មហារីកសុដន់ជាជំងឺមហារីកដែររកឃើញច្រើនបំផុតសម្រាប់ស្ត្រីទូទាំងពិភពលោក រកឃើញប្រហែល ១ ក្នុងចំណោម ៨ នាក់នៃចំនួនប្រជាជនស្រី ថែមទាំងមានអត្រាការស្លាប់ខ្ពស់ណាស់ ទន្ទឹមនឹងនេះដែរមហារីកសុដន់អាចព្យាបាលជាសះស្បើយបាន ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង ប៉ុន្តែមហារីកសុដន់ដំណាក់កាលដំបូងៗតែងតែមិនមានរោគសញ្ញា ដូច្នេះការត្រួតពិនិត្យជាប្រចាំគឺមានសារៈសំខាន់ខ្លាំងណាស់។
វេជ្ជបណ្ឌិត DR. WERAWAN CHATTRASTRAI អ្នកឯកទេសខាងវិទ្យុសកម្ម ការពិនិត្យកាំរស្មីវិទ្យា និងវិទ្យុសកម្មរួមការព្យាបាលនៃសុដន់ នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ជំងឺមហារីកសុដន់ក្នុងដំណាក់កាលដំបូងជារឿយៗតែងតែមិនមានរោគសញ្ញាអ្វីនោះទេ។ ចំពោះអ្នកដែលមានរោគសញ្ញាអាចមកជាមួយការស្ទាបប៉ះដុំសាច់បរិវេនសុដន់ឬក្រោមក្លៀក ប៉ុន្តែដុំសាច់អាចចុចទៅឈឺឬមិនឈឺក៏ថាបាន ចំណែករោគសញ្ញាផ្សេងទៀតដែលអាចត្រូវបានរកឃើញរួមមាន:
- សុដន់មានការផ្លាស់ប្តូររូបរាង ឬខ្នាត
- សុដន់ ឬក្បាលសុដន់មានស្នាមផុងឬរហែក
- ក្បាលសុដន់មានការផ្លាស់ប្តូរ ដូចជា ក្បាលសុដន់ចង្អុលចុះ ក្បាលសុដន់មានកន្តួលក្រហម ឬហូរឈាម
- មានទឹករងៃឬសារធាតុរាវហូរចេញពីក្បាលសុដន់
- មានអារម្មណ៍ថាឈឺចាប់ ឬឈឺចាប់នៅបរិវេនសុដន់
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុដន់ឱ្យបានហ្មត់ចត់ ដែលបច្ចុប្បន្នអាចពិនិត្យដោយធ្វើម៉ាំម៉ូក្រាម (Mammogram) ភ្ជាប់ជាមួយអ៊ុលត្រាសោនសុដន់ (Ultrasound) ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង មានឱកាសអាចព្យាបាលជាសះស្បើយបាន។
លើសពីនេះ ការពិនិត្យរកមើលមហារីកសុដន់ត្រូវបានណែនាំសម្រាប់ស្ត្រីទាំងអស់ដែលមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅសម្រាប់អ្នកជំងឺដែលមានប្រវត្តិស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដូចជាមានប្រវត្តិនៃហ្សែនក្នុងគ្រួសារ ឬមានសាច់ញាតិផ្ទាល់ដែលមានជំងឺមហារីកសុដន់ ឬអូវែ អាចទទួលបានការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតឯកទេសតាមករណីនីមួយៗ
សម្រាប់ការធ្វើ ម៉ាំម៉ូក្រាម (Mammogram) គឺជាការពិនិត្យមើលរូបភាពនៃសុដន់ដោយការថតកាំរស្មី ដោយឧបករណ៍ពិនិត្យនឹងបញ្ចេញវិទ្យុសកម្មកម្រិតទាប បរិមាណវិទ្យុសកម្មបើធៀបនឹងការថតកាំរស្មីអ៊ិចទ្រូងគឺខ្ពស់ជាងបន្តិចបន្តួច ឬគិតជាមួយភាគប្រាំមួយនៃបរិមាណវិទ្យុសកម្មធម្មជាតិនៅជុំវិញយើង ក្នុងបច្ចុប្បន្នមន្ទីរពេទ្យវេជ្ជថានីមានបច្ចេកវិទ្យា 3D ម៉ាំម៉ូក្រាម (Mammogram) ដោយចំណាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះក្នុងការថតកាំរស្មីអ៊ិចក្នុងមួយទីតាំង ដែលជួយឪ្យអាចបំបែកស្នាមជំងឺចេញពីជាលិកាសុដន់ដែលត្រួតលើគ្នា ជាលទ្ធផលឪ្យមើលឃើញដុំសាច់ ឬកំណកកំបោរដែលខុសប្រក្រតីកាន់តែច្បាស់ និងអាចទទួលបានរូបភាពលម្អិតជាងមុន។ ជាពិសេសចំពោះអ្នកជំងឺដែលមានជាលិកាសុដន់ក្រាស់ (dense breast) ការពិនិត្យសុដន់ដោយការធ្វើ ម៉ាំម៉ូក្រាម (Mammogram) ម្តងក្នុងមួយឆ្នាំត្រូវបានចាត់ទុកថាមានសុវត្ថិភាពនិងជួយរកមើលភាពមិនប្រក្រតីនៃសុដន់នៅដំណាក់កាលដំបូងផងដែរ។
ចំណែកឯផ្នែកអ៊ុលត្រាសោន នឹងធ្វើឱ្យឃើញដុំសាច់ឬថង់ទឹកក្នុងសុដន់ ប្រសិនបើអ្នករកឃើញដុំសាច់ក៏អាចបញ្ជាក់ពីខ្នាតនិងរូបរាងនៃដុំសាច់ដើម្បីប្រាកដថាវាជាសាច់ល្អ ឬមានកត្តាចង្អុលបង្ហាញជំងឺមហារីក វិធីនេះនឹងជួយធ្វើឱ្យការធ្វើរោគវិនិច្ឆ័យកាន់តែលម្អិត និងត្រឹមត្រូវ។
មហារីកសុដន់ត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ស្ងាត់មួយដែរនៅក្បែខ្លួនយើង ដូច្នេះការពិនិត្យមហារីកសុដន់ដោយប្រើ ម៉ាំម៉ូក្រាម (Mammogram) និង អ៊ុលត្រាសោន (Ultrasound) គឺមានសារៈសំខាន់ និងចាំបាច់សម្រាប់ស្ត្រីទាំងអស់ដែលមានការចង្អុលបង្ហាញព្រោះមហារីកសុដន់រកឃើញទាន់ពេលវេលាអាចព្យាបាលជាសះស្បើយបាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 4.8 stars
4.8 / 5 (Reviewers) - Spectacular
- Your Rating