ចង្កេះ ឈឺជង្គង់ អាចមិនមែនបណ្តាលមកពីការ​ខូច​ទ្រង់ទ្រាយ ប៉ុន្តែអាច​បណ្ដាល​មក​ពី​បាតជើង​សំប៉ែត - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ចង្កេះ ឈឺជង្គង់ អាចមិនមែនបណ្តាលមកពីការ​ខូច​ទ្រង់ទ្រាយ ប៉ុន្តែអាច​បណ្ដាល​មក​ពី​បាតជើង​សំប៉ែត

Share:

មនុស្សដែលមានបាតជើងសំប៉ែត (Flat feet) មានន័យថាការដែលមានបាតជើងរាបស្មើនៅលើដី ដោយសារតែមិនមានប្រហោងជើងនៅខាងក្នុងដែលជាហេតុបណ្តាលឪ្យមានការរមួលនៃកជើង បង្កឪ្យមានហានិភ័យខ្ពស់នៃការរងរបួសដល់បរិវេនស្មងជើង និងជើងងាយជាងអ្នកដែលមានប្រហោងជើងធម្មតា ព្រោះវាងាយនិងបង្កឪ្យរងសម្ពាធក្នុងបាតជើង អ្នក​ដែល​មានបាត​ជើង​សំប៉ែតក៏នឹងត្រូវទម្លាក់​ទម្ងន់​ច្រើន​នៅ​ផ្នែក​ខាង​ក្នុង​នៃ​ជង្គង់​របស់​ពួកគេ។ វាក៏ជាមូលហេតុនៃការឈឺជង្គង់ និងឈឺខ្នងផងដែរ។

រោគសញ្ញា និងសញ្ញាដែលគួរទៅជួបគ្រូពេទ្យ

បាតជើងសំប៉ែតអាចមិនមានសញ្ញា ឬរោគសញ្ញាណាមួយឡើយ។ អ្នកជំងឺខ្លះអាចមានអារម្មណ៍ឈឺចាប់នៅបរិវេន៖

  • កជើងផ្នែកខាងក្នុង
  • ស្មងជើងផ្នែកខាងក្នុង ឬជង្គង់
  • ប្រសិនបើមានការឈឺចាប់រ៉ាំរ៉ៃ ឈឺកាន់តែខ្លាំងទៅៗ ឬតែងតែកើតនៅគ្រប់ពេលដែលអ្នករត់ច្រើនជាងធម្មតា ការឈឺចាប់កាន់តែធ្ងន់ធ្ងរនៅពេលដែលអ្នកធ្វើសកម្មភាពផ្សេងៗ

ប្រសិនបើអ្នកបណ្តោយឱ្យសាច់ដុំនិងសរសៃពួររបស់អ្នកមានការខូចខាតកាន់តែខ្លាំងដូចជា ដាច់ រហែក និងធ្វើឪ្យការព្យាបាលកាន់តែពិបាក ឬប្រសិនបើមានការប្រេះឆ្អឹងនៅបរិវេនស្មងជើងកើតឡើង វាអាចនឹងចាំបាច់បញ្ឈប់ការរត់ក្នុងរយៈពេលយូរ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​តាម​រោគ​សញ្ញា​។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating