មហារីកសុដន់ (Breast Cancer) រកឃើញកាន់តែលឿន ឪកាសព្យាបាលជាកាន់តែខ្ពស់ (Breast Cancer) គឺជាជំងឺមហារីកដែររកឃើញញឹកញាប់បំផុតចំពោះស្រ្តី មិនថាជានិន្នាការមកពីជុំវិញពិភពលោក ឬនៅក្នុងប្រទេសថៃនោះទេ ចំនួនស្ត្រីដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់នៅទូទាំងពិភពលោកមានប្រមាណ 2.2 លាននាក់ក្នុងមួយឆ្នាំ និងប្រហែល 680.000 នាក់បានស្លាប់ក្នុងមួយឆ្នាំ។ សម្រាប់ប្រទេសថៃទិន្នន័យពីនាយកដ្ឋានសេវាវេជ្ជសាស្រ្តក្នុងឆ្នាំ 2021 បានរកឃើញថាស្ត្រីថៃប្រមាណ 17,043 នាក់បានកើតជំងឺមហារីកសុដន់ក្នុងមួយឆ្នាំ ឬស្មើនឹង 47 នាក់ក្នុងមួយថ្ងៃ និងមានការបាត់បង់ជីវិតរហូតទៅដល់ 13 នាក់ក្នុងមួយថ្ងៃ ដែលមាននិន្នាការនៃការកើនឡើងនៃជំងឺ និងអត្រាស្លាប់ជាបន្តបន្ទាប់។ ការពិនិត្យឃើញមហារីកក្នុងដំណាក់កាលដំបូងនិងជួយបង្កើនឪកាសនៃការព្យាបាលរោគឪ្យជាបាន បង្កើនអត្រារស់រានមានជីវិត និងគុណភាពជីវិតសម្រាប់អ្នកជំងឺ រួមទាំងជួយកាត់បន្ថយអត្រាស្លាប់។
វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI គ្រូពេទ្យឯកទេសខាងវិទ្យុសកម្មរោគវិនិច្ឆ័យកម្រិតខ្ពស់ផ្នែកសុដន់និងការព្យាបាលដោយវិទ្យុសកម្ម នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា កត្តាហានិភ័យនៃជំងឺមហារីកសុដន់ត្រូវបានបែងចែកជា 2 ក្រុម
- កត្តាដែលមិនអាចគ្រប់គ្រងបាន ដូចជាការកើនឡើងហានិភ័យតាមអាយុ តំណពូជហ្សែនក្នុងគ្រួសារ មានសាច់ញាតិផ្ទាល់ដែលមានប្រវត្តិជំងឺមហារីកសុដន់ឬមហារីកស្បូន ការមករដូវមុន និងអស់រដូវយឺត មានប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្មបរិវេនដើមទ្រូងពីមុន និងមានភាវះជាលិកាសុដន់ក្រាស់ទាំងនេះនិងអាចដឹងបានដោយការធ្វើម៉ាំម៉ូក្រាម
- កត្តាដែលអាចគ្រប់គ្រងបានដូចជា ភាវះលើសទម្ងន់ ពិសារស្រារ ការប្រើថ្នាំអ័រម៉ូនក្នុងរយះពេលយូរ និងការធ្វើលំហាត់ប្រាណ
ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ គួរតែត្រូវបានពិនិត្យរកជំងឺមហារីកសុដន់ដោយការធ្វើ ម៉ាម៉ូក្រាម រួមជាមួយនឹងអ៊ុលត្រាសោនដើមទ្រូង ជាពិសេសក្នុងចំណោមអ្នកជំងឺដែលមានប្រវត្តិស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដូចជាមានប្រវត្តិហ្សែនក្នុងគ្រួសារ ឬមានសាច់ញាតិផ្ទាល់ដែលមានជំងឺមហារីកសុដន់ ឬមហារីកស្បូន គួរពិគ្រោះជាមួយគ្រូពេទ្យឯកទេសសុដន់ដើម្បីពិនិត្យមុនក្រុមស្ត្រីទូទៅ តាមអាយុដែលសមស្របនៃបុគ្គល ទន្ទឹមនឹងនោះ ក្នុងក្រុមដែលមានរោគសញ្ញាសុដន់ខុសប្រក្រតី ដូចជាស្ទាបប៉ះដុំសាច់ មានទឹកហូរចេញពីដើមទ្រូងខុសប្រក្រតី មានរូបរាងនិងស្បែកនៃសុដន់(ស្បែកស្រអាប់ ស្រដៀងនឹងសំបកក្រូច ឬក្បាលសុដន់លិច) ធ្លាប់ធ្វើកោសល្យវិច័យប្រភេទដែលមានហានិភ័យខ្ពស់ពីមុន និងមានប្រវត្តិនៃជំងឺមហារីកសុដន់គួរតែទទួលការត្រួតពិនិត្យដោយការធ្វើម៉ាំម៉ូក្រាមនិង/ឬអ៊ុលត្រាសោន គ្រប់រូប។
សម្រាប់ការធ្វើការធ្វើម៉ាំម៉ូក្រាមឬការពិនិត្យត្រួតរូបភាពសុដន់ដោយការថតកាំរស្មីជាមួយនិងឧបករណ៍វិទ្យុសកម្មក្នុងកម្រិតទាប បរិមាណវិទ្យុសកម្មធៀបនឹងកាំរស្មីអ៊ិចទ្រូងគឺខ្ពស់ជាងបន្តិចឬមួយភាគប្រាំមួយនៃបរិមាណវិទ្យុសកម្មធម្មជាតិនៅជុំវិញយើង បច្ចុប្បន្ននេះមន្ទីរពេទ្យវេជ្ជថានីមានបច្ចេកវិទ្យា 3D mammography ដោយចំណាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះក្នុងការថតកាំរស្មីអ៊ិចក្នុងមួយទីតាំង ជួយបំបែកដុំពកចេញពីជាលិកាសុដន់ដែលត្រួតលើគ្នាបាន ជាលទ្ធផលអាចឪ្យឃើញដុំសាច់ ឬកំណកកំបោរមិនប្រក្រតីបានកាន់តែច្បាស់ថែមទាំងទទួលបានរូបភាពដែរមានភាពល្អិតល្អន់ទៀតផង។ ជាពិសេសចំពោះអ្នកជំងឺដែលមានជាលិកាសុដន់ក្រាស់ (dense breast) ដូច្នេះការពិនិត្យសុដន់ដោយម៉ាម៉ូក្រាមម្តងក្នុងមួយឆ្នាំត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងជួយរកឃើញភាពមិនប្រក្រតីនៃសុដន់នៅដំណាក់កាលដំបូងទៀតផង។
ផ្នែកអ៊ុលត្រាសោន និងធ្វើឪ្យឃើញដុំសាច់ឬថង់ទឹកក្នុងដើមទ្រូងបាន ប្រសិនបើឃើញថាមានដុំសាច់ដែរអាចប្រាប់ពីខ្នាតនិងទ្រង់ទ្រាយនៃដុំសាច់បានថាស្អាតល្អឬបញ្ជាក់ទៅខាងផ្នែកមហារីក នេះនឹងជួយធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែលម្អិត និងត្រឹមត្រូវ។
ការធ្វើម៉ាំម៉ូក្រាមនិងអ៊ុលត្រាសោនប្រចាំឆ្នាំ មិនមែនជាមធ្យោបាយការពារមហារីកសុដន់ទេ ប៉ុន្តែវាជួយក្នុងការពិនិត្យរកមហារីកសុដន់បានយ៉ាងល្អ រួមទាំងអាចប្រើជាឧបករណ៍សម្រាប់ធ្វើកោសល្យវិច័យ ក្នុងករណីដែលរកឃើញភាពមិនប្រក្រតីពីរូបភាពរោគវិនិច្ឆ័យ។ ធ្វើឱ្យរកឃើញសញ្ញានៃរោគបានតាំងតែខ្នាតតូច ៗ អំឡុងពេលដែរមិនទាន់មានភាពខុសប្រក្រតី ហើយអាចព្យាបាលបានទាន់ពេល បណ្តាលឱ្យមានការកើនឡើងអត្រារស់រានមានជីវិត។ឮ និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ”។
វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI បានពោលថា
មហារីកសុដន់ត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ស្ងាត់នៅក្បែរខ្លួន ដូច្នេះការពិនិត្យមហារីកសុដន់ដោយប្រើ ម៉ាំម៉ូក្រាមនិងអ៊ុលត្រាសោន គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់ស្ត្រីទាំងអស់ដែលមានការចង្អុលបង្ហាញព្រោះមហារីកសុដន់រកឃើញកាន់តែលឿន ឪកាសព្យាបាលជាកាន់តែខ្ពស់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating