ការឈឺជង្គង់ជារោគសញ្ញាដែលធ្វើឱ្យមានការឈឺចាប់ និងរំខានដល់ជីវិតប្រចាំថ្ងៃ ដោយការឈឺជង្គង់អាចកើតឡើងដោយសារហេតុផលជាច្រើនហើយនិងមានវិធីមើលថែនិងព្យាបាលជាច្រើននិងខុសផ្លែកពីគ្នា
1.ជំងឺសឹកក្បាលជង្គង់
- បណ្តាលមកពីឆ្អឹងខ្ចីសឹក ធ្វើឪ្យមានអាការះឈឺជង្គង់់រ៉ាំរ៉ៃ រោគសញ្ញាកើតឡើងដដែលៗ អាចនិងមានការកកស្ទះនៅជង្គង់ មានសំលេងត្រង់សន្លាក់ជង្គង់ពេលកំពុងធ្វើចលនា ការឈឺចាប់អាចកើតឡើងនៅម្ខាង ឬឈឺចាប់ទាំងសងខាងក្នុងពេលតែមួយ
- អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានហ្មត់ចត់ ប្រសិនបើរោគសញ្ញាមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឪ្យកាត់បន្ថយការប្រើប្រាស់ជង្គង់ និងវិធីហាត់ប្រាណដែរត្រឹមត្រូវ ប៉ុន្តែប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ មានលក្ខណះសឹកខ្លាំង សន្លាក់ដែលខូចទ្រង់ទ្រាយខ្លាំង អាចណែនាំអោយវះកាត់ផ្លាស់ប្តូរជង្គង់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរ
2.ជំងឺរលាកសរសៃជង្គង់
- វាបណ្តាលមកពីការប្រើប្រាស់ជង្គងច្រើនពេក ឬគ្រោះថ្នាក់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរលើសន្លាក់ជង្គង់ ដូចជាផលប៉ះពាល់ពីការលេងកីឡាជាដើម ការដួលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តារឱ្យឈឺជង្គង់ មានកន្លែងចុចទៅឈឺ ឈឺចាប់ខ្លាំងពេលពត់ ឬធ្វើចលនាសន្លាក់ជង្គង់ អាចមានអាការះពិបាកដើរ និងមិនអាចទម្លាក់ទម្ងន់បាន
- អ្នកជំងឺគួរតែសម្រាកការប្រើប្រាស់ជង្គង់ ហើយស្អំត្រជាក់ ប្រសិនបើមិនប្រសើរឡើង អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យ
3.ជំងឺរលាកសន្លាក់ហ្គោ (Goat)
- បណ្តាលមកពីកម្រិតជាតិអាស៊ីតក្នុងឈាមខ្ពស់ជាងធម្មតា រួចមានការប្រមូលផ្តុំនៅក្នុងសន្លាក់ រហូតបណ្តាលឱ្យរលាកសន្លាក់ ដោយមានអាការះឈឺ ហើម ឡើងក្រហម ក្តៅជុំវិញមេជើង ឬនៅលើសន្លាក់ផ្សេងៗដូចជាកជើង ឬសន្លាក់ជង្គង់ ភាគច្រើនមានអាការះឈឺបែបភ្លាមៗ ឈឺតែម្ខាងៗ
- អ្នកជំងឺគួរតែថែរក្សាខ្លួនឯងដោយការប្រើថ្នាំដើម្បីគ្រប់គ្រងរោគសញ្ញា និងជៀសវាងការទទួលទានគ្រឿងស្រវឹង រឺអាហារដែរមានជាតិអាស៊ីតខ្ពស់ និងណែនាំឪ្យជួបគ្រូពេទ្យដើម្បីទទួលផែនការព្យាបាលជាបន្តបន្ទាប់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating