Holiday Heart Syndrome: ហានិភ័យសុខភាពដែលលាក់ខ្លួនក្នុងការប្រារព្ធជប់លៀងបែបធ្ងន់ធ្ងរ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

Holiday Heart Syndrome: ហានិភ័យសុខភាពដែលលាក់ខ្លួនក្នុងការប្រារព្ធជប់លៀងបែបធ្ងន់ធ្ងរ

Share:

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំចិន តែងតែ​ពោរពេញ​ទៅ​ដោយ​បរិយាកាស​នៃ​ការ​ប្រារព្ធ​ពិធី​ដ៏​រីករាយ​ដូច​ជា​ការ​ទទួលអាំងប៉ាវ រៀបចំពិធីជប់លៀងអាហារ នំចំណីនឹងគ្រឿងស្រវឹងរួមជាមួយគ្នា ដែលមនុស្សមួយចំនួនអាចជប់លៀងតជាប់គ្នាជាច្រើនយប់ធ្វើ ឱ្យរាងកាយសម្រាកបានតិច រហូតដល់អាច​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង Holiday Heart Syndrome ឬ​បេះដូង​លោត​ខុស​ប្រក្រតី​ដោយ​មិនដឹង​ខ្លួន ។

វេជ្ជបណ្ឌិត Zaida Buranasin វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនឹងសរសៃឈាម នៃមន្ទីរពេទ្យវេជ្ជថានី បានពោលថា ជំងឺបេះដូងភាគច្រើនតែងតែមិនបង្ហាញរោគសញ្ញាជាក់ស្តែងក្នុងដំណាក់កាលដំបូងឡើយ រហូតដល់ពេលដែលយើងដឹងខ្លួនប្រហែលអាចនឹងយឺតពេលទៅហើយ ដោយជំងឺ Holiday Heart Syndrome ឬជំងឺបេះដូងលោតខុសប្រក្រតីបែបស្រួចស្រាល គឺជាជំងឺបេះដូងមួយដែលកើតឡើងភ្លាមៗ​ ជា​ជំងឺ​ដែល​គ្មាន​សញ្ញា​ព្រមាន​ឪ្យយើងដឹងមុននោះទេ ភាគច្រើនតែងកើតឡើងក្នុងរដូវវិស្សមកាលវែង។ ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់រូប ជាពិសេសមនុស្សកំពុងពេញវ័យ ដែលសម្រាកមិនបានគ្រប់គ្រាន់ មិនគេង ជប់លៀងជាប់គ្នាជាច្រើនយប់ អ្នកដែលពិសារគ្រឿងស្រវឹងក្នុងបរិមាណច្រើន ឬជាប់ៗគ្នាជាច្រើនថ្ងៃ រោគសញ្ញាដែលជួបញឹកញាប់បំផុតរួមមាន មិនសូវស្រស់ស្រាយ មិនសូវមានថាមពល មានអារម្មណ៍តឹង ឬឈឺទ្រូង វិលមុខ ងងឹតមុខ បេះដូងលោតញាប់ជាងធម្មតា ពិបាកដកដង្ហើម និងអស់កម្លាំង។ ប្រសិនបើអ្នក ឬអ្នកដែលនៅជុំវិញខ្លួនអ្នកមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

មូលហេតុនៃជម្ងឺបេះដូង Holiday Heart Syndrome កើតឡើងពីកត្តាជាច្រើនរួមគ្នា ដូចជា៖

  • ការពិសារគ្រឿងស្រវឹងជាច្រើន ដែលជាកត្តាទៅជំរុញបេះដូងឱ្យលោតលឿន និងលោតខុសចង្វាក់
  • ការដែលមិនបានគេងក្នុងរដូវវិស្សមកាល
  • រាងកាយខ្សោះជាតិទឹកពីការពិសារគ្រឿងស្រវឹង
  • ភាពតានតឹងពីការជួបជុំនៃថ្ងៃឈប់សម្រាក

វិធីថែរក្សាខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំចិនដើម្បីការពារខ្លួនអ្នកពីជំងឺមិនមែនជារឿងពិបាកនោះទេ ដោយអ្នកគួរពិសារគ្រឿងស្រវឹងយ៉ាងមានកម្រិត រក​ពេល​សម្រាក ឬ​ធ្វើ​សកម្មភាព​ផ្សេង​ជា​ជាងពិសារគ្រឿងស្រវឹង ជៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម និង​ខ្លាញ់ ព្រោះប្រសិនបើអ្នកមិនគ្រប់គ្រងការទទួលទានអាហាររបស់អ្នកទេ វានឹងប៉ះពាល់ដល់មុខងារបេះដូងរបស់អ្នក រួមទាំងការសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ ព្រោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ អ្នកគួរតែរកពេលសម្រាក ព្រោះបើអ្នកសម្រាកមិនគ្រប់គ្រាន់ ឬគេងយប់ជ្រៅជាប់គ្នាជាច្រើនថ្ងៃអាចបណ្តាលឱ្យភាពងងុយគេង និងអស់កម្លាំងសន្សំទុកក្នុងរាងកាយ រហូតដល់ប៉ះពាល់ដល់ប្រសិទ្ធភាពការងារបន្ទាប់ពីថ្ងៃឈប់សម្រាក ហើយអាចប្រឈមនឹងហានិភ័យនៃជំងឺ Holiday Heart Syndrome។

ការព្យាបាលជម្ងឺបេះដូង Holiday Heart Syndrome អាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា ដោយវេជ្ជបណ្ឌិត​អាច​នឹង​ចេញវេជ្ជបញ្ជា​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​បេះដូង​លោត​ខុស​ប្រក្រតី និងណែនាំអ្នកជំងឺឱ្យកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង គេងឱ្យបានគ្រប់គ្រាន់

ជៀសវាង​ការ​ទទួល​ទាន​ជាតិ​អាល់កុល​លើស​កម្រិត ពិសារទឹកឪ្យបានច្រើនដើម្បីកុំឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក នឹងជៀសវាងអាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​មាន​រសជាតិ​ប្រៃ​ខ្លាំង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលបេះដូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating