ភាវៈពិការខួរក្បាល ឬ Cerebral Palsy បណ្តាលមកពីរបួសខួរក្បាលពីមូលហេតុផ្សេងៗក្នុងអំឡុងពេលនៃទារកឬកុមារតូច បណ្តាលឪ្យមានការលូតលាស់យឺតជាងធម្មតាជាពិសេសខាងផ្នែកខាងសាច់ដុំ ប៉ះពាល់ដល់ជីវិតនាពេលអនាគត ដូច្នេះហើយ អ្នកគួរប្រញាប់នាំកូនរបស់អ្នកមកព្យាបាល ហ្វឹកហាត់ជំរុញការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សម្រាប់គុណភាពជីវិតកាន់តែប្រសើរ
វេជ្ជបណ្ឌិត Supachai Laovongsomboon គ្រូពេទ្យកុមារឯកទេសខាងប្រព័ន្ធសរសៃប្រសាទ ពេទ្យវេជ្ជថានីនិយាយថា ភាវៈពិការខួរក្បាល គឺជាជំងឺខួរក្បាលដែលបណ្តាលមកពីការរងរបួសជាអចិន្ត្រៃយ៍ដល់ខួរក្បាលនៅពេលដែលខួរក្បាលមិនទាន់បានអភិវឌ្ឍយ៉ាងពេញលេញ។ បណ្តាលឱ្យមានភាពមិនប្រក្រតីនៃការធ្វើចលនារបស់រាងកាយ ចលនាដៃ ជើង រាងកាយ តុល្យភាព ការឈរ ដើរខុសប្រក្រតី ឬមិនអាចដើររួច ភាគច្រើនតែងតែរកឃើញចាប់តាំងពីកំណើត ឬតាំងពីអំឡុងពេលទារក ភាគច្រើនតែកើតមានចំពោះទារកដែលកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប កង្វះអុកស៊ីសែនពេលកើត។ល។
រោគសញ្ញារបស់កុមារពិការខួរក្បាល អាចសង្កេតបានតាមការលូតលាស់យឺតជាងលក្រុមវ័យដូចគ្នា លើកក បង្វិលខ្លួន អង្គុយវារ ដើរ ចូលចិត្តប្រើដៃម្ខាងមុនអាយុ។ល។
ចំពោះមូលហេតុនៃរបួសខួរក្បាលអាចកើតមានតាំងពីមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល
- ហានិភ័យតាំងពីក្នុងផ្ទៃពោះ មានការឆ្លងមេរោគរបស់ម្តាយដែលពរពោះ ដូចជាជម្ងឺ Rubella ជំងឺអុតស្វាយ ជំងឺរឹម រោគស្វាយ ការខ្វះអុកស៊ីសែនទារកក្នុងផ្ទៃពោះ ធ្លាក់សុក គ្រោះថ្នាក់ដែលបណ្តាលឱ្យខួរក្បាលរបស់ទារករងការខូចខាតនៅពេលនៅក្នុងផ្ទៃ។
- ហានិភ័យអំឡុងពេលសម្រាល ម្តាយត្រូវសម្រាលដោយមិនគ្រប់ខែ មានបញ្ហាពិបាកសម្រាល ទម្ងន់ពេលសម្រាលតិច មានការហូរឈាមក្នុងខួរក្បាល ឬខួរក្បាលខ្វះអុកស៊ីហ្សែនក្នុងពេលសម្រាល សុករុំក ការឆ្លងមេរោគ ការហូរឈាមក្នុងខួរក្បាលពេលសម្រាល។
- ហានិភ័យក្រោយសម្រាល កុមារអាចឆ្លងមេរោគក្រោយពេលសម្រាល ឬ មានឧប្បត្តិហេតុប៉ះពាល់ក្បាល ការលូតលាស់ជាលិកាខួរក្បាលខុសប្រក្រតី ជម្ងឺខាន់លឿង ឬជំងឺហ្សែន។
ភាវៈពិការខួរក្បាល អាចបែងចែកតាមរោគសញ្ញានៃសរសៃប្រសាទជា ៤ប្រភេទ ដូចខាងក្រោម៖
- រោគសញ្ញាពិការខួរក្បាលបែបកន្ត្រាក់ (Spastic cerebral palsy) រកឃើញច្រើនបំផុតក្នុងកុមារពិការខួរក្បាលទាំងស្រុង និងមានការកន្ត្រាក់នៃសាច់ដុំ ជាពិសេសដៃ ឬជើង អាចកើតឡើងពាសពេញរាងកាយ ដូចជាដងខ្លួន និងដៃជើងមួយចំហៀងខ្លួន ជើងមានអាការៈកន្ត្រាក់ខ្លាំងជាងដៃ ជើងនិងដៃទាំងពីរមានការកន្ត្រាក់។
- រោគសញ្ញាពិការខួរក្បាលបែបផ្លាស់ទីខុសប្រក្រតី (Athetoid cerebral palsy) ត្រូវបានរកឃើញនៅក្នុងកុមារប្រហែល ១ នាក់ក្នុងចំណោម ៤ នាក់ដែលមានជំងឺពិការខួរក្បាល វានឹងមានរោគសញ្ញានៃការស្វិតកន្ត្រាក់សាច់ដុំ ខូចទ្រង់ទ្រាយ ឬរមួល មិនអាចគ្រប់គ្រងចលនារាងកាយបាន អ្នកខ្លះអាចមានកផ្អៀង ស្មារមួល និងកន្ត្រាក់ដៃផងដែរ។
- រោគសញ្ញាពិការខួរក្បាលបែបដើមិនត្រង់ផ្លូវ (Ataxic cerebral palsy) កម្ររកឃើញ មានបញ្ហាជាមួយនឹងតុល្យភាពរាងកាយ និងការសម្របសម្រួលនៃប្រព័ន្ធផ្សេងៗ រួមទាំងការញ័រក៏អាចកើតមានផងដែរ។
- រោគសញ្ញាពិការខួរក្បាលបែបចម្រុះ (Mixed cerebral palsy) គឺនិងមានរោគសញ្ញានៃជំងឺពិការខួរក្បាលលើសពី ១ រួមគ្នា
ចំពោះការព្យាបាលជំងឺពិការខួរក្បាលនឹងត្រូវព្យាបាលដោយក្រុមពហុជំនាញ។ ដែលរួមបញ្ចូល គ្រូពេទ្យកុមារផ្នែកប្រព័ន្ធប្រសាទ គ្រូពេទ្យកុមារឯកទេសផ្នែកលូតលាស់និងអាកប្បកិរិយា គ្រូពេទ្យកុមារផ្នែកជំងឺផ្លូវដង្ហើម គ្រូពេទ្យកុមារផ្នែកអាហារូបត្ថម្ភ គ្រូពេទ្យកុមារផ្នែកជំងឺក្រពះពោះវៀន គ្រូពេទ្យឯកទេសខាង otolaryngologist គ្រូពេទ្យភ្នែក គ្រូពេទ្យប្រព័ន្ធប្រសាទ គ្រូពេទ្យវះកាត់ឆ្អឹង វេជ្ជបណ្ឌិតផ្នែកស្តារនីតិសម្បទា អ្នកព្យាបាលរាងកាយ អ្នកព្យាបាលការងារ ដោយផ្តោតលើការព្យាបាលស្តារនីតិសម្បទាដូចជា ការព្យាបាលការងារបំបាត់ ចលនាបំបាត់ និងការព្យាបាលដោយថ្នាំ ដើម្បីកាត់បន្ថយអាការះកន្ត្រាក់ ជំរុញការអភិវឌ្ឍន៍ និងសក្តានុពលរបស់កុមារពិការខួរក្បាល ដើម្បីអាចមានគុណភាពជីវិតកាន់តែប្រសើរ
ទោះយ៉ាងណាក៏ដោយ ជំងឺពិការខួរក្បាលមានរោគសញ្ញាច្រើនលក្ខណៈ ណែនាំដល់ឪពុកម្តាយដែលកំពុងមានកូនជាពិសេស ម្តាយដែលសម្រាលកូនមិនគ្រប់ខែ ឬមានទម្ងន់ទាប គួរតែតាមដានរោគសញ្ញាកូនរបស់អ្នកយ៉ាងដិតដល់។ប្រសិនបើអ្នកសង្ស័យថាមានភាពមិនប្រក្រតី អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ដើម្បីវាយតម្លៃ និងទទួលការព្យាបាលសមស្រប។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating