ជំងឺរលាកសរសៃពួរកជើង ការចាក់ផ្លាកែកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ជម្រើសព្យាបាលមួយផ្សេងទៀត - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

 ជំងឺរលាកសរសៃពួរកជើង ការចាក់ផ្លាកែកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ជម្រើសព្យាបាលមួយផ្សេងទៀត

Share:

ការព្យាបាលជំងឺរលាកសរសៃពួរបាត​ជើងឬ​ (Plantar Fasciitis) និងអាការះឈឺចាប់កជើងរ៉ាំរ៉ៃនៅផ្នែកខាងក្រោយ សឹតសឹងតែជាមូលហេតុដែរបង្កមកពីការរលាកសរសៃពួរសាច់ដុំ (Achilles) នឹងមិនមែនជារឿងពិបាកទៀតទេ ព្រោះសព្វថ្ងៃនេះជាមួយនឹងការវិវត្តន៍ផ្នែកវេជ្ជសាស្រ្ដជាមួយជម្រើសមួយទៀតគឺការចាក់ផ្លាកែតកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ដើម្បីជួសជុលផ្នែកដែលរងរបួសដែលត្រូវបានបញ្ជាក់ថាជាវិធីសាស្រ្តមួយ​ទៀតផ្តល់ប្រសិទ្ធភាពខ្ពស់សម្រាប់ការព្យាបាល។

ការព្យាបាលជំងឺរលាកសរសៃពួរបាត​ជើងឬ (Plantar Fasciitis) ភាគច្រើនចាប់ផ្តើមកើតលើមនុស្សវ័យចំណាស់។​ ដំបូងវេជ្ជបណ្ឌិតនឹងព្យាបាលដោយចលនាបំបាត់ ឬកាត់បន្ថយសកម្មភាព រួមទាំងការសម្រកទម្ងន់ផងដែរ និងបន្ថែមឧបករណ៍ជំនួយដូចជាស៊ីលីកូននៅក្រោមកែងជើង ឬកែតម្រូវស្បែកជើង ទោះយ៉ាងណាក៏ដោយ នៅពេលដែលអ្នកបានធ្វើគ្រប់យ៉ាង ហើយគ្មានភាពប្រសើរឡើងនោះ ជំហានបន្ទាប់ វេជ្ជបណ្ឌិតនឹងណែនាំអោយចាក់ថ្នាំផ្លាកែតកម្រិតខ្ពស់ (PRP: Platelet Rich Plasma)

វិធីប្រើប្លាកែតក្នុងការព្យាបាល

វេជ្ជបណ្ឌិតនិងយកឈាមរបស់អ្នកជំងឺបានកិនដើម្បីបំបែកប្លាកែត និងកត្តាលូតលាស់ចេញមក ដោយផ្នែកទាំងពីរនេះនិងធ្វើសកម្មភាពក្នុងការព្យាបាល ដូចខាងក្រោម

  • ជួយបង្កើនកូឡាជែននៅតំបន់ដែលរបួស មិនថាសាច់ដុំ សរសៃពួរ ឬឆ្អឹងដែលរងរបួសនោះទេង​ជួយ​ពង្រឹង និង​ធ្វើឪ្យបាត់ការឈឺចាប់បានកាន់តែឆាប់រហ័ស
  • ជួយបង្កើនសរសៃឈាមតូចៗថ្មីៗ ដើម្បីបង្កើនចរន្តឈាមនៅតំបន់របួស ដែលអាចឱ្យការជាសះស្បើយលឿនជាងមុន
  • មានប្រសិទ្ធិភាពប្រឆាំងនឹងការរលាកដែលកើតឡើងនៅក្នុងតំបន់ខាងលើ

ចំណុចហាមឃា​​​​​​​​​​​​​​​​​​​​​​​​​ត់នៃការចាក់ប្លាកែត

  • អ្នកជំងឺដែរមានជំងឺស្លេកឬអ្នកជំងឺដែរមានកម្រិតប្លាកែទាប
  • អ្នកដែលបានចាក់ថ្នាំស្តេរ៉ូអ៊ីតនៅក្នុងទីតាំងនោះរយៈពេល 1 ខែមុន
  • អ្នកជំងឺដែលមានការឈឺចាប់រ៉ាំរ៉ៃគួរតែឈប់ប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាកយ៉ាងតិចមុន មួយសប្តាហ៍
  • អ្នកជំងឺដែលមានជំងឺមហារីកគ្រាប់ឈាម ឬមហារីកឆ្អឹង

តើការចាក់ប្លាកែតត្រូវចំណាយពេលប៉ុន្មានដើម្បីជាសះស្បើយ?

ជាទូទៅ ប្លាកែតចាប់ផ្តើមធ្វើសកម្មភាពក្នុងរយៈពេល 2-4 សប្តាហ៍ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយវាក៏អាស្រ័យលើទីតាំងនៃការចាក់ផងដែរ ទីតាំងនៃសកម្មភាពនីមួយៗគឺខុសគ្នា។ បច្ចុប្បន្ន​ក៏​នៅ​តែ​ណែនាំ​ឱ្យ​ចាក់ 1ដង​ រួច​តាមដាន​រោគ​សញ្ញា​ជា​មុន​សិន។ ប៉ុន្តែបញ្ហាសំខាន់គឺវេជ្ជបណ្ឌិតនឹងធ្វើការព្យាបាលទៅលើគ្រប់ៗផ្នែក ដូចជាការកែសម្រួលសកម្មភាពជាដើម ការធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំ ទាញសរសៃ ការបន្ថែមភាពរឹងមាំ ឬការបត់បែនសាច់ដុំរួមគ្នា ព្រោះប្រសិនបើអ្នកពឹងផ្អែកលើប្រសិទ្ធភាពនៃប្លាកែតតែមួយមុខ អ្នកប្រហែលជាមិនទទួលបានប្រសិទ្ធភាពពេញលេញនោះទេ។

នៅពេលដែលបច្ចេកវិទ្យាវេជ្ជសាស្រ្តបានរីកចម្រើនជាបន្តបន្ទាប់ ការចាក់ផ្លាកែតកម្រិតខ្ពស់ (PRP:Platelet Rich Plasma) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាការព្យាបាលអ្នកជំងឺបានត្រូវចំណុចពិតៗ ដូច្នេះ​ហើយ​ខ្ញុំ​សូម​ណែនាំ​ថា ការព្យាបាលប្រភេទណាក៏ដោយ ត្រូវមានក្រុមគ្រូពេទ្យជំនាញតាមដានយ៉ាងដិតដល់ ដើម្បីទទួលបានប្រសិទ្ធភាពដែរល្អបំផុតចំពោះអ្នក។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating