ហ្វឹកហាត់សាច់ដុំដៃដោយមនុស្សយន្តព្យាបាលកាយសម្បទាដើម្បីស្តារនីតិសម្បទាឡើងវិញកាន់តែប្រសើរឡើងរបស់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ហ្វឹកហាត់សាច់ដុំដៃដោយមនុស្សយន្តព្យាបាលកាយសម្បទាដើម្បីស្តារនីតិសម្បទាឡើងវិញកាន់តែប្រសើរឡើងរបស់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល

Share:

ជំងឺដាច់សរសៃឈាមខួរក្បាល ឬ Stroke គឺបណ្តាលមកពីសរសៃឈាមក្នុងខួរក្បាលបានដាច់ ត្បៀត ឬស្ទះ ដែលបង្កឪ្យមានផលប៉ះពាល់ទៅដល់ជាលិកាខួរក្បាល ដែលជាលទ្ធផលបណ្តាលឪ្យអវយវៈទន់ខ្សោយ ឬបាត់បង់ការគ្រប់គ្រងក្នុងការបញ្ជារវាងដៃនឹងជើង នេះប្រសិនបើអ្នកជំងឺបានទទួលការស្តានីតិសម្បទាបានយ៉ាងទាន់ពេលវេលា អ្នកជំងឺនិងមានឪកាសអាចត្រលប់មករកការធ្វើចលនាបែបធម្មតាវិញបាន ដោយគន្លឹះនៃការស្តារនីតិសម្បទាគឺ “ទទួលបានការស្តារនីតិសម្បទាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”

លោកវេជ្ជបណ្ឌិត TACHIPAT SEREEARUNO គ្រូពេទ្យឯកទេសផ្នែកស្តារនីតិសម្បទានៃមន្ទីរពេទ្យវេជ្ជថានី បាននិយាយថា ក្រៅពីមនុស្សយន្តព្យាបាលកាយសម្បទាជើងដូចជា Lokomat, C-Mill, និង Keeogo មន្ទីរពេទ្យវេជ្ជថានី បានប្រើប្រាស់ដើម្បីស្តារចលនា តុល្យភាព ការឈរ និងដើរសម្រាប់អ្នកជំងឺ។ ថ្មីៗនេះ មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់មន្ទីរពេទ្យវេចថានី បាននាំយកមនុស្សយន្តព្យាបាលកាយសម្បទាដៃ ដើម្បីឱ្យអ្នកជំងឺស្តារចលនាឡើងវិញ ការប្រើប្រាស់ដៃបានយ៉ាងពេញលេញពីបច្ចេកវិទ្យាទំនើបវានឹងជួយបំពេញដំណើរការនៃការស្តារនីតិសម្បទាឱ្យកាន់តែមានប្រសិទ្ធិភាព ដោយមនុស្សយន្តព្យាបាលកាយសម្បទាដៃ ដែលមន្ទីរពេទ្យវេជ្ជថានីបាននាំមកបន្ថែមរួមមាន៖

Luna EMG & Mezos SIT មនុស្សយន្តព្យាបាលកាយសម្បទាសម្រាប់អ្នកជំងឺខ្វិនដែលមានបញ្ហាសាច់ដុំដៃខ្សោយ សម្រាប់អ្នកជំងឺដែលមិនអាចធ្វើចលនាដៃបាន និងសម្រាប់អ្នកជំងឺដែលចង់បង្កើនកម្លាំងនៃសាច់ដុំដៃ មនុស្សយន្ត Luna មកជាមួយនឹងម៉ូទ័រដែលជួយទ្រទ្រង់ដៃ មកជាមួយនឹងម៉ូទ័រដែលជួយទ្រទ្រង់ដៃជាមួយនឹងឧបករណ៍ចាប់សញ្ញាចលនា ធ្វើឱ្យអ្នកជំងឺងាយយល់អំពីការផ្លាស់ទីក្នុងទម្រង់ត្រឹមត្រូវ ធ្វើតាមគោលការណ៍សរីរវិទ្យានៃចលនារបស់មនុស្ស ដោយអំឡុងពេលហ្វឹកហាត់ ម៉ាស៊ីននឹងប្រាប់អ្នកអំពីវិធីហ្វឹកហាត់ ធ្វើឪ្យអ្នកជំងឺបានហ្វឹកហាត់ធ្វើចលនាបានយ៉ាងត្រឹមត្រូវបំផុត។

Hand of Hope – មនុស្សយន្តព្យាបាលកាយសម្បទាដៃសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ខ្វិន ដែលសាច់ដុំដៃមិនអាចធ្វើចលនាបាន ឬកម្លាំងដើម្បី ក្តាប់ ឬកាន់ នៅខ្សោយ។ មនុស្សយន្ត Hand of Hope នឹងជួយអ្នកជំងឺស្តារចលនាដៃរបស់អ្នកឪ្យត្រលប់មករកភាពប្រក្រតីបានដោយសុវត្ថិភាព បង្កើនលិទ្ធភាពនៃការស្តារកាយសម្បទាប្រព័ន្ធប្រសាទបានយ៉ាងមានប្រសិទ្ធិភាព

Armeo Spring – មនុស្សយន្តព្យាបាលកាយសម្បទាសម្រាប់អ្នកជំងឺដាច់សរសៃឈាមខួរក្បាលដែលមានភាពទន់ខ្សោយដៃ សាកសមសម្រាប់អ្នកជំងឺដែលចាប់ផ្តើមធ្វើចលនាសាច់ដុំដៃបាន ប៉ុន្តែកម្លាំងសាច់ដុំ និងការគ្រប់គ្រងចលនាមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សយន្តនេះនឹងជួយបង្វឹកការគ្រប់គ្រង និងកម្លាំងសាច់ដុំឪ្យកាន់តែមានប្រសិទ្ធភាព ដោយលទ្ធផលនឹងត្រូវបានរាយការណ៍នៅលើអេក្រង់ដើម្បីឱ្យអ្នកជំងឺអាចរៀន និងកែតម្រូវចលនា​ក្នុងទម្រង់ត្រឹមត្រូវ។

នៅពេលអ្នកជំងឺមកជួបគ្រូពេទ្យ គ្រូពេទ្យនឹងវាយតម្លៃកម្រិតនៃសមត្ថភាពចលនារបស់អ្នកជំងឺ ដោយបែងចែកជាកម្រិត ០-៥ ដែលកម្រិត ០-១ អ្នកជំងឺនៅតែមិនមានកម្លាំងដើម្បីផ្លាស់ទី ឬមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីផ្លាស់ទីរាងកាយ កម្រិត 2 – 3 មានន័យថាសាច់ដុំចាប់ផ្តើមមានកម្លាំងដើម្បីផ្លាស់ទី អាចកន្ត្រាក់សាច់ដុំខ្លះប៉ុន្តែ​នៅ​តែ​មិន​អាច​ទប់​ទល់​បាន កម្រិត​ទី ៤ មាន​ន័យ​ថា សាច់ដុំ​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​ចលនា ហើយ​អាច​ចាប់​ផ្តើម​ចេញ​នូវ​ការ​ទប់​ទល់​បាន​ខ្លះ ប៉ុន្តែនៅមិនអាចដូចមនុស្សធម្មតា ៥ មានន័យថាអ្នកជំងឺអាចប្រើកម្លាំងបានធម្មតា ប៉ុន្តែចំពោះអ្នកជំងឺមួយចំនួននៅតែអាចមានបញ្ហាមិនប្រក្រតី ដូចជាការចាត់របៀបដៃ។

ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកជំងឺមិនបានទទួលការស្តារនីតិសម្បទាទាន់ពេលវេលាទេ អ្វីដែលអាចនឹងកើតឡើងនោះគឺ រាងកាយចាប់ផ្តើមទទួលស្គាល់កាយវិការតាមរបៀបខុស ធ្វើឱ្យចលនាខុសពីធម្មជាតិ ឬមិនល្អគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ ដូច្នេះនៅពេលដែលចាប់ផ្តើមមានរោគសញ្ញានៃភាពទន់ខ្សោយនៃដៃ ឬមិនអាចកម្រើកដៃបាន អ្នកជំងឺគួរតែទទួលបាននៅការស្តារនីតិសម្បទាបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ជាទូទៅ Golden Period ឬរយៈពេលមាសរបស់អ្នកជំងឺគឺក្នុងរយៈពេល ១-៣ខែ ប៉ុន្តែប្រសិនបើលើសពី ៣ខែ អ្នកជំងឺក៏នៅតែអាចទទួលបានអត្ថប្រយោជន៍ពីការស្តារនីតិសម្បទាដែរ តែលទ្ធផលអាចខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលស្តារនីតិសម្បទាកម្រិតខ្ពស់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating