ទិដ្ឋភាពរួម
ដុំសាច់ Gliomas គឺជាប្រភេទមួយនៃដុំសាច់កាច ដែរលូតលាស់នៅក្នុងជាលិកាខួរក្បាល ឬខួរឆ្អឹងខ្នងចំពោះមនុស្សគ្រប់ភេទនិងវ័យ ដែរបង្កមកពីការលូតលាស់នៃកោសិកា Glial ដែរមិនអាចគ្រប់គ្រងបាន។ ដុំសាច់ Gliomas មានច្រើនប្រភេទ ប្រភេទខ្លះអាចប៉ះពាល់ដល់អាយុជីវិតបានដោយលូតលាស់យ៉ាងលឿននិងអាចព្យាបាលពិបាកដោយការវះកាត់។
រោគសញ្ញា
ដុំសាច់ Gliomas អាចបណ្តាលឪ្យនិយាយមិនច្បាស់ មើលមិនច្បាស់ ខួរក្បាលអ័ព្ទ ឈឺក្បាលខ្លាំង ចង្អោរ ប្រកាច់ និងបញ្ហាតុល្យភាព ។ ដុំសាច់ក្នុងខួរក្បាលនេះក៏អាចនាំអោយមានរោគសញ្ញាធ្ងន់ធ្ងរផងដែរ ដូចជាការហូរឈាម ឬទឹកដក់ក្នុងខួរក្បាល និងជំងឺក្លនក្នុងខួរក្បាលផងដែរ។
រោគវិនិច្ឆ័យ
ដុំសាច់ Gliomas អាចជាមហន្តរាយដល់អាយុជីវិតបាន ប្រសិនបើមានរោគសញ្ញាទាំងនេះ នែនាំឪ្យប្រញាប់មកពិគ្រោះជាមួយនិងវេជ្ជបណ្ឌិតយ៉ាងឆាប់រហ័ស នីតិវិធីមួយចំនួនដែរតែងតែប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរួមមាន MRI និង CT scan ដើម្បីរកមើលដុំសាច់ ឬដុំពកដែរមានភាពមិនប្រក្រតីនៅក្នុងខួរក្បាល។
ប្រសិនបើរកឃើញដុំសាច់គួរឲ្យសង្ស័យ ការធ្វើកោសល្យវិច័្ឆយ (Biopsy) អាចត្រូវបានធ្វើឡើង ដើម្បីចោះយកដុំសាច់ទៅពិនិត្យវិភាគថាតើវាជាដុំសាច់ប្រភេទអ្វី និងចង់ដឹងថាតើវាកាចសាហាវឬគ្រោះថ្នាក់ប៉ុណ្ណា។
ការព្យាបាល
ការព្យាបាលដុំសាច់ Gliomas អាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នេះអាស្រ័យលើសុខភាពទូទៅរបស់អ្នកជំងឺ ភាពធ្ងន់ធ្ងរ និងទីតាំងនៃដុំសាច់ ក្នុងចំណោមកត្តាផ្សេងៗទៀត។
ជាឧទាហរណ៍ ប្រសិនបើដុំសាច់ស្ថិតនៅជិតជាលិការដែរងាយនិងប៉ះពាល់ឬពិបាកទៅដល់ ការវះកាត់ប្រហែលជាមិនមែនជាជម្រើសនៃការព្យាបាលនោះទេ ដោយសារតែការយកដុំសាច់ទាំងស្រុងជាមួយនឹងការវះកាត់គឺពិតជាពិបាកណាស់។ ក្នុងករណីអ្នកជំងឺដែរមិនអាចវះកាត់បាន ការព្យាបាលដោយថ្នាំគីមី ឬការព្យាបាលដោយកាំរស្មីអាចជាជម្រើសដំបូង ហើយករណីភាគច្រើននោះអាចចំបាច់និងត្រូវមានការព្យាបាលរួមគ្នាផងដែរ។
ឥឡូវនេះមាននីតិវិធីព្យាបាល Gliomas ដែលមិនសូវរាតត្បាត និងសុវត្ថិភាពជាងវិធីផ្សេងៗ ឧទាហរណ៍ដូចជា ការបាញ់កាំរស្មីឡាស៊ែរ (Laser ablation) ជាការវះកាត់ដែរមានផលប៉ះពាល់តិចបំផុតដែរនែនាំសម្រាប់អ្នកជំងឺដែរស័ក្តិសមសម្រាប់ការវះកាត់ខួរក្បាលបែបបុរាណ (បើកលលាក្បាល) ដែលហៅថា craniotomy ការដាក់រ៉ែ (Brachytherapy) គឺជាទម្រង់នៃការព្យាបាលដោយកាំរស្មីដែលព្យាបាលដុំសាច់ Gliomas ដោយមិនបំផ្លាញជាលិកាជុំវិញ។
ទោះបីជាមានការជឿនលឿនផ្នែកវេជ្ជសាស្រ្តទាំងនេះក៏ដោយ ការព្យាបាលដុំសាច់ Gliomas អាចបណ្តាលឱ្យខូចខួរក្បាលជាអចិន្ត្រៃយ៍ ដូច្នេះអាចនិងត្រូវការស្តារនីតិសម្បទា (Rehabilitation) ដើម្បីជួយអោយអ្នកជំងឺអាចត្រលប់មកប្រើប្រាស់ជីវិតបន្ទាប់ពីការព្យាបាល វេជ្ជបណ្ឌិតអាចណាត់អ្នកជំងឺតាមកំំណត់ដើម្បីតាមដានមើលថាតើមហារីកនិងត្រលប់មកម្តងទៀតឬអត់។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating