មហារីកសួត អាចពិនិត្យបាន មុនពេលរាលដាលធ្ងន់ធ្ងរ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

មហារីកសួត អាចពិនិត្យបាន មុនពេលរាលដាលធ្ងន់ធ្ងរ

Share:

បច្ចុប្បន្ននេះ មានការពិនិត្យមហារីកសួតចំពោះអ្នកដែលមានកត្តាហានិភ័យ ដូចជាអ្នកដែលមានអាយុពី ៥៥-៧៥ ឆ្នាំ និងជក់បារីលើសពី ៣០ ដើម/ឆ្នាំ ដោយការស្កែន CT កម្រិតទាប (Low Dose CT Scan) ក្រៅពីនេះ ការពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំនៅតែអាចរកឃើញភាពខុសប្រក្រតីនៅដំណាក់កាលដំបូង តាមរយៈការថតកាំរស្មីអ៊ិចសួត ដូចជា អាចពិនិត្យឃើញដុំសាច់ឬស្នាមនៅលើសួត។

ប្រសិនបើរកឃើញថាមានដុំសាច់ ឬ ស្នាមនៅលើសួត អាចធ្វើការត្រួតពិនិត្យដុំសាច់បន្ថែមបាន ប្រសិនបើរកឃើញថាជាមហារីកដំណាក់កាលដំបូង ហើយព្យាបាលបានទាន់ពេលវេលា នឹងអាច​ជាសះស្បើយបាន ប៉ុន្តែប្រសិនបើបណ្តោយឪ្យ ដុំសាច់ ឬ ស្នាម នៅក្នុងសួតរីកកាន់តែធំ មហារីកនឹងរីករាលដាល ពិបាកព្យាបាល និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ដូច្នេះប្រសិនបើរស់នៅក្នុងចំណោមកត្តាហានិភ័យ នឹងមានរោគសញ្ញាខុសប្រក្រតី អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ បន្ថែមពីលើការពិនិត្យសុខភាពប្រចាំឆ្នាំជាប្រចាំ នឹងព្យាយាមជៀសវាងកត្តាហានិភ័យផ្សេងៗនិងអាចជួយកាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកសួត ឬប្រសិនបើរកឃើញ អ្នកគួរតែទទួលការព្យាបាលទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating