- ការស្ពឹកតែមេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្តាល និងពាក់កណ្តាលនៃម្រាមដៃនាង (ផ្នែកនៅជាប់នឹងម្រាមដៃកណ្តាល) ក្រៅពីនោះមិនមានភាពស្ពឹក វាអាចជាសញ្ញានៃសរសៃប្រសាទដៃខ្ទាស់បណ្តាលមកពីជាលិកាសឹក និងក្រាស់ ឬឆ្អឹងដៃបានរីកធំធ្វើឱ្យចន្លោះក្រោមឆ្អឹងដៃតូចចង្អៀត។
- ការស្ពឹកមេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្តាល និងអាចមានអាការះឈឺប្រអប់ដៃ ការឈឺចាប់រាលដាលដល់ដៃផងដែរ នោះអាចមានន័យថាជារោគសញ្ញានៃជំងឺគៀបសរសៃប្រសាទ ដោយបណ្តាលមកពីការប្រើដៃក្នុងលក្ខណៈតានតឹងក្នុងរយៈពេលយូរក្នុងទីតាំងដដែលដូចជាកាន់កាំបិត កន្ត្រៃ ម៉ាស៊ីនផ្លុំសក់ កុំព្យូទ័រ ដោយជាទូទៅតែងមានអាការះនៅពេលយប់ឬពេលភ្ញាក់ពីដំណេកពេលព្រឹក។
- ការស្ពឹកចុងដៃនិងចុងជើង អាចបណ្តាលមកពីកង្វះវីតាមីន B ជំងឺទឹកនោមផ្អែម សរសៃប្រសាទឬសំបកសរសៃប្រសាទរលាក ជំងឺតម្រងនោម មហារីកឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើប្រាស់គ្រឿងស្រវឹងរ៉ាំរ៉ៃ។
- ការស្ពឹកម្រាមដៃកូន ម្រាមដៃនាងនិងផ្នែកម្ខាងនៃបាតដៃ (ផ្នែកជិតកូនដៃ) អាចបណ្តាលមកពីការត្បៀតនៃសរសៃប្រសាទនៅត្រង់កែងដៃ ឬសរសៃប្រសាទកែងដៃរលុង ដូចនេះអ្នកគួរផ្លាស់ប្តូររបៀបអង្គុយឬគេងដើម្បីជៀសវាងការស្ពឹកបែបនេះ។
- ស្ពឹកបង្ហូរដៃរវាងមេដៃនិងម្រាមដៃចង្អុល អាចបណ្តាលមកពីការគៀបសរសៃប្រសាទនៅដៃ បញ្ហានេះត្រូវបាននែនាំឪ្យផ្លាស់ទីនៃរបៀបអង្គុយបានញឹកញាប់ និងជៀសវាងការដាក់ដៃនៅលើខ្នងកៅអីរបស់អ្នក។
- ស្ពឹកទាំងស្រុង ចាប់ពីដៃចុះទៅម្រាមដៃ អាចបណ្តាលមកពីការសឹកនឹងគៀបសរសៃប្រសាទអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ព្រោះវាគួរឱ្យព្រួយបារម្ភណាស់។
- ស្ពឹកចាប់ទាំងពីប្រអប់ជើងឡើងទៅដល់ស្មងជើងប៉ុន្តែមិនមានការស្ពឹកដៃ អាចបណ្តាលមកពីការអង្គុយគងទាក់ខ្លា អង្គុយពែនភ្នែនក្នុងរយៈយូរ ដែលអាចបណ្តាលឱ្យសរសៃប្រសាទដែលនៅខាងក្រោមផ្នែកខាងមុខនៃជង្គង់ត្រូវបានបង្ហាប់រហូតដល់ស្ទះលំហូរឈាម។
- ស្ពឹកជើងទាំងស្រុងនិងរាលដាលមកដល់ត្រគាក រោគសញ្ញានេះគួរតែយកចិត្តទុកដាក់ជាពិសេស ព្រោះថាអាចបណ្តាលមកពីការលៀនឌីសត្រណាប់ឆ្អឹងខ្នងគៀបសរសៃប្រសាទ
- អាការះស្ពឹកដែលចាប់ផ្តើមពីម្រាមជើង បាតជើង ចុងម្រាម ហើយរាលដាលដល់កជើង ជង្គង់ និងរាងកាយ ប្រសិនបើមានរោគសញ្ញាលឿន ហើយអមដោយភាពទន់ខ្សោយនៃសាច់ដុំអ្នកជំងឺគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះវាអាចបណ្តាលមកពីការរលាកស្រួចស្រាវនៃសរសៃប្រសាទ ឬខួរឆ្អឹងខ្នង។
បច្ចុប្បន្នវេជ្ជបណ្ឌិតយអាចធ្វើរោគវិនិច្ឆ័យអាការះស្ពឹកបានដោយការពិនិត្យមើលសរសៃប្រសាទនិងសាច់ដុំដោយប្រើអគ្គិសនី (Electrodiagnosis) ដែលប្រកបដោយ ការត្រួតពិនិត្យអេឡិចត្រូម៉ីយ៉ូក្រាមនៃសាច់ដុំ (EMG) និងពិនិត្យមុខងារប្រសាទជាមួយនឹងអេឡិចត្រូមីយ៉ូក្រាម (NCS) នៅពេលដែលរកឃើញមូលហេតុដែលបង្កឪ្យមានការស្ពឹករួច អ្នកក៏នឹងអាចរៀបចំផែនការនៃការព្យាបាលបានយ៉ាងច្បាស់លាស់។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating