ព្យាយាមសម្រកទំងន់យ៉ាងណាក៏គ្មានប្រសិទ្ធិភាព - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ព្យាយាមសម្រកទំងន់យ៉ាងណាក៏គ្មានប្រសិទ្ធិភាព

Share:

មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះបញ្ហា ការហាត់ប្រាណ​ រួមទាំងការគ្រប់គ្រងអាហារ ប្រើវិធីសម្រកទម្ងន់ (Loss weight) បែបណាក៏មិនអាចបញ្ចុះទម្ងន់បាន លើសពីនេះ ជួនកាលទម្ងន់របស់អ្នកអាចឡើងចុះៗថែមទៀតផង លើសពីនេះ ជួនកាលទម្ងន់។​ នេះអាចបណ្តាលមកពី “ប្រព័ន្ធរំលាយអាហារអន់ថយ (Impaired Metabolism)” ដែលមនុស្សជាច្រើនមិនដែលដឹង។ វាជាបញ្ហាដែលកើតចេញពីក្នុងរាង្គកាយ ហើយ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​ការ​សម្រក​ទម្ងន់​បរាជ័យ ដោយប្រព័ន្ធរំលាយអាហារអន់ថយមានមានមូលហេតុជាច្រើនដូចជា

មូលហេតុនៃប្រព័ន្ធរំលាយអាហារអន់ថយ (Impaired Metabolism)  

  • ឈឺដោយជំងឺអ្វីម្យ៉ាងដូចជាជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការខុសប្រក្រតី
  • អាយុកើនឡើង អត្រានៃប្រព័ន្ធរំលាយអាហារជាមធ្យមតែងតែធ្លាក់ចុះ
  • អ្នក​ដែល​ទម្ងន់​ប្រែប្រួល​ម្តង​ហើយ​ម្តង​ទៀតពី​ការ​ប្រើ​ខុស​វិធី​សម្រក​ទម្ងន់អាចបង្កឪ្យងអត្រានៃប្រព័ន្ធរំលាយអាហារមូលដ្ឋានធ្លាក់
  • ស្ត្រីរំលាយអាហារបានតិចជាងបុរស
  • តំណរពូជ
  • កង្វះលំហាត់ប្រាណ
  • ជំងឺទឹកនោមផ្អែម

ផលប៉ះពាល់នៃប្រព័ន្ធរំលាយអាហារអន់ថយដែលជៀសមិនរួចរួមមាន ភាពធាត់ ឬជំងឺផ្សេងៗដែលបណ្តាលមកពីការធាត់ដូចជា ជំងឺជាតិស្ករ ជំងឺជាតិខ្លាញ់​ ជំងឺបេះដូង ជំងឺសឹកក្បាលជង្គង់ យេនឌ័រ។ល។

សព្វថ្ងៃនេះមានវិធីថ្មីដើម្បីសម្រកទម្ងន់​ ដោយបញ្ចូលប៉េងប៉ោងសម្រកទម្ងន់ទៅក្នុងក្រពះ ដោយការសុង។ ប៉េងប៉ោង​សម្រក​ទម្ងន់​ផលិត​ពី​ស៊ីលីកូន​ពេទ្យ និងបញ្ចូលដោយទឹក ប្រហែល 400-500 cc ជាគោលការណ៍ ប៉េងប៉ោងសម្រកទម្ងន់ដែលដាក់ក្នុងក្រពះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ហើយញ៉ាំអាហារតិច។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating