ការវះកាត់សរសៃឈាមបេះដូង (Bypass)ដោយប្រើបច្ចេកទេស "មិនប្រើប្រាស់ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត" (Off-Pump CABG) - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

 ការវះកាត់សរសៃឈាមបេះដូង (Bypass)ដោយប្រើបច្ចេកទេស “មិនប្រើប្រាស់ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត” (Off-Pump CABG)

Share:

ជំងឺត្បៀតសរសៃឈាមបេះដូង គឺជាស្ថានភាពដែលសរសៃឈាមបេះដូងត្បៀតតូចឬស្ទះ បណ្តាលឱ្យឈាមហូរទៅចិញ្ចិមសាច់ដុំបេះដូងមិនគ្រប់គ្រាន់ ប្រសិនបើសរសៃឈាមត្បៀតតូចជាច្រើនកន្លែង ឬច្រើនសរសៃរ វេជ្ជបណ្ឌិតនិងពិចារណាព្យាបាលដោយការវះកាត់សរសៃឈាមបេះដូង (Bypass)។ បច្ចុប្បន្ននេះមាន​បច្ចេកទេស​មួយ​ដែល​ហៅ​ថា​ការ​វះ​​កាត់​សរសៃ​ឈាមបេះដូង (Bypass) ដោយប្រើបច្ចេកទេស “មិនប្រើប្រាស់ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត” (Off-Pump CABG) កាត់បន្ថយផលវិបាកដែលអាចកើតឡើងពីការប្រើប្រាស់ម៉ាស៊ីនសួត និងបេះដូងសិប្បនិម្មិត កាត់បន្ថយអត្រានៃការបាត់បង់ឈាម អ្នកជំងឺជាសះស្បើយលឿនជាងមុន និងត្រលប់ទៅប្រើប្រាស់ជីវិតប្រចាំថ្ងៃបានលឿនជាងមុន។

DR. CHAWAKORN LEAMPRIBOON គ្រូពេទ្យវះកាត់បេះដូងនៃ មន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺត្បៀតសរសៃឈាមបេះដូង គឺជា ការត្បៀតឬស្ទះនៃសរសៃរឈាមបេះដូង ដូច្នេះទើបឈាមមិនអាចហូរបានដោយងាយស្រួល បណ្តារឪ្យឈាមហូរទៅចិញ្ចិមសាច់ដុំបេះដូងបានតិចជាងមុន ដោយការត្បៀតឬស្ទះនេះបណ្តារមកពីមានខ្លាញ់ឬកំណកកំបោរទៅរុំក្នុងសរសៃឈាម មានកត្តាហានិភ័យទាក់ទងនឹងជំងឺប្រចាំខ្លួនដូចជា កូលេស្តេរ៉ុលខ្ពស់នៅក្នុងសរសៃឈាម សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងទម្លាប់នៃការរស់នៅដូចជាការជក់បារីជាដើម។

ដូចនេះនៅពេលដែលឈាមមិនអាចហូរទៅចិញ្ចិមសាច់ដុំបេះដូងមិនគ្រប់គ្រាន់ និងបណ្តាលឱ្យមានការឈឺទ្រូង និងដកដង្ហើមខ្លី ប្រសិនបើកាន់តែធ្ងន់ធ្ងរវាអាចបណ្តាលឱ្យគាំងបេះដូងភ្លាមៗបាន ដូច្នេះហើយ ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញាដែលរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។

ការព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូងមានច្រើនវិធី ចាប់ផ្តើមពី​ ការពិសារថ្នាំ ការពង្រីកសរសៃឈាមបេះដូង (Heart Balloon Angioplasty) ក្នុងករណីដែលសរសៃឈាមត្បៀតតូចច្រើនកន្លែង ឬច្រើនសរសៃរ វេជ្ជបណ្ឌិតនិងពិចារណាព្យាបាលដោយការវះកាត់សរសៃឈាមបេះដូង (Bypass) គឺជាការវះកាត់​ តសរសៃឈាម​បេះដូង​ដើម្បី​ឱ្យ​ឈាម​ហូរ​កាត់​ជំនួស​ឱ្យ​សរសៃឈាមដើមដែលត្បៀត។

ការវះកាត់​សរសៃឈាម​បេះដូងគឺជា​វិធីសាស្ត្រ​ដែល​បាន​ធ្វើ​តាំងពី​យូរយារ​ណាស់​មកហើយ​ ហើយនៅតែបន្តធ្វើជាស្តង់ដារផងដែរ ជាការវះកាត់ដោយប្រើម៉ាស៊ីនសួត និងបេះដូងសិប្បនិម្មិត (On-Pump CABG) រួមជាមួយនឹងការធ្វើឱ្យបេះដូងឈប់លោត វេជ្ជបណ្ឌិតនឹងអាចធ្វើ​ការវះកាត់បានយ៉ាងងាយស្រួល​ ប៉ុន្តែ​ការសិក្សា​បាន​រកឃើញថា មាស៊ីនសួត និង​បេះដូង​សិប្បនិម្មិត​អាច​បង្ក​ឱ្យ​មាន​ការ​រលាក​ក្នុង​ខ្លួន អាចប៉ះពាល់ដល់ការស្តារឡើងវិញ និងមុខងារបេះដូងវាក៏ប៉ះពាល់ដល់ប្លាកែត និងការកកឈាមផងដែរអាច​បណ្តាល​ឱ្យ​មាន​ការ​ហូរ​ឈាមច្រើនខុសប្រក្រតីក្រោយពេលវះកាត់បាន។

នាពេលបច្ចុប្បន្ននេះមានបច្ចេកទេសវះកាត់មួយហៅថា ការវះកាត់សរសៃឈាមបេះដូង (Bypass) ដោយប្រើបច្ចេកទេស “មិនប្រើប្រាស់ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត” (Off-Pump CABG) គឺជាវិធីសាស្ត្រវះកាត់ដោយ បេះដូងមិនឈប់លោតអំឡុងពេលប្រតិបត្តិការ វេជ្ជបណ្ឌិត​នឹង​នាំយក​ឧបករណ៍​សម្រាប់​ទប់​បេះដូង​នៅ​ទីតាំងដែល​នឹង​ធ្វើ​ការ​វះកាត់ ដោយបេះដូងនៅតែលោត អាចវះកាត់បានដោយ​មិនចាំបាច់ប្រើ ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត

ការវះកាត់សរសៃឈាមបេះដូង (Bypass) ដោយប្រើបច្ចេកទេស “មិនប្រើប្រាស់ម៉ាស៊ីនសួតនិងបេះដូងសិប្បនិម្មិត” (Off-Pump CABG) មានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • កាត់បន្ថយផលវិបាកពីការប្រើប្រាស់សួត និងបេះដូងសិប្បនិម្មិត
  • ការបាត់បង់ឈាមតិច កាត់បន្ថយអត្រានៃការបន្ថែមឈាមអំឡុងពេលវះកាត់ និងក្រោយពេលវះកាត់
  • កាត់បន្ថយរយៈពេលនៃការវះកាត់ និងការប្រើថ្នាំសន្លប់
  • អ្នកជំងឺជាសះស្បើយយ៉ាងឆាប់រហ័ស កាត់បន្ថយរយះពេលសម្រាក់ក្នុងមន្ទីរពេទ្យ
  • អ្នកជំងឺ​អាច​វិល​ទៅ​រក​ជីវិត​ធម្មតា​បាន​លឿន​ជាង​មុន

ទោះជាយ៉ាងណាក៏ដោយ ការវះកាត់សរសៃឈាមបេះដូងដោយប្រើបច្ចេកទេសដែលមិនប្រើម៉ាស៊ីនសួត ឬបេះដូងសិប្បនិម្មិត (Off-Pump CABG) គឺជាជម្រើសព្យាបាលដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ជំងឺសរសៃឈាមបេះដូង ប៉ុន្តែ​ត្រូវ​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​ដែល​មាន​បទពិសោធន៍ និង​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកទេស​នេះ ដែលអាចជួយឱ្យការវះកាត់ឆាប់រហ័ស ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត និងមានសុវត្ថិភាពសម្រាប់អ្នកជំងឺដើម្បីគុណភាពជីវិតកាន់តែប្រសើរឡើងបន្ទាប់ពីការព្យាបាល

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating