Rhinoplasty is a Popular Cosmetic Procedure in Thailand

អត្ថបទសុខភាព

ការវះកាត់កែច្រមុះRhinoplasty កំពុងពេញនិយមនៅក្នុងប្រទេសថៃ

Share:

Rhinoplasty in Thailand can rid your nose of a bump

មិន​យូរ​ប៉ុន្មាន​មកនេះ ការកែច្រមុះត្រូវបានគេគិតថាជារឿង ស្ងាត់ៗ ដែលភាគច្រើនធ្វើដោយអ្នកមានឬតារាល្បី នៅពេលដែលពេលវេលា និងផ្នត់គំនិតផ្លាស់ប្តូរ Rhinoplasty ដែលជាពាក្យវេជ្ជសាស្រ្តនៃការវះកាត់កែច្រមុះ បានក្លាយទៅជានីតិវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។

មិនមែនគ្រប់ការវះកាត់កែច្រមុះធ្វើឡើងដោយពាក់ព័ន្ធនិងរូបសម្រស់នោះទេ ប៉ុន្តែនីតិវិធីមួយចំនួនត្រូវបានធ្វើឡើងដើម្បីផ្ដល់ការដកដង្ហើមងាយស្រួលសម្រាប់អ្នកជំងឺដែលមានរបួសច្រមុះ ឬពិបាកដកដង្ហើមតាមច្រមុះនៅពេលគេង។

មានវិធីពីរយ៉ាងក្នុងការអនុវត្តនីតិវិធីវះកាត់កែច្រមុះ៖ វះបើកនិងបិទ វិធីសាស្រ្តត្រូវបានជ្រើសរើសដោយផ្អែកលើគោលបំណងនៃការវះកាត់ រវាងការកែតម្រូវច្រមុះ និងបញ្ហាវេជ្ជសាស្ត្រ ការ​វះកាត់​ច្រមុះ​ទាំងពីរ​ប្រភេទ​ជាទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អ្នកជំងឺ​ស្ថិត​នៅ​ក្រោម​ការ​ប្រើ​ថ្នាំ​សណ្តំ​ទូទៅ និងមានអាការះស្ពឹកឬគេងលក់។

ការវះកាត់កែច្រមុះបែបបើក (Open Rhinoplasty)

ដំណាក់កាលនៃការវះកាត់កែច្រមុះខ្លះត្រូវធ្វើឡើងដោយវិធីវះបើកដែលពាក់ព័ន្ធនិងការវះកាត់នៅបរិវេន columella (ផ្នែកឆ្អឹងស្រួយនៃច្រមុះ) ដែល​អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​វះកាត់​លើក​ស្នាម​វះ​កាត់ ហើយ​អាច​ចូល​ទៅ​កាន់​គ្រោងសាងនៃច្រមុះទាំងមូល​បាន​កាន់តែ​ប្រសើរ​។

អ្នកជំងឺដែលមានច្រមុះខូច ឬកោង ឬប្រហោងច្រមុះខូច ជារឿយៗត្រូវបានណែនាំអោយធ្វើការវះកាត់បែបបើក ជា​វិធីសាស្ត្រ​ដែលល្អ​ប្រសើរ​សម្រាប់កំចាត់ចំនុចខ្វះខាតនិងឪកាសដែលច្រមុះមិនស្មើគ្នាតិច។

ការ​វះកាត់​ច្រមុះបើក​មាន​គុណវិបត្តិ​មួយ​ចំនួន រួម​មាន​រយៈពេលនៃការជាសះស្បើយយូរជាង ដោយប្រើពេលវេលាប្រហែលពី ៤ ទៅ ៦ សប្តាហ៍​ ដើម្បី​ឲ្យ​ស្នាម​ជាំ និង​ហើម​អាច​ជា​សះស្បើយបានទាំងស្រុង ខណៈ​ការ​វះកាត់​ច្រមុះ​បិទ​ត្រូវ​ការ​តែ ១ ទៅ ២ សប្តាហ៍​ប៉ុណ្ណោះ។ ការវះកាត់ច្រមុះបែបបើកត្រូវចំណាយពេលនៃការវះកាត់យូរជាង ដោយជាទូរទៅត្រូវចំណាយពេលពី ២ ទៅ ៣ ម៉ោងបើ​ធៀប​នឹងការវះកាត់ច្រមុះបែបបិទចំណាយពេលត្រឹមតែ ១,៥ ទៅ ២ ម៉ោង។ លើសពីនេះ ការវះកាត់បើកអាចនិងបន្សល់ស្លាកស្នាមនៅកន្លែងវះកាត់ ទោះបីជាជាសះស្បើយទៅតាមពេលវេលាក៏ដោយ។

ការវះកាត់កែច្រមុះបែបបិទ (Close Rhinoplasty)

ការវះកាត់ច្រមុះបែបបិទ និងធ្វើនៅក្នុងផ្នាសច្រមុះ ហើយស្បែកនិងត្រូវបានលើកឡើងដោយឧបករណ៍វះកាត់។ ដោយសារតែមុខរបួសស្ថិតនៅក្រោយចុងច្រមុះ គ្រូពេទ្យវះកាត់មានកម្រិតក្នុងការចូលទៅដល់ចុងច្រមុះ ទើបវិធីសាស្ត្រមិនបានណែនាំទៅលើអ្នកជំងឺដែលចូលចិត្តកែច្រមុះនោះទេ។

ការវះកាត់ច្រមុះបែបបិទ ត្រូវបានប្រើសម្រាប់ការកែបន្តិចបន្តួច មិនចាំបាច់ត្រូវបើកមុខរបួសធំ ធ្វើឱ្យការវះកាត់ប្រើរយៈពេលខ្លី ជាទូទៅប្រហែលពី ២០ ទៅ ៩០នាទី និងជួយកាត់បន្ថយពេលវេលានៃការជាសះស្បើយដោយសារតែមិនមានមុខរបួសនៅផ្នែកខាងក្រៅ ស្នាមរបួសមានតិច។

ជាធម្មតាអ្នកជំងឺអាចត្រលប់ទៅប្រើប្រាស់ជីវិតតាមធម្មតាបានក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីធ្វើនិតិវិធី ហើយការប៉ះទង្គិចជាលិកាតិចអាចជួយកាត់បន្ថយហានិភ័យនៃផលវិបាក។

គុណវិបត្តិនៃការវះកាត់បែបបិទគឺ ភាពល្អិតល្អន់នៃនិតិវិធី នេះបណ្តាលឱ្យគ្រូពេទ្យវះកាត់ជាច្រើនជ្រើសរើសវាសម្រាប់តែនីតិវិធីតូចតាចប៉ុណ្ណោះ អ្នកជំងឺក៏អាចមានការពិបាកដកដង្ហើមសម្រាប់ពីរបីថ្ងៃដំបូង។

ដំណាក់កាលនៃនិតិវិធី Rhinoplasty បែបនីមួយៗ

អ្នកជំងឺ Rhinoplasty មានជម្រើសជាច្រើនដើម្បីទទួលបានច្រមុះដែលពួកគេតែងតែចង់បាន។ នីតិវិធីចុងក្រោយបំផុតរួមមាន៖

  • ការកែមុំដែលមិនសមតាមមាត្រដ្ឋានដើម្បីឪ្យច្រមុះកាន់តែមានភាពតុល្យភាព
  • ការកែឬផ្លាស់ប្តូរចុងច្រមុះ (ប៉ោង ងរ ឬជាប់)
  • ធ្វើឪ្យខ្ទង់ច្រមុះតូចជាងមុន
  • ការកាត់បន្ថយខ្នាតនៃច្រមុះ
  • ការកាត់បន្ថយខ្នាតនៃប្រហោងច្រមុះឬស្លាបច្រមុះ
  • ការដកចេញ ឬកាត់បន្ថយដុំពក ឬខ្ទុះក្នុងច្រមុះ
  • តម្រង់ច្រមុះដែលកោង

តើអ្វីដែលត្រូវរំពឹងទុកអំពី មុន និងក្រោយនីតិវិធីវះកាត់ Rhinoplasty

និតិវិធី Rhinoplasty ជាទូទៅធ្វើឡើងនៅលើមូលដ្ឋានអ្នកជំងឺក្រៅ (OPD) អ្នកគួរតែពិភាក្សាអំពីថ្នាំដែលអ្នកកំពុងប្រើជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីធានាថាអ្នកនឹងមានសុវត្ថិភាពក្នុងការប្រើមុនពេលនីតិវិធី។ អ្នក​នឹង​ត្រូវ​បាន​ស្នើ​ឱ្យ​ឈប់​ប្រើ​ថ្នាំប្រឆាំងការកកឈាម​ជា​ប្រចាំ ឬ​ថ្នាំ​ប្រឆាំង​ការ​រលាក។ គ្រូពេទ្យរបស់អ្នកនឹងណែនាំអំពីរយៈពេលយូរប៉ុន្មានមុនពេលដែលនីតិវិធីត្រូវបញ្ឈប់។

អ្នកនឹងស្ថិតក្រោមការរំងាប់អារម្មណ៍ក្នុងអំឡុងពេលធ្វើនីតិវិធី ដូច្នេះអ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យបើកឡានទៅផ្ទះដោយខ្លួនឯងនោះទេសុំឱ្យមិត្តភ័ក្តិ ឬក្រុមគ្រួសាររបស់ជូនអ្នកទៅផ្ទះ ហើយចំណាយពេលជាមួយអ្នកយ៉ាងហោចណាស់មួយយប់ដំបូង ដើម្បីជួយអ្នកក្នុងករណីមានផលវិបាកណាមួយ។

អ្នក​អាច​នឹង​ភ្ញាក់ឡើង​ដោយ​មាន​អារម្មណ៍​វិលមុខ​បន្តិច​បន្ទាប់​ពី​នីតិវិធី អ្នកនឹងមានឧបករណ៍ការពារច្រមុះលើ​ច្រមុះ​របស់​អ្នក​ដើម្បី​ការពារ​វា​ពី​របួស។ គេងឱ្យបានគ្រប់គ្រាន់ និងសម្រាកពេលអ្នកនៅផ្ទះ។

រក្សាក្បាលរបស់អ្នកឱ្យខ្ពស់ខណៈពេលដែលអ្នកកំពុងគេងលក់ក្នុងរយៈពេលពីរបីថ្ងៃដំបូង អ្នកជំងឺភាគច្រើនអាចទទួលទានអាហាររឹងមួយថ្ងៃបន្ទាប់ពីការវះកាត់ ធ្វើកញ្ចប់ទឹកកកទម្ងន់ស្រាលពីថង់ផ្លាស្ទិច និងទឹកកក ហើយស្អំនៅលើភ្នែកនិងថ្ពាល់របស់អ្នកតាមដែលអាចធ្វើបាន។ នេះនឹងជួយកាត់បន្ថយការហើម គិតថាអាចនិងមានការហូរឈាមចេញពីច្រមុះរបស់អ្នករយៈពេលពីរបីថ្ងៃ ផ្លាស់ប្តូរបង់របួសនៅពេលដែលឃើញថាវាជក់ទឹកពេញ ហាមជូត សម្អាត ឬផ្តិតច្រមុះក្នងរយៈពេល ពីរទៅបីថ្ងៃ។

គ្រូពេទ្យរបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវការណែនាំបន្ថែមអំពីភាពញឹកញាប់នៃការផ្លាស់ប្តូរបង់របួស និងវេលាដែលអ្នកអាចត្រលប់ទៅប្រើប្រាស់ជីវិតបែបដើមបាន។

ទទួលការវះកាត់កែច្រមុះនៅមន្ទីរពេទ្យវេជ្ជថានី

មជ្ឈមណ្ឌលវះកាត់កែសម្ផស្ស នៅមន្ទីរពេទ្យវេចថានី អនុវត្តគ្រប់នីតិវិធី Rhinoplasty ប្រសិនបើអ្នកកំពុងពិចារណាធ្វើការវះកាត់ Rhinoplasty សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ និងពិនិត្យនៅមជ្ឈមណ្ឌលវះកាត់កែសម្ផស្សរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្នែកកែសម្ផស្ស, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating



Related Posts