ឪកាសពិសេសបុណ្យចូលឆ្នាំថ្មីនេះ គឺជាបុណ្យមួយនៃការប្រារព្ធពិធីជប់លាង ធ្វើឪ្យយើងមានឪកាសចេញទៅជួបសង្គមខាងក្រៅទាំងពិសារអាហារនិងពិសារភេស្ជៈមិនថាជាមួយមិត្តភ័ក្តិ គូស្នេហ៍ ឬក្រុមគ្រួសារ ប៉ុន្តែរឿងមួយដែលត្រូវប្រយ័ត្នពេលចេញទៅសង្គមគឺរាគរូសស្រួចស្រាល ដែលអាចបណ្តាលមកពីការបរិភោគអាហារដែលមិនមានអនាម័យ។
លោកវេជ្ជបណ្ឌិត DR. SUKPRASERT JUTAGHOKIAT គ្រូពេទ្យឯកទេសខាងប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា “រាគរូសស្រួចស្រាវ” ត្រូវបានចាត់ទុកថាជាជំងឺមិនធ្ងន់ធ្ងរ។ ជាធម្មតារោគសញ្ញានៃជំងឺរាគរូសស្រួចស្រាវ និងមានការបត់ជើងមកបែបរាវឬជាទឹកយ៉ាងតិច ៣ដង ក្នងរយៈពេល ២៤ម៉ោង និងរាគជាទឹករំអិលលាយឈាម យ៉ាងតិចម្តង ឬរាគចំនួនច្រើនយ៉ាងតិច ១ដង ក្នុងរយៈពេល ២៤ម៉ោង រោគសញ្ញាបែបនេះ មិនគួរលើសពី ២៤ថ្ងៃទេ ប៉ុន្តែប្រសិនបើមានការរាគឬ បត់ជើងមានជាតិទឹកក្នុងបរិមាណច្រើន រហូតដល់ទៅ ១០ ទៅ ២០ ដងក្នុងមួយថ្ងៃនិងមានរោគសញ្ញាបន្តលើសពី ៤៨ ម៉ោងអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក និងសារធាតុរ៉ែដែលអាចគំរាមកំហែងដល់អាយុជីវិត ហើយអ្នកជំងឺត្រូវតាមដានរោគសញ្ញាដោយខ្លួនឯង ប្រសិនបើមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
- កម្តៅខ្លួនលើសពី ៣៨អង្សាសេ
- បត់ជើងជាទឹករំអិលឬទឹករំអិលលាយឈាមឬមានអាការះឈឺពោះធ្ងន់ធ្ងរ
- រាគធ្ងន់ធ្ងរ និងបរិមាណច្រើន
- អ្នកជំងឺដែលមានជម្ងឺប្រចាំខ្លួនច្រើន ឬអាយុច្រើនជាង ៦៥ឆ្នាំ
- អ្នកជំងឺបាក់ទឹកចិត្ត ថប់ដង្ហើម មាត់ស្ងួត បន្តូរបង់តិចជាងមុន
ដោយជំងឺរាគអាចបែងចែកទៅតាមរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖
- រោគសញ្ញារាគជារោគសញ្ញាចម្បង មានន័យថាអ្នកជំងឺនឹងចាប់ផ្តើមរាគជាមុនសិន រួចកាន់តែធ្ងន់ធ្ងរឬច្បាស់ជាងរោគសញ្ញាដទៃទៀត ក្រោយមកទើបមានរោគសញ្ញាផ្សេងទៀតដូចជាក្អួត ឈឺពោះ ក្តៅខ្លួន ។ល។
- រោគសញ្ញាក្អួតជារោគសញ្ញាចម្បង មានន័យថាអ្នកជំងឺចាប់ផ្តើមក្អួតជាមុនសិន ដែលជាទូទៅតែងតែធ្ងន់ធ្ងរ បន្ទាប់មកទើបមានរោគសញ្ញារាគរូសប៉ុន្តែមិនធ្ងន់ធ្ងរ។
នៅពេលដែលអ្នកជំងឺមានរោគសញ្ញានៃជំងឺរាគរូសស្រួចស្រាវ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលត្រឹមត្រូវ និងការពារផលវិបាក ហើយអ្នកគួរផឹកទឹកស្អាតឱ្យបានច្រើនដោយពិសាបន្តិចម្តងៗក្នុងរយៈពេល៥ទៅ១០នាទី ព្រោះនេះជាគោលការណ៍នៃការពិសារទឹកយ៉ាងត្រឹមត្រូវ អ្នកជំងឺគួរពិសារអាហារដែលមានអនាម័យ ឆ្អិន និងទន់ រួមទាំងការសម្រាកឪ្យបានគ្រប់គ្រាន់ទៀតផង។
យ៉ាងណាមិញ ប្រសិនបើអ្នកត្រូវចេញទៅជប់លៀងក្នុងឱកាសបុណ្យចូលឆ្នាំ កុំភ្លេចលាងដៃឱ្យស្អាត ជាពិសេសមុននិងក្រោយពេលពិសារអាហារនិងចូលបន្ទប់ទឹក ជ្រើសរើសពិសារអាហារ និងភេសជ្ជៈដែលស្អាត និងមានអនាម័យ ហើយសំខាន់បំផុត អ្នកគួរតែសង្កេតមើលរោគសញ្ញាខ្លួនឯងជានិច្ចដើម្បីការពារការរាគរូសស្រួចស្រាវដែលអាចនិងកើតមានបាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating