមានរោគសញ្ញាផ្សេងទៀតដូចជា ក្អួត ចង្អោរ បែកញើស ញ័រទ្រូង និងងងឹតមុខ អាការះទាំងនេះអាចកើតឡើងដោយមិននឹកស្មានដល់ មិនថាពេលប្រើប្រាសជីវិតប្រចាំថ្ងៃ ធ្វើការ ឬលេងកីឡា។
សម្រាប់អ្នកដែលមានហានិភ័យនៃ ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) មានដូចជា៖
- អ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់ និងជំងឺជាតិខ្លាញ់ក្នុងឈាមខ្ពស់។
- អ្នកដែលមានជំងឺទឹកនោមផ្អែម
- ធាត់
- ភាពតានតឹង
- អ្នកដែលជក់បារី
- មិនបានធ្វើលំហាត់ប្រាណទៀងទាត់
- បុរសដែលមានអាយុលើសពី 40 ឆ្នាំឬស្ត្រីលើសពី 50 ឆ្នាំឬក្រោយអស់រដូវ
- អ្នកដែលមានប្រវត្តិគ្រួសារមានជំងឺបេះដូង
ទោះជាយ៉ាងណាក៏ដោយ ការថែរក្សាសុខភាពបេះដូងរបស់អ្នកគឺជារឿងសំខាន់ ដូចនេះ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ពិសារអាហារសុខភាព ពិសារទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពបេះដូងរបស់អ្នកឱ្យបានទៀងទាត់យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីពិនិត្យរកមើលហានិភ័យនៃជំងឺបេះដូង និងការពារ ជំងឺសាច់ដុំបេះដូងស្លាប់ស្រួចស្រាវ (Myocardial Infarction) ឬគាំងបេះដូងបាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating