មនុស្សជាច្រើនអាចនិងជួបប្រទះបញ្ហា កាន់តែព្យាយាមសម្រកប៉ុណ្ណារ ទម្ងន់កាន់តែឡើងប៉ុណ្ណឹង មូលហេតុអាចមកពីការសម្រកទម្ងន់ដោយខុសវិធី ដូចជាការមិនពិសារអាហារពេលល្ងាច តមម្សៅ និងប្រូតេអ៊ីន បរិភោគតែបន្លែ ផ្លែឈើឬអ្នកខ្លះទៀតតមអាហារចាប់តាំងពីអាហារថ្ងៃ វាអាចធ្វើឱ្យរាងកាយស្រេកឃ្លាននិងបង្កើនការឃ្លានអាហារទៀតផង ហើយសំខាន់បំផុតនោះគឺធ្វើឪ្យដំណើរការនៃប្រព័ន្ធរំលាយអាហារក្នុងរាងកាយអន់ថយ ជាលទ្ធផលបណ្តារឪ្យពិបាកក្នុងការរំលោយជាតិខ្លាញ់ លើសពីនេះទៅទៀតក្នុងរយៈពេលវែង រាងកាយនឹងសម្របទៅនឹងស្ថានភាពនៃការ hibernation រហូតក្លាយទៅជា (នៅពេលដែរអ្នកបរិភោគអាហារចូលទៅ រាងកាយនឹងបញ្ជាឱ្យការរំលាយអាហារថយចុះ ប៉ុន្តែបែរជាបញ្ជាឪ្យប្រមូលទុកជាតិខ្លាញ់កាន់តែច្រើន នេះជាមូលហេតុដែលអ្នកកាន់តែតមអាហារអ្នកកាន់តែធាត់។
វេជ្ជបណ្ឌិត Boonlert Imraporn គ្រូពេទ្យឯកទេសខាងប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ក្រៅពីភាពធាត់ប៉ះពាល់ដល់បុគ្គលិកលក្ខណៈ និងទំនុកចិត្តហើយនោះ វាថែមទាំងអាចបង្ករឪ្យមានហានិភ័យនៃជំងឺផ្សេងៗទៀតរួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង Ischemic និងមហារីកជាដើម។
ប៉ុន្តែបច្ចុប្បន្ននេះមានការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រទាំងឡាយ ដែលជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ មិនថាជា ការលេបថ្នាំ ការចាក់ថ្នាំ ការបញ្ចូលប៉េងប៉ោងសម្រកទម្ងន់ ឬការវះកាត់ក្រពះនោះទេ ដោយវិធីសាស្រ្តនីមួយៗគួរតែស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធរបស់វេជ្ជបណ្ឌិតឯកទេស។
សម្រាប់វិធីសាស្រ្តដែលមិនត្រូវការការវះកាត់ និងកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះ រួមមានការបញ្ចូលប៉េងប៉ោងសម្រកទម្ងន់និងការប្រើប្រាស់ប៊ិចចាក់សម្រកទម្ងន់ Liraglutide ដែរត្រូវបានអនុម័តដោយក្រសួងចំណីអាហារ និងឱសថ និង US FDA Approved
សម្រាប់ប៊ិចសម្រកទម្ងន់ ប៊ិច 1 មានផ្ទុកសារធាតុសកម្ម Liraglutide ដែលជាសារធាតុដែរមានភាពស្រដៀងទៅនឹងអរម៉ូននៅក្នុងខ្លួនយើង 97% ពោលគឺ Glucagon ដូចជា peptide-1 (GLP-1 receptor agonist) ដែរជាក្រុមអរម៉ូននៅក្នុងបំពង់រំលាយអាហារ ដែលមានឥទ្ធិពលកាត់បន្ថយជាតិស្ករក្នុងឈាម ដូច្នេះ លទ្ធផលនៃការប្រើថ្នាំនេះគឺអ្នកនឹងមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរ មិនឃ្លានញឹកញាប់ ជួយកាត់បន្ថយការផលិតជាតិស្ករក្នុងថ្លើមបង្កើនភាពប្រែប្រួលអាំងស៊ុយលីននៅក្នុងលំពែង និងសាច់ដុំ រួមទាំងការកាត់បន្ថយចលនានៃក្រពះដូច្នេះហើយ ទើបធ្វើឱ្យអាហារនៅក្នុងពោះបានកាន់តែយូរ។
ប៊ិចចាក់សម្រកទម្ងន់ Liraglutide គឺជាថ្នាំដែលប្រើសម្រាប់ចាក់ក្រោមស្បែក ចាក់ជារៀងរាល់ថ្ងៃ មួយថ្ងៃម្តង មុនឬក្រោយអាហារ ហើយអាចចាក់នៅផ្ទះបាន ដោយចំនួនថ្នាំដែលត្រូវប្រើ វេជ្ជបណ្ឌិតឯកទេសដែរទទួលបន្ទុកនឹងកំណត់រឿងនេះ។ មានព័ត៌មានពីការស្រាវជ្រាវលើការប្រើប្រាស់ប៊ិចចាក់ថ្នាំបញ្ចុះទម្ងន់ Liraglutide បានរកឃើញថាប្រសិនបើចាក់រយៈពេល 12 សប្តាហ៍ ឬ 3 ខែក្នុងកម្រិត 3.0 mg/day អ្នកនឹងអាចស្រកបានយ៉ាងហោចណាស់ 5% នៃទម្ងន់ដំបូងរបស់អ្នក។ ដោយអាចប្រើបានសម្រាប់អ្នកជំងឺក្នុងក្រុមដែលលើសទម្ងន់លើសពីស្តង់ដារ BMI ក្រុមដែលចូលចិត្តបរិភោគមិនទៀងពេល ក្រុមដែលចូលចិត្តញ៉ាំផ្អែមនិងជាតិខ្លាញ់ និងក្រុមដែរប្រឈមនឹងទឹកនោមផ្អែម
“ប្រសិនបើអ្នកចង់ប្រើប៊ិចចាក់ថ្នាំបញ្ចុះទម្ងន់ Liraglutide អ្នកគួរតែមកទទួលការប្រឹក្សាពីវេជ្ជបណ្ឌិតឯកទេស ដើម្បីវេជ្ជបណ្ឌិតសាកសួរប្រវិត្តនិងពិនិត្យរាងកាយរបស់អ្នក មុននឹងចាប់ផ្តើមការចាក់ថ្នាំក្នុងអំឡុងពេលព្យាបាល និងមានការតាមដានរោគសញ្ញានិងវាយតម្លៃយ៉ាងដិតដល់ដើម្បីឪ្យអ្នកជំងឺអាចស្រកទម្ងន់ដោយសុវត្ថិភាព និងមានសុខភាពល្អ” វេជ្ជបណ្ឌិត Boonlert Imraporn
លើសពីនេះទៀតការសម្រកទម្ងន់ដែរមានប្រសិទ្ធភាពហើយមិនចាំបាច់ប្រើវិធីវះកាត់មួយវិធីទៀតគឺការបញ្ចូលប៉េងប៉ោងដើម្បីសម្រកទម្ងន់ ដែលជាមធ្យោបាយសុវត្ថិភាព ថែមទាំងអាចសម្រកទម្ងន់បានរហូតទៅដល់ 24 គីឡូក្រាមក្នុងរយៈពេល 1 ឆ្នាំ ហើយថែមទាំងអាចប្រើរួមជាមួយប៊ិចចាក់សម្រកទម្ងន់ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating