ជំងឺក្រពេញប្រូស្តាតរីកធំ ជាជំងឺដែលរកឃើញច្រើនបំផុតចំពោះបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ កត្តាចំបងគឺបណ្តាលមកពីភាពផ្លាស់ប្តូរអ័រម៉ូនបុរស (Testosterone) នៅពេលដែលមានអាយុកាន់តែច្រើន បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាព្យាបាលក្រពេញប្រូស្តាតរីកធំដោយមិនចាំបាច់វះកាត់ ដែលជាការព្យាបាលដោយចំហាយទឹក ឬ Rezum water vapor therapy ចំណាយពេល ១០ ទៅ ១៥នាទី។
វេជ្ជបណ្ឌិត DR. SANTAPON CHAMNARNPRAI គ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកនោម មន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា នៅពេលដែលក្រពេញប្រូស្តាតរីកកាន់តែធំ វាអាចនិងសង្កត់លើបង្ហូរនោម បណ្តាលឪ្យបង្ហូរនោមមានការត្បៀត នាំឪ្យមាន បញ្ហាបន្ទោបង់ នោមស្ទះ នោមញឹកនៅពេលយប់ ទប់ទឹកនោមមិនបាន ឬបន្ទោបង់មិនអស់
វិធីសាស្រ្តនៃការព្យាបាលក្រពេញប្រូស្តាតរីកធំដែលនិយមប្រើទូទៅ មានចាប់ពីការផ្លាស់ប្តូរអាកប្បកិរិយាដូចជាកាត់បន្ថយការទទួលទានទឹកនៅពេលយប់ ឬកាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ កាហ្វេ និងលេបថ្នាំដើម្បីកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំក្រពេញប្រូស្តាត ដើម្បីជួយឪ្យអាការះបញ្ហាការបន្ទោរបង់ ដែលត្រូវលេបជាបន្តបន្ទាប់ ប៉ុន្តែក្នុងករណីដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ស្ទះនោម (មិនអាចបន្ទោរបង់បាន) ឬមានឈាមក្នុងទឹកនោមគ្រូពេទ្យអាចពិចារណាធ្វើការវះកាត់ក្រពេញប្រូស្តាតដោយការសុងប្លោកនោម (cystoscopy) ដើម្បីការពារផលវិបាកដែលអាចនឹងកើតមានដូចជាការឆ្លងមេរោគ ឬការខូចក្រលៀនជាដើម។
ប៉ុន្តែនៅពេលបច្ចុប្បន្ន ដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ដ មានជម្រើសព្យាបាលថ្មីដោយមិនចាំបាច់វះកាត់ ជាការប្រើប្រព័ន្ធចំហាយទឹក ឬ Rezum Water Vapor Therapy ដើម្បីកាត់បន្ថយទំហំនៃក្រពេញប្រូស្តាត និងបង្ហួរនោមកាន់តែធំ។ វេជ្ជបណ្ឌិតប្រើឧបករណ៍ និងកាមេរ៉ាបញ្ចូលតាមបង្ហួរនោមទៅកាន់ក្រពេញប្រូស្តាត បន្ទាប់មកបាញ់ចំហាយទឹកដែលមានសីតុណ្ហភាព ១០៣ អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាតប្រហែល ៦-១០ដង ក្នុង ១ដង ចំណាយ៩ វិនាទី ដោយចំហាយទឹកដែលក្តៅនោះនិងសាយភាយទៅបំផ្លាញកោសិកានៃក្រពេញប្រូស្តាត ធ្វើឱ្យកោសិកាដែលរារាំងផ្លូវទឹកនោមស្លាប់ បន្ទាប់មក រាងកាយនឹងកម្ចាត់កោសិកានោះចេញដោយធម្មជាតិ។
ការព្យាបាលដោយចំហាយទឹក ជាវិធីសាស្ត្រដែលមានសុវត្ថិភាពដោយមិនត្រូវការការវះកាត់ ចំណាយពេលត្រឹមតែ ១០-១៥នាទី ក្នុងការអនុវត្ត អ្នកជំងឺមិនចាំបាច់ប្រើថ្នាំសន្លប់ មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ អ្នកគ្រាន់តែសម្រាកក្រោយការព្យាបាលរយៈពេលខ្លីប៉ុណ្ណោះ ហើយអ្នកអាចទៅផ្ទះវិញនៅថ្ងៃដែរធ្វើការព្យាបាលផងដែរ បន្ទាប់ពីព្យាបាលរួច គ្រូពេទ្យនឹងបញ្ចូលបំពង់បូមទឹកនោមសម្រាប់អ្នកជំងឺរយៈពេលប្រហែល ៧ថ្ងៃ ដើម្បីជួយអ្នកជំងឺមិនចាំបាច់បត់ជើងតូចដោយខ្លួនឯង។ ប្រការនេះធ្វើឱ្យការហើមអាចស្រកលឿន និងជាសះស្បើយលឿនជាងមុន។ក្រោយរយៈពេល៧ថ្ងៃ គ្រូពេទ្យនឹងធ្វើការណាត់ជួបពិនិត្យតាមដាន និងដកបំពង់បង្ហូរនោម។អ្នកជំងឺអាចជួបប្រទះការបន្ទោរបង់លំបាកក្នុងអំឡុងពេលដំបូង ដោយសារតែនៅមានការហើមនិងអាចមានអារម្មណ៍ថាក្រហាយនៅពេលបន្ទោបង់ រួមទាំងមានឈាមក្នុងទឹកនោមតិចតួចរយៈពេលប្រហែល៤ទៅ៦សប្តាហ៍។ ជាទូទៅរោគសញ្ញានិងប្រសើរឡើងក្នុងរយៈពេល២សប្តាហ៍ ហើយភាគច្រើនជាសះស្បើយក្នុងរយៈពេល៦សប្តាហ៍ និងលទ្ធផលមានរយៈពេល៥ឆ្នាំជាមួយនឹងការពិនិត្យតាមដានរៀងរាល់២ទៅ៥ឆ្នាំម្តង។
បច្ចេកវិទ្យាចំហាយទឹក ស័ក្តិសមសម្រាប់អ្នកជំងឺដែលមានជំងឺក្រពេញប្រូស្តាតរីកធំ ដែលមានខ្នាតពី ៣០ទៅ៨០ក្រាម ដោយអ្នកជំងឺធ្លាប់ព្យាបាលដោយថ្នាំតែមិនប្រសើរឡើង ឬមានផលប៉ះពាល់ពីថ្នាំ និងមិនអាចទទួលការព្យាបាលដោយការវះកាត់ដែលត្រូវប្រើថ្នាំសន្លប់ជាច្រើនប៉ោងបាន លើសពីនេះទៅទៀតអ្នកជំងឺត្រូវតែមិនមានការឆ្លងមេរោគក្នុងប្លោកនោម និងមិនមានការប្លាស់ប្តូរភេទ។
ជំងឺក្រពេញប្រូស្តាតរីកធំ គឺជាជំងឺមួយដែលតែងតែកើតមានចំពោះបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ ជាជំងឺដែលមិនគួរមើលរំលង ព្រោះប្រសិនបើមាន ប៉ុន្តែមិនបានព្យាបាលឱ្យបានឆាប់រហ័ស វាអាចបង្កផលវិបាក និងធ្វើឱ្យការព្យាបាលកាន់តែស្មុគស្មាញ។ ដូច្នេះទើបមានការណែនាំថាអ្នកគួរសង្កេតមើលរោគសញ្ញាទឹកនោមខ្លួនឯង បើមានភាពមិនប្រក្រតីណាមួយ អ្នកគួរតែប្រញាប់មកទទួលការធ្វើរោគវិនិច្ឆ័យព្រោះការបង្ការ និងព្យាបាលលឿននឹងផ្តល់ប្រសិទ្ធភាពព្យាបាលកាន់តែប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.7 stars
3.7 / 5 (Reviewers) - Very Good
- Your Rating