«ជំងឺ​សរសៃឈាម​ខួរក្បាល​» ដឹងលឿន ព្យាបាលទាន់ពេល អាចកាត់បន្ថយហានិភ័យនៃភាពពិការបាន - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

«ជំងឺ​សរសៃឈាម​ខួរក្បាល​» ដឹងលឿន ព្យាបាលទាន់ពេល អាចកាត់បន្ថយហានិភ័យនៃភាពពិការបាន

Share:

ជំងឺដាច់សរសៃឈាមខួរក្បាល ជាជំងឺដែលមនុស្សគ្រប់រូបមានឱកាសកើត ភាពធ្ងន់ធ្ងរនៃរោគអាចអាចបណ្តាលឱ្យភាពពិការ ឬខ្វិនបានឬការស្លាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា

វេជ្ជបណ្ឌិត Pongsakorn Pongsapas វេជ្ជបណ្ឌិតឯកទេសប្រព័ន្ធសរសៃប្រសាទនៃ​មន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ជំងឺដាច់សរសៃឈាមខួរក្បាល (Stoke) បណ្តារមកពីការស្ទះនៃសរសៃឈាមខួរក្បាល ក្រិនឬបែក ដែរជាហេតុបង្កឱ្យមានរបួសដល់ខួរក្បាលនៅក្នុងតំបន់នោះ ឬកង្វះឈាមទៅចិញ្ចឹម បង្ករឪ្យកោសិកាខួរក្បាលខូចខាត អ្នក​ជំងឺ​នឹង​មាន​រោគ​សញ្ញា​ដូច​ជា​ វៀចមុខវៀចមាត់ និយាយមិនច្បាស់ឬមិនអាចនិយាយបាន ស្រវាំងភ្នែកមើលឃើញបែកជាពីរ អវយវៈទន់ខ្សោយ ស្ពឹកមួយចំហៀងខ្លួន ឬដើរមិនត្រង់ជាដើម វាអាចកើតមានចំពោះមនុស្សវ័យកណ្តាលឡើងទៅ ហើយត្រូវបានរកឃើញញឹកញាប់បំផុតចំពោះមនុស្សវ័យចំណាស់ដែរមានជំងឺប្រចាំខ្លួន នេះក៏ដោយសារតែសរសៃឈាមកាន់តែយ៉ាប់យ៉ឺនទៅតាមអាយុ និងកត្តាជាច្រើន។

ជំងឺសរសៃឈាមខួរក្បាលចែកចេញជា២ប្រភេទគឺ៖

  1. ត្បៀតឬស្ទះសរសៃឈាមខួរក្បាល បណ្តាលមកពីការត្បៀតសរសៃឈាមខួរក្បាល ពីការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងជញ្ជាំងសរសៃឈាម ឬបណ្តាលមកពីកំណកឈាមចេញពីបេះដូងស្ទះសរសៃឈាមក្នុងខួរក្បាល ដោយកត្តាទាំងពីរនេះបណ្តាលឱ្យបាត់បង់លំហូរឈាមទៅកាន់ខួរក្បាល បង្ករឪ្យខួរក្បាលមានភាវះខ្វះឈាមទៅចិញ្ចឹមស្រួចស្រាល និងជាលិកាខួរក្បាលស្លាប់
  2. សរសៃរឈាមខួរក្បលបែកឬដាច់ នេះបណ្តារមកពីសរសៃឈាមស្តើងនិងមានសភាពផុយស្រួយ ដែរបណ្តារមកពីជំងឺសម្ពាធឈាម​ ឬបាត់បង់ភាពធន់នៃសរសៃឈាម ពីការ​ខូច​ទ្រង់ទ្រាយ​នៃ​សរសៃ​ឈាមបណ្តារឪ្យសរសៃឈាមងាយនិងបែកដែលនាំឱ្យមានការហូរឈាមក្នុងខួរក្បាលហើយមានរបួសដល់ជាលិកាខួរក្បាលនៅតំបន់នោះ។

កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺអ្នកជំងឺដែរមានប្រចាំខ្លួនដូចជា ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ជំងឺធាត់ និងរួមទាំងការជក់បារីនិងពិសារគ្រឿងស្រវឹងក្នុងបរិមាណខ្ពស់ផងដែរ។

ការធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមខួរក្បាល អាច​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យបាន​ដោយ​ការ​ពិនិត្យ​ខួរក្បាល​ជាមួយ​នឹង​ការ​ថត​រូប​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ (CT Scan) ឬ​ការ​ថត​រូបភាព​ម៉ាញេទិក (MRI) ដែរជួយឪ្យវេជ្ជបណ្ឌិត​មើលឃើញ​រូបភាព​លម្អិត​នៃ​សរសៃឈាម និង​សរសៃប្រសាទដែរច្បាស់ជាង ដោយមន្ទីរពេទ្យវេជ្ជថានី មាន​ម៉ាស៊ីន MRI ជំនាន់​ថ្មី​ដែល​មាន​ទំហំផ្នែកខាងក្នុងធំជាងមុន សំឡេង​រំខានតិច និង​បច្ចេកវិទ្យា Free Breathing ដែលមិនចាំបាច់ទប់ដង្ហើមយូរដូចមុននោះទេដូច្នេះអ្នកជំងឺនិងមិនមានអារម្មណ៍តានតឹងក្នុងអំឡុងពេលពិនិត្យនោះទេ និងជួយឪ្យការត្រួតពិនិត្យអាចវិនិច្ឆ័យបានយ៉ាងឆាប់រហ័ស។

លើសពីនេះទៅទៀតគឺ ការពិនិត្យលំហូរឈាមនៃសរសៃឈាមនៅក្នុងខួរក្បាល (Transcranial Doppler : TCD) និងការពិនិត្យសរសៃឈាមក carotid (carotid Doppler) ដែរជាលទ្ធផលដែរមានភាពច្បាស់លាស់ជួយឪ្យវេជ្ជបណ្ឌិតរៀបចំផែនការការបង្ការនិងព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។

សម្រាប់ការព្យាបាលជំងឺសរសៃឈាមខួរក្បាលបែបស្រួចស្រាល ត្រូវតែព្យាបាលឱ្យបានឆាប់រហ័សដើម្បីកាត់បន្ថយការខូចខាតកោសិកាខួរក្បាលដោយ​ការ​ព្យាបាល​ដែល​ជួយឪ្យឈាមត្រលប់ទៅរកលំហូរឈាមតាមប្រក្រតីវិញយ៉ាងឆាប់រហ័ស ជាលទ្ធផលអ្នកជំងឺអាចត្រលប់មកធម្មតាវិញបាន ដោយក្នុងអំឡុងពេលដំបូងដែរមានរោគសញ្ញាវេជ្ជបណ្ឌិតនឹងវាយតម្លៃអ្នកជំងឺ ប្រសិនបើមានការចង្អុលបង្ហាញសម្រាប់ការព្យាបាលជាមួយនឹងថ្នាំរំលាយគ្រាប់ឈាមនិងមិនមានចំនុចហាមខាតណាមួយទេ វេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំដើម្បីរំលាយកំណកឈាមក្នុងរយៈពេល 4.5 ម៉ោង ប៉ុន្តែក្នុងករណីមានការស្ទះសរសៃឈាមខួរក្បាលធំ វេជ្ជបណ្ឌិតនិងព្យាបាលដោយការសុងបំពង់ចូលទៅក្នុងសរសៃឈាមក្រហមក្នុងក្រលៀនឬកដៃរហូតដល់សរសៃឈាមខួរក្បាលរបស់អ្នក ដើម្បី​យក​កំណក​ឈាម​ដែល​ស្ទះ​សរសៃឈាម​ចេញ (Mechanical thrombectomy) ជា​ការ​ព្យាបាល​ដែល​អាច​ធ្វើ​បាន​លឿន បណ្តាលឱ្យមានរបួសខួរក្បាលតិចជាងមុន និងទទួលបានលទ្ធផលមុខងារខួរក្បាលល្អ។

បច្ចុប្បន្នមាន បន្ទប់វះកាត់អច្ឆរិយៈ Hybrid OR (Hybrid Operating Room) ដែរជួយឪ្យវេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​បាន​លឿន និង​ត្រឹមត្រូវ វាជាបន្ទប់វះកាត់ដែលរួមបញ្ចូលគ្នានូវឧបករណ៍ និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដូចជាម៉ាស៊ីនថតកាំរស្មីអ៊ិចសរសៃឈាម ជាដើម ប្រព័ន្ធរុករកកុំព្យូទ័រ និងឧបករណ៍វះកាត់ endoscopic

ដោយបច្ចេកវិទ្យាព្យាបាលប្រើម៉ាស៊ីន X-ray សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺសរសៃឈាមបែបពីររនាប Biplane Digital Subtraction Angiography ឬ Biplane DSA អាចថតរូបភាពសរសៃឈាមបានពីររនាបក្នុងខណៈពេលតែមួយគឺផ្នែកខាងមុខ និងចំហៀងរូបភាពបានមកគឺមានភាពច្បាស់ជួយឪ្យវេជ្ជបណ្ឌិតមើលឃើញបំពង់សុងដែរមានខ្នាតតូចបានយ៉ាងច្បាស់់ប្រដូចទៅនឹង រូបភាព 3D ដែលអ្នកអាចវាស់ គណនា និងវាយតម្លៃទីតាំងនៃភាពមិនធម្មតានៃសរសៃឈាម ជួយកាត់បន្ថយបរិមាណសារធាតុពណ៌ ដែលអ្នកជំងឺនឹងទទួលបាន កាត់បន្ថយពេលវេលាចំណាយលើការព្យាបាល និងកាត់បន្ថយហានិភ័យនៃផលវិបាកបន្ថែមទៀត។

Biplane DSA នឹងជួយឪ្យវេជ្ជបណ្ឌិតអាចដាក់បំពង់សុងសរសៃឈាមខ្នាតតូចបានដល់ចំនុចដែរត្រូវការបានយ៉ាងឆាប់រហ័ស ដូចជាចំពោះអ្នកជំងឺដែលមានកំណកឈាមក្នុងខួរក្បាល វេជ្ជបណ្ឌិត​បញ្ចូលបំពង់សុងចូលទៅក្នុងតំបន់ដែរមានកំណកឈាមស្ទះ រួចចាក់ថ្នាំរំលាយកំណកឈាមក្នុងតំបន់តូចៗដើម្បីធ្វើការរំលាយកំណកឈាមដែរស្ទះដោយផ្ទាល់ ឬក្នុងករណីមានកំណកឈាមធំ ក៏អាចប្រើឧបករណ៍ពិសេសដែរប្រើសម្រាប់ទាញកំណកឈាមចេញពីកន្លែងស្ទះបានធ្វើឱ្យឈាមហូរត្រឡប់ទៅខួរក្បាលវិញបានធម្មតា។

ការការពារជំងឺសរសៃខួរក្បាល ដែរអាចបណ្តារឪ្យមានរោគសញ្ញា ត្បៀត ស្ទះ ឬបែក រួមមាន ជៀសវាងការពិសារអាហារដែរមានជាតិកូលេស្តេរ៉ុលខ្ពស់ និងខ្លាញ់ឆ្អែតខ្ពស់ ឈប់ជក់បារី គ្រប់គ្រងរោគសញ្ញានៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងគ្រប់គ្រងទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា កាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែសង្កេតមើលរោគសញ្ញាខ្លួនឯង និងមនុស្សជុំវិញខ្លួន ប្រសិនបើរោគសញ្ញាដែរស្រដៀងទៅនឹងជំងឺសរសៃឈាមខួរក្បាលសូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះនេះនឹងបង្កើនឱកាសនៃមុខងារខួរក្បាលត្រឡប់មកប្រក្រតី និងកាត់បន្ថយហានិភ័យនៃការខ្វិន។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating