សព្វថ្ងៃនេះមហារីកសុដន់នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតសម្រាប់ស្ត្រី ពោលគឺត្រូវបានគេរកឃើញថាជាជំងឺមហារីកលំដាប់ថ្នាក់លេខមួយចំពោះស្ត្រី និងនៅតែមានអត្រាការបាត់បង់ជីវិតខ្ពស់បំផុត ថ្វីត្បិតតែជំងឺនេះអាចព្យាបាលបាននៅពេលរកឃើញនៅដំណាក់កាលដំបូងក៏ដោយ នេះគឺឆ្លុះបញ្ចាំងឪ្យឃើញថាស្ត្រីភាគច្រើនដែលមានជំងឺមហារីកសុដន់ត្រូវបានរកឃើញនៅដំណាក់កាលក្រោយៗ ដូច្នេះចាំបាច់ណាស់ដែលស្ត្រីគ្រប់រូបគួរតែយកចិត្តទុកដាក់ក្នុងការពិនិត្យរកមើលជំងឺមហារីកសុដន់ជានិច្ច។
វេជ្ជបណ្ឌិត PREAWPUN THONGTHAP វិទ្យុសកម្មរោគវិនិច្ឆ័យ – រូបភាពវិទ្យុសកម្មរោគវិនិច្ឆ័យកម្រិតខ្ពស់និងវិទ្យុសកម្មរួមការព្យាបាលនៃដើមទ្រូង (Advanced Diagnostic Breast Imaging and Intervention) បានពោលថាអ្នកជំងឺមហារីកសុដន់មួយចំនួនប្រហែលជាមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែរកឃើញភាពខុសប្រក្រតីពីការពិនិត្យ ដោយការធ្វើគាបដើមទ្រូង (Mammograms) និងការធ្វើអេកូដើមទ្រូង (Ultrasound) ចំណែករោគសញ្ញាដែររកឃើញញឹកញាប់បំផុតនោះគឺ ការរកឃើញដុំសាច់ក្នុងសុដន់ ប្រសិនបើដុំសាច់ត្រូវបានគេសង្ស័យថាជាមហារីក នឹងនាំឪ្យឈានចូលការចោះដុំសាច់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនៅលំដាប់បន្ទាប់
ការពិនិត្យដោយការធ្វើគាបដើមទ្រូង (Mammograms) និងការធ្វើអេកូដើមទ្រូង (Ultrasound) ជាការធ្វើតេស្តពិនិត្យមើលថាតើដុំសាច់សុដន់មានមុខមាត់និងរូបរាងយ៉ាងណា មានឪកាសអាចជាដុំសាច់ធម្មតា ឬដុំសាច់សាហាវតិចឬច្រើនប៉ុណ្ណា ដោយវេជ្ជបណ្ឌិតកាំរស្មីនឹងវាយតម្លៃលទ្ធផលជាពិន្ទុដែលហៅថា BI-RADS ពិន្ទុនេះបង្ហាញពីភាពដែរអាចនិងទៅជាមហារីក ដែលមានតម្លៃចាប់ពី BIRADS 1 – BIRADS 5 មានន័យដូចខាងក្រោម
- BI-RADS 1 មានន័យថា ការពិនិត្យត្រូវបានរកឃើញថាមិនមានភាពខុសប្រក្រតីណែនាំឱ្យពិនិត្យម្តងក្នុងមួយឆ្នាំ
- BI -RADS 2 មានន័យថា ការពិនិត្យត្រូវបានរកឃើញថារកឃើញវត្ថុដែលជាធម្មតាមាននៅក្នុងសុដន់ ដូចជា កំណកកំបោរធម្មតា ដុំគីស ឬថង់ទឹកក្នុងដើមទ្រូង ដុំសាច់ប្រភេទមិនកាចសាហាវ ណែនាំឱ្យពិនិត្យម្តងក្នុងមួយឆ្នាំ
- BI -RADS 3 មានន័យថា ការពិនិត្យត្រូវបានរកឃើញថាអ្វីដែលគេរំពឹងថានឹងធម្មតា ដែលដែលជាទូរទៅរកឃើញនៅក្នុងដើមទ្រូង (probably benign) ឱកាសនៃជំងឺមហារីកគឺ 0 – 2% ត្រូវបានណែនាំអោយពិនិត្យរៀងរាល់ 6ខែ ម្តង រហូតដល់ 2 ឆ្នាំ ដើម្បីធានាថាមិនមានគ្រោះថ្នាក់
- BI -RADS 4A មានន័យថា ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 2-10% នៃការកើតជំងឺមហារីក
- BI -RADS 4B មានន័យថា ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 10-50% នៃការកើតជំងឺមហារីក
- BI -RADS 4C មានន័យថា ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី មានឱកាស 50-95% នៃការកើតជំងឺមហារីក
- BI -RADS 5 មានន័យថា ការពិនិត្យត្រូវបានរកឃើញថារកឃើញភាពមិនប្រក្រតី ឱកាសជាមហារីក > 95%
ប្រសិនបើពិនិត្យឃើញភាពខុសប្រក្រតីដែរបានពិន្ទុពី BI-RADS 4 ទៅ BI-RADS 5 គ្រូពេទ្យនឹងណែនាំការធ្វើកោសល្យវិច័្ឆយ(ចោះដុំសាច់) ដើម្បីទទួលបានការវិនិច្ឆ័យច្បាស់លាស់។ ដោយរៀបចំសម្រាប់អ្នកជំងឺដែលចាំបាច់ត្រូវធ្វើកោសល្យវិច្ឆ័យ នៅថ្ងៃចោះដុំសាច់មិនចាំបាច់តមអាហារឬភេសជ្ជៈមុនពេលធ្វើតេស្តនោះទេ ប៉ុន្តែប្រសិនបើអ្នកជំងឺប្រើថ្នាំដែលប៉ះពាល់ដល់ការកកឈាម ចាំបាច់ត្រូវជូនដំណឹងទៅវេជ្ជបណ្ឌិតដែលព្យាបាលឪ្យជ្រាប និងចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំយ៉ាងតិច 5-7 ថ្ងៃមុនពេលធ្វើកោសល្យវិច័យដើម្បីកុំឱ្យមានបញ្ហាក្នុងការបញ្ឈប់ការហូរឈាមអំឡុងពេលនីតិវិធី។
ការធ្វើកោសល្យវិច័យ (ចោះដុំសាច់)ក្នុងដើមទ្រូងធ្វើបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ដោយដំបូងគ្រូពេទ្យនឹងចាក់ថ្នាំស្ពឹកនៅបរិវេនដែលមានដុំសាច់ អ្នកជំងឺនឹងមានអារម្មណ៍ឈឺចាប់បន្តិចបន្តួចក្នុងពេលចាក់ថ្នាំស្ពឹក ក្នុងអំឡុងពេលធ្វើការចោះដុំសាច់អ្នកជំងឺនឹងមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ប៉ុន្តែនិងលឺសំឡេងនៃម្ជុលចោះដុំសាច់នៅពេលកំពុងចោះ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងបច្ចេកវិជ្ជានៃការចោះដុំសាច់នាពេលបច្ចុប្បន្ននេះអាចចោះនិងមើលដុំសាច់តាមរយះការធ្វើអេកូដើមទ្រូង (Ultrasound) និងគាបដើមទ្រូង (Mammograms) ដែលធ្វើឲ្យការធ្វើកោសល្យវិច័យកាន់តែមានភាពត្រឹមត្រូវ បើទោះជាដុំសាច់នោះមិនអាចស្ទាបប៉ះក៏ដោយ ឬមានទំហំតូចជាង 1សង់ទីម៉ែត្រ លើសពីនេះថែមទាំងមានសុវត្ថិភាពខ្ពស់ចំណាយពេលប្រហែល 1 ម៉ោងសម្រាប់ដំណើរការនៃការព្យាបាលទាំងមូល អ្នកជំងឺនឹងមានស្នាមរបួសតូចមួយដែលមានទំហំប៉ុនម្ជុលនៅក្នុងស្បែក បន្ទាប់ពីនីតិវិធីត្រូវបានបញ្ចប់។ អ្នកជំងឺអាចត្រលប់ទៅវិញបានភ្លាមៗ មិនចាំបាច់ស្នាក់នៅមន្ទីរពេទ្យទេ អ្នកជំងឺត្រូវបិទមុខរបួសដោយប្លាស្ទីកការពារទឹក រយៈពេល 3 ថ្ងៃ អ្នកជំងឺត្រូវមើលថែមុខរបួសមិនឪ្យត្រូវទឹកនិងហាមលើករបស់ធ្ងន់ ៗនិងហាត់ប្រាណដូចជា យោលដៃរបស់អ្នកខ្លាំងៗ ក្រៅពីនេះអ្នកអាចប្រើប្រាស់ជីវិតប្រចាំថ្ងៃបានធម្មតា។ ប្រសិនបើអ្នកមានការឈឺចាប់ អ្នកអាចលេបថ្នាំប៉ារ៉ាសេតាមុល ដើម្បីបំបាត់ការឈឺចាប់បាន។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើកោសល្យវិច័យ (ចោះដុំសាច់) នៅមន្ទីរពេទ្យវេជ្ជថានី ការបញ្ជូនដើម្បីត្រួតលទ្ធផលបែបរហ័សចំណាយពេលតែ១ថ្ងៃប៉ុណ្ណោះ ធ្វើឱ្យអ្នកជំងឺស្ងប់ចិត្ត ដោយមិនចាំបាច់រង់ចាំលទ្ធផលតេស្តយូរ ចំណែកឯការធ្វើតេស្តបែបធម្មតាចំណាយពេលប្រហែល 1 សប្តាហ៍។
ព្រោះដើមទ្រូងគឺជាផ្នែកសំខាន់មួយរបស់ស្ត្រី យើងគួរតែថែរក្សានិងយកចិត្តទុកដាក់លើដើមទ្រូងរបស់យើងបន្ថែមទៀត
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating