Transcarotid Artery Revascularization គឺជាវិធីព្យាបាលដ៏ជោគជ័យមួយសម្រាប់ជំងឺសរសៃឈាម Carotid - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

Transcarotid Artery Revascularization គឺជាវិធីព្យាបាលដ៏ជោគជ័យមួយសម្រាប់ជំងឺសរសៃឈាម Carotid

Share:

Transcarotid Artery Revascularization (TCAR) គឺជានីតិវិធីវេជ្ជសាស្រ្តដែលត្រូវបានបង្កើតឡើងដែលផ្តល់នូវដំណោះស្រាយដែលមានផលប៉ះប៉ាល់តិចតួចដើម្បីព្យាបាលជំងឺសរសៃឈាម carotid និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនាពេលអនាគត។TCAR មានវិធីសាស្រ្តប្លែកនៃការប្រើប្រាស់បច្ចេកវិជ្ជាទំនើបដើម្បីបញ្ច្រាសលំហូរឈាមជាបណ្តោះអាសន្នក្នុងអំឡុងពេលធ្វើនីតិវិធី។ ការបញ្ច្រាសនេះ អាចជួយបង្វែរភាគល្អិតដែលខូចខាតចេញពីខួរក្បាលបានយ៉ាងមានប្រសិទ្ធភាព។ ការបញ្ច្រាសលំហូរឈាមកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ដោយសារតែមានការប្រើ ប៉េងប៉ោង និង stents ត្រូវបានប្រើដើម្បីបើកសរសៃឈាមដែលចង្អៀតឡើងវិញ។ ទោះបីជាមានការបង្វែរឈាមបណ្តោះអាសន្នក៏ដោយ ប៉ុន្តែឈាមរត់ទៅកាន់ខួរក្បាលត្រូវបានផ្គត់ផ្គង់តាមរយៈសរសៃឈាមផ្សេងទៀត។នេះជាវិធីដែរណែនាំឪ្យប្រើ ច្រើនជាងការវះកាត់សរសៃឈាមក្រហមក្នុងករណីខ្លះ។

TCAR ធ្វើឡើងដោយគ្រូពេទ្យវះកាត់សរសៃឈាម អ្នកបច្ចេកទេស និងអ្នកជំនាញផ្នែកថ្នាំស្ពឹកសរសៃឈាម។ គ្រូពេទ្យវះកាត់នឹងវាយតម្លៃអ្នកជំងឺ និងកំណត់ថាតើការប្រើ ថ្នាំសណ្តំកម្រិតមធ្យម ការប្រើថ្នាំស្ពឹកតាមចំណុច ឬការប្រើថ្នាំសន្លប់​ មួយណាដែរសមស្របបំផុតសម្រាប់អ្នកជំងឺ។ ការវះកាត់និងធ្វើ​ឡើង​តាម​រយៈ​ការវះ​តូច​មួយ​នៅ​ជិត​ឆ្អឹង​កង​ដើម្បីជាផ្លូវចូលទៅកាន់សរសៃឈាម carotid។ បន្ទាប់មកដាក់បញ្ចូលបំពង់មួយចូលទៅក្នុងសរសៃឈាមដែលត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធការពារសរសៃប្រសាទ transcarotid (NPS) ។ ប្រព័ន្ធ NPS និងធ្វើការបញ្ច្រាស់លំហូរឈាមចេញពីខួរក្បាលបានយ៉ាងមានប្រសិទ្ធិភាពដើម្បីជាវិធានការការពារ ភាគល្អិតដែលខូចខាតឬកំទេចនៃផ្នែកណាមួយហូរទៅកាន់ខួរក្បាល។ ឧបករណ៍នេះប្រមូល និងត្រងបន្ទះ និងកំទេចកំទី មុនពេលឈាមត្រូវបានត្រលប់ទៅសរសៃឈាមត្រង់ក្រលានវិញ បន្ទាប់មក បំពង់​វះកាត់​នឹង​ត្រូវ​បាន​ដក​ចេញ​មុនពេលដែរទិសដៅនៃឈាមហូរតាមធម្មតាវិញ។​ បន្ទាប់មកគ្រូពេទ្យនិងដេរមុខរបួសនោះ។

ដើម្បីធានាបាននូវស្ថេរភាពយូរអង្វែងនៃបន្ទះ និងការការពារជំងឺដាច់សរសៃឈាមខួរក្បាល(Stroke) stent ដែលជាបំពង់សំណាញ់ដែលអាចពង្រីកបាន ត្រូវបានដាក់បញ្ចូលនៅកន្លែងស្ទះនៅក្នុងសរសៃឈាម carotid ។ លំហូរឈាមបញ្ច្រាស់ត្រូវបានបិទនៅពេលដែល stent នៅនឹងកន្លែង ហើយឈាមត្រលប់មកហូរតាមទិសដៅធម្មតា។

ដោយសារ TCAR គឺជានីតិវិធីវេជ្ជសាស្រ្តដែលផ្តល់នូវដំណោះស្រាយដែលមានផលប៉ះប៉ាល់តិចតួច វាសមស្របជាពិសេសសម្រាប់អ្នកជំងឺដែលប្រឈមមុខនឹងហានិភ័យខ្ពស់នៃផលវិបាកនៃការវះកាត់ ដោយសារកត្តាដូចជាអាយុ ឬការពិចារណាកាយវិភាគវិទ្យា ឬមានការស្ទះសរសៃឈាម carotid ។ ក្រៅពីនេះប្រសិនបើមានការស្ទះលើសពី 50% និងបង្ហាញនៅអាការះខ្លះៗ ឬប្រសិនបើមានការស្ទះលើសពី70% តែមិនបង្ហាញនូវរោគសញ្ញា TCAR អាចជាជម្រើសព្យាបាលដ៏ជោគជ័យមួយសម្រាប់ជំងឺសរសៃឈាម carotid ។

ខាងក្រោមនេះគឺជាអ្នកជំងឺដែលមានសិទ្ធិនិងទទួលបាននូវ TCAR៖

  • អាយុចាប់ពី 75ឆ្នាំឡើងទៅ
  • អ្នកជំងឺដែលមានជំងឺខ្សោយបេះដូង ឬ ជំងឺត្បៀតសរសៃឈាមមិនច្បាស់លាស់
  • មានរោគសញ្ញានៃការគាំងបេះដូង (Heart attack) ក្នុងរយៈពេល 6 សប្តាហ៍កន្លងមក
  • មានប្រវត្តិនៃការវះកាត់ក្បាល ឬក ឬបាញ់កាំរស្មី (Radiology)
  • មានការត្បៀតនៃសរសៃឈាម carotid ដែលត្រលប់មកវិញបន្ទាប់ពីការវះកាត់ ឬការស្ទះសរសៃឈាម carotid ទាំងពីរ
  • ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន ឬជំងឺសួតធ្ងន់ធ្ងរ

TCAR ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសជុំវិញពិភពលោក ទទួលបានប្រជាប្រិយភាពនិងទទួលស្គាល់ក្នុងចំណោមគ្រូពេទ្យវះកាត់សរសៃឈាម។ ការនាំយកទៅប្រើប្រាស់និងលទ្ធភាពនៃការប្រើប្រាស់ TCAR អាចប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើកត្តាដូចជាការអនុវត្តផ្នែកវេជ្ជសាស្រ្ត ប្រព័ន្ធថែទាំសុខភាព និងការអនុម័តបទប្បញ្ញត្តិ។ ជារឿងសំខាន់ណាស់ចំពោះការពិភាក្សាជាមួយនិងអ្នកឯកទេសក្នុងតំបន់របស់អ្នកដើម្បីពិចារណាពីលទ្ធភាពនៃការព្យាបាលនិងភាពសមស្របរបស់ TCAR ជាជម្រើសនៃការព្យាបាល។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating