ជំងឺមហារីកជាច្រើនប្រភេទ ជារឿយៗតែងតែពាក់ព័ន្ធនិងកត្តាហ្សែន បច្ចុប្បន្ននេះ មានការធ្វើតេស្តហ្សែនដើម្បីរកហានិភ័យនៃជំងឺមហារីក សម្រាប់ការរៀបចំផែនការនៃការប្រើប្រាស់ជីវិត រួមទាំងការពិនិត្យអ្នកជំងឺមហារីកដើម្បីកំណត់ផែនការព្យាបាលដែរត្រឹមត្រូវ មិនប៉ះពាល់ដល់កោសិកាប្រក្រតីនៅក្នុងរាងកាយ។
នៅក្នុងខ្លួនមនុស្សមានហ្សែនប្រហែល ៥០០ ដែលទាក់ទងនឹងជំងឺមហារីក ក្នុងចំណោមហ្សែនជាង ២០,០០០ នៅក្នុងខ្លួន ដែលបែងចែកជា ២ ក្រុមធំ៖ ហ្សែនដុំមហារីក (oncogenes) គឺជាហ្សែនដែលជំរុញការលូតលាស់ និងជំរុញការបំបែកខ្លួននៃកោសិកា រហូតមិនអាចគ្រប់គ្រងបាន និងហ្សែនប្រឆាំងនិងមហារីក (tumor suppressor genes) គឺជាហ្សែនធម្មតាដែលជួយជួសជុល DNA ដែលខូច និងជួយពន្យារការបំបែកខ្លួននៃកោសិកាមហារីកផងដែរ។ នៅពេលដែលហ្សែនទាំងនេះមិនអាចដំណើរការបានតាមធម្មតា កោសិកានិងបំបែកខ្លួនជាបន្តបន្ទាប់រហូតដល់ទីបំផុតនាំទៅរកជំងឺមហាររីក។
សម្រាប់ហ្សែនដែលបង្កមហារីក ជាទូទៅ មនុស្សគ្រប់រូបតែងមានវាតាំងពីកំណើត ប៉ុន្តែមិនបានបង្កជាមហារីកនោះទេលុះត្រាតែហ្សែនមានការបម្លែងខ្លួនបែបជាក់លាក់មួយចំនួន នឹងធ្វើឱ្យកោសិកាក្លាយជាមហារីកដោយការបម្លែងខ្លួននេះអាចបែងចែកជា២ប្រភេទ គឺ៖
- ការបំឡែងខ្លួនពីកំណើត (Germline mutation) មានន័យថា ហ្សែនមានភាពមិនប្រក្រតីចាប់តាំងពីកោសិកាដើមមុនពេលបង្កកំណើត ដោយបានទទួលមរតកហ្សែនបំឡែងខ្លួនពី អូវែនិងមេជីវិតឈ្មោលរបស់ឪពុកម្តាយ ហើយថែមទាំងអាចចម្លងភាពមិនប្រក្រតីនេះទៅដល់កូនចៅផងដែរ ដូចជាការបំឡែងខ្លួននៃហ្សែន BRCAដែរបង្កើនហានិភ័យនៃមហារីកសុដន់ > ៦០% និងមហារីកអូវែ ៥០% ប៉ុន្តែហ្សែន BRCA មានអត្រាទាបចំពោះជនជាតិអាស៊ីដែលមានដើមកំណើតចិនត្រូវបានរកឃើញតិចជាង ៥% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងពូជសាសន៍យូដា អាចរកឃើញ ហ្សែន BRCA ដែរមានការបំឡែងខ្លួនជាង ៨០% លក្ខណៈពិសេសនៃមហារីកដែលបណ្តារមកពីការបម្លែងខ្លួនតាំងពីកំណើតគឺ ជាទូរទៅមហារីកមានការវិវត្តក្នុងអាយុវ័យក្មេង បើធៀបអាយុរបស់អ្នកដែលមានជំងឺមហារីកប្រភេទដូចគ្នា ដូចជាមហារីកសុដន់ ច្រើនតែកើតមាននៅមនុស្សអាយុលើសពី ៤៥ឆ្នាំ ប៉ុន្តែប្រសិនបើមានហ្សែនបំឡែងខ្លួន អាចរកឃើញចាប់តាំងពីអាយុ ២០ ឬ ៣០ឆ្នាំ ជារឿយៗវាអាចមាននៅលើសរីរាង្គទាំងសងខាង និងមានឪកាសវិវត្តទៅជាជំងឺមហារីកជាច្រើនប្រភេទក្នុងរាងកាយ មានប្រវត្តិក្នុងគ្រួសារកើតជំងឺមហារីកច្រើននាក់។
- ការបំឡែងខ្លួនដែរកើតមាននៅពេលក្រោយ (Somatic mutation) មានន័យថាការបំឡែងខ្លួននៃហ្សែនដែរកើតឡើងក្រោយពីការមានគភ៌។ ការបំឡែងខ្លួននៃហ្សែនអាចបណ្តារមកពីបរិយាកាសខាងក្រៅ ដូចជា វិទ្យុសកម្ម កាំរស្មីអ៊ិច ការជក់បារី ការប៉ះពាល់នឹងជាតិពុលផ្សេងៗ ជាដើម ដែលបណ្តាលឱ្យផលប៉ះពាល់ដល់ហ្សែន និងបណ្តាលឱ្យមានការបំឡែងខ្លួននៃហ្សែនកើតមានឡើង ឬបណ្តាលមកពីកោសិកាធម្មតាក្នុងរាងកាយដែលមានការបំឡែងខ្លួនដើម្បីជួសជុលរាងកាយតាមធម្មតា មានការបំឡែងខ្លួនខុសប្រក្រតីក្នុងលំដាប់ហ្សែន បណ្តារឪ្យមានការបម្លែងខ្លួនទៅជាហ្សែនបង្កមហារីក ការបំឡែងខ្លួននៃហ្សែនបែបនេះត្រូវបានគេរកឃើញជាញឹកញាប់បំផុតនិងចាប់ផ្តើមបង្ហាញខ្លួននៅពេលដែរអ្នកជំងឺមានអាយុកាន់តែច្រើន ប៉ុន្តែរោគសញ្ញានេះនិងមិនមានការឆ្លងទៅដល់កូនចៅជំនាន់ក្រោយនោះទេ។
ការពិនិត្យហ្សែនមហារីក (Genetic Cancer Screening) គឺជាការធ្វើតេស្តសម្រាប់ហ្សែនបំឡែងខ្លួនពីកំណើត ដែលជាជំនួយការមួយទៀតក្នុងការធ្វើការប៉ានស្មានថាតើនៅក្នុងរាងកាយអ្នកមានផ្ទុកហ្សែនដែរមានហានិភ័យនៃការកើតជំងឺមហារីកតិចឬច្រើនកម្រិតណាអាចធ្វើតេស្តបានតាម ឈាម ទឹកម៉ាត់ និងកោសិកាថ្ពាល់ ប៉ុន្តែការធ្វើតេស្តឈាមគឺត្រឹមត្រូវ និងទុកចិត្តបានបំផុត។ ប្រសិនបើមិនមាន ហានិភ័យនៃហ្សែនវិវត្តទៅជាជំងឺមហារីក ការថែទាំសុខភាពនិងត្រូវអនុវត្តទៅតាមតម្រូវការនៃក្រុមវ័យនីមួយៗ ប៉ុន្តែអ្នកត្រូវតែប្រយ័ត្នចំពោះជំងឺមហារីកដែលបង្កឡើងដោយកត្តាផ្សេងៗ ដូចជាការបរិភោគអាហារដែលលាយជាមួយនឹងសារធាតុរក្សាទុក អាហារអាំងខ្លោចផឹកស្រា ឬជក់បារីជាប្រចាំ ការប៉ះពាល់សារធាតុគីមីជាញឹកញាប់ ដោយជាឪកាសនៃការកើតមហារីកច្រើនជាការកើតមហារីកពីហ្សែនបំឡែងខ្លួនពីតំណរពូជ។
ទន្ទឹមនឹងនេះប្រសិនបើរកឃើញថាមានហានិភ័យ វានឹងជួយឪ្យមានការរៀបចំផែនការជីវិតរបស់អ្នក ឬផែនការនៃការការពារ វះកាត់មុននិងមានមហារីក ការប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយឪកាសនៃការកើតមហារីកមួយចំនួន និងកាត់បន្ថយកត្តាជំរុញពីបរិយាកាសជុំវិញនិងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ឧទាហរណ៍ ប្រសិនបើរកឃើញការបន្លែងខ្លួននៃ BRCA ក៏នឹងមានការវះកាត់យកសាច់ដើមទ្រូងចេញទាំងសងខាងនិងបញ្ចូលដោយសុដន់សិប្បនិមិត្ត វានិងអាចការពារក្នុងការកើតមហារីកដើមទ្រូងបាន។
ការធ្វើតេស្តហ្សែនមហារីក ដើម្បីស្វែងរកហ្សែនបំឡែងខ្លួនពីកំណើតត្រូវបាននែនាំក្នុងក្រុមខាងក្រោម៖
- មានប្រវត្តិនៃជំងឺមហារីក ឬមាននរណាម្នាក់នៅក្នុងគ្រួសារដែលមានជំងឺមហារីកមុនអាយុ ៥០ឆ្នាំ
- មានប្រវត្តិសមាជិកគ្រួសារកើតមហារីកដែលមានឪកាសឆ្លងតាមតំណរពូជ
- ខ្ញុំជាបុរស ប៉ុន្តែមានជំងឺមហារីកសុដន់
- មានជំងឺមហារីកជាច្រើនប្រភេទនៅក្នុងមនុស្សម្នាក់
- មនុស្សទូទៅដែលចង់ដឹងអំពីហានិភ័យនៃជំងឺមហារីកដែលលាក់ខ្លួននៅក្នុងហ្សែន
- បុគ្គលដែលចង់រៀបចំផែនការគ្រួសារនិងត្រៀមខ្លួនមានបុត្រ
សម្រាប់អ្នកដែលមានជម្ងឺមហារីកស្រាប់ ការធ្វើតេស្តហ្សែនមហារីកនិងធ្វើជាមួយបំណែកនៃមហារីកដែលកាត់ចេញ (Tissue biopsy) ឬអាចពិនិត្យពីកោសិកាមហារីកដែលចេញពីសរីរាង្គផ្សេងៗឬក្នុងឈាមបាន (Liquid biopsy) បច្ចុប្បន្ននេះបច្ចេកវិទ្យាតេស្តហ្សែនមានការអភិវឌ្ឍន៍កាន់តែខ្ពស់ ដោយពីមុននិងត្រូវធ្វើតេស្តហ្សែនម្តងមួយៗជារឿយៗ (Single gene testing) រហូតដល់រកឃើញហ្សែនដែរខុសប្រក្រតី បង្កឪ្យពេលខ្លះសាច់មហារីកមិនគ្រប់គ្រាន់ក្នុងការពិនិត្យ ធ្វើឪ្យចាំបាច់ត្រូវមានការកាត់យកសាច់បន្ថែមដើម្បីធ្វើការពិនិត្យថែមទាំងត្រូវចំណាយពេលវេលាជាច្រើនទម្រាំនិងបានព័ត៌មានដើម្បីរៀបចំផែនការ។ ប៉ុន្តែឥឡូវនេះ ហ្សែនជាង ៥០០ អាចធ្វើតេស្តក្នុងពេលតែមួយ (Multigenes panel; NGS) ដោយលុបបំបាត់តម្រូវការក្នុងការបែងចែកដុំសាច់ និងកាត់បន្ថយពេលវេលាសម្រាប់ការធ្វើតេស្ត គ្រូពេទ្យក៏អាចពិនិត្យហ្សែនមហារីក ដើម្បីរៀបចំផែនការព្យាបាលតាមគោលដៅហើយពិនិត្យមើលការឆ្លើយតបទៅនឹងការប្រើប្រាស់ថ្នាំគោលដៅផ្សេងៗដែលជាទូទៅអាចធ្វើតេស្តលើជំងឺមហារីកគ្រប់ប្រភេទ មិនថាមហារីកដែលកើតពីជាការបំឡែងខ្លួនក្រោយឬបំឡែងខ្លួនពីកំណើត
នេះត្រូវបានគេចាត់ទុកថាជាការឈានមុខក្នុងការការពារ និងព្យាបាលជំងឺមហារីក ដែលជួយឱ្យអ្នកជំងឺទទួលបានថ្នាំដែលមានប្រសិទ្ធិភាពនិងត្រង់ចំនុច មិនប៉ះពាល់ដល់កោសិកាប្រក្រតីក្នុងរាងកាយរហូតមានផលវិបាកពីការព្យាបាលមហារីក ចំពោះក្រុមដែលមានប្រវត្តិគ្រួសារ ឬសាច់ញាតិផ្ទាល់នៃជំងឺមហារីក ឬបុគ្គលទូទៅដែលចង់ដឹងពីហានិភ័យនៃមហារីក ដែលការពិនិត្យឃើញថាគ្មានហានិភ័យក៏អាចធានាបានថាមិនមានហានិភ័យពីហ្សែនបំឡែងខ្លួន ប៉ុន្តែប្រសិនបើរកឃើញ អ្នកនឹងអាចដឹងជាមុន និងរៀបចំផែនការសម្រាប់អនាគតបានយ៉ាងត្រឹមត្រូវ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
Life Cancer Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating