ដោយបច្ចេកវិជ្ជា XLIF៖ ការវះកាត់ផ្ជាប់ឆ្អឹងខ្នងតាមពោះបែបមុខរបួសតូច មានការឈឺចាប់តិចតួច ជាសះស្បើយលឿន និងកាត់បន្ថយផលវិបាក មិនបំផ្លាញរចនាសម្ព័ន្ធឆ្អឹងខ្នង
ឆ្អឹងខ្នង គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយដើម្បីទ្រទ្រង់ទម្ងន់ផ្នែកកណ្តាលនឹងសរីរាង្គនៃដងខ្លួន។ ប្រសិនបើឆ្អឹងខ្នងមានភាពខុសប្រក្រតី ដូចជាការខូចមុខងារឆ្អឹងខ្នង ឆ្អឹងខ្នងរង្កិលសង្កត់លើសរសៃប្រសាទ វៀចឆ្អឹងខ្នង រហូតមានផលប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺយ៉ាងខ្លាំង
ការព្យាបាលភាពមិនប្រក្រតិនៃជំងឺឆ្អឹងខ្នងមានច្រើនវិធី ចាប់តាំងពី ការពិសារថ្នាំ ស្តារនីតិសម្បទារ ការចាក់ថ្នាំនឹងការវះកាត់។ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ កាលពីមុនការវះកាត់ឆ្អឹងខ្នងអាចធ្វើនៅផ្នែកខាងក្រោយខ្នងប៉ុណ្ណោះដោយសារតែឆ្អឹងខ្នងស្ថិតនៅក្នុងទីតាំងជ្រៅ ដូច្នេះទើបត្រូវធ្វើការវះយកសាច់ដុំនឹងជាលិកាផ្សេងៗ មុននឹងចូលទៅដល់ឆ្អឹងខ្នងនឹងធ្វើការកែតម្រូវការខូចទ្រង់ទ្រាយ វាបង្ករឪ្យមានការរងរបួសច្រើន ហើយអ្នកជំងឺត្រូវការពេលយូរដើម្បីជាសះស្បើយ។
បច្ចុប្បន្ននេះ វិជ្ជាជីវៈវេជ្ជសាស្រ្ដបានអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីជួយឱ្យការវះកាត់ឆ្អឹងខ្នងកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន។ ជាមួយនឹងបច្ចេកទេសវះកាត់ថ្មីដើម្បីផ្ជាប់ឆ្អឹងខ្នងចង្កេះតាមរយៈស្នាមវះតូចមួយនៅផ្នែកខាងៗនៃរាងកាយ ឬ Extreme Lateral Interbody Fusion (XLIF) ដោយអាចកាត់បន្ថយការរងរបួសនៃសាច់ដុំនិងជាលិកាផ្សេងៗពីការវះកាត់។
នៅក្នុងការវះកាត់ XLIF គ្រូពេទ្យវះកាត់នឹងធ្វើការចោះចូលទៅក្នុងសាច់ដុំនៅផ្នែកខាងៗនៃរាងកាយដើម្បីចូលទៅក្នុងបរិវេនឆ្អឹងខ្នងតាមរយៈចន្លោះទំនេរក្រោយពោះ (retroperitoneal space) ដែលជាទីតាំងដែលក្រុមសរសៃប្រសាទ lumbar ឆ្លងកាត់ ដូច្នេះចាំបាច់ត្រូវប្រើឧបករណ៍ដើម្បីពិនិត្យមើលទីតាំងនិងមុខងារនៃសរសៃប្រសាទ (Neuromonitoring) អំឡុងពេលវះកាត់ដើម្បីការពារការរងរបួសនៃសរសៃប្រសាទបង្កើនសុវត្ថិភាពអំឡុងពេលវះកាត់ ដោយចំនុចពិសេសនៃការវះកាត់បច្ចេកវិជ្ជានេះគឺ អាចដាក់ឧបករណ៍ដើម្បីពង្រីកទំហំឌីសឱ្យកាន់តែធំ និងមានស្ថេរភាពជាងការវះកាត់បែបបុរាណពីខាងក្រោយ ហើយថែមទាំងអាចជួយបង្កើនឱកាសនៃភាពជោគជ័យក្នុងការផ្ជាប់ឆ្អឹងខ្នងទៀតផង។ លើសពីនេះទៅទៀតការវះកាត់ XLIF ជួយជៀសវាងការខូចខាតសាច់ដុំក្រោយការវះកាត់ និងកាត់បន្ថយការបាត់បង់ឈាម ដែលជាមូលហេតុធ្វើឪ្យការស្តារនីតិសម្បទារបានកាន់តែលឿនជាមុន កាត់បន្ថយការកើតផលវិបាក កាត់បន្ថយការកើតជាលិការុំសរសៃប្រសាទដោយសារតែសាច់ដុំនឹងជាលិកាផ្សេងៗទៀតទទួលការរងរបួសតិច រហូតដល់អាចជួយពន្យារភាពអន់ថយនៃសន្លាក់ឆ្អឹងដែលមិនបានធ្វើការវះកាត់ទៀតផង ដោយសារតែបច្ចេកទេសនេះមិនបំផ្លាញរចនាសម្ព័ន្ធឆ្អឹងខ្នង។
ការវះកាត់ដោយប្រើបច្ចេកទេស XLIF គឺសាកសមសម្រាប់អ្នកជំងឺដែលមានជំងឺឆ្អឹងខ្នងរង្កិល ជំងឺកោងឆ្អឹងខ្នងជាមួយនឹងកម្រិតនៃភាពកោងមិនសូវជាច្រើន អ្នកជំងឺដែលព្យបាលដោយថ្នាំឬស្តានីតិសម្បទារមិនមានប្រសិទ្ធភាព រហូតដល់អ្នកជំងឺដែលមានជំងឺប្រចាំខ្លួនច្រើនរោគ ឬអ្នកជំងឺដែលមានអាយុច្រើនក៏អាចធ្វើការវះកាត់ដោយប្រើបច្ចេកទេស XLIF បានដែរព្រោះវាជាការវះកាត់ដែលមានផលប៉ះពាល់តិចតួច។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកទេស XLIF មិនស័ក្តិសមសម្រាប់អ្នកជំងឺដែលមានភាពមិនប្រក្រតីនៃសន្លាកឆ្អឹងខ្នងដែលស្ថិតនៅក្រោមឆ្អឹងអាងត្រគាកនោះទេ ឆ្អឹងខ្នងរង្កិលធ្ងន់ធ្ងរ អ្នកជំងឺដែលមានប្រវត្តិវះកាត់ពោះ ឬមានជាលិការុំនៅកន្លែងតែមួយជាមួយនឹងកន្លែងដែលត្រូវវះកាត់ឆ្អឹងខ្នង ក្នុងករណីទាំងនេះ គ្រូពេទ្យវះកាត់របស់អ្នកអាចពិចារណាវិធីសាស្ត្រវះកាត់ផ្សេងទៀត ឬវះកាត់ដោយវិធីផ្សេងរួមជាមួយការវះកាត់បែប XLIF ជំនួសវិញ។
ទោះជាយ៉ាងណាក៏ដោយ ការវះកាត់ឆ្អឹងខ្នងតាមរយៈផ្នែកខាងៗនៃរាងកាយ មានហានិភ័យ នៃការរងរបួសដល់សរីរាង្គសំខាន់ៗនៅក្នុងពោះបាន ដូចជា ពោះវៀន ប្រព័ន្ធបង្ហូរនោម សរសៃឈាម និងសរសៃប្រសាទ ដូច្នេះចាំបាច់ត្រូវប្រើគ្រូពេទ្យឯកទេស និងមានបទពិសោធន៍ខ្ពស់ រួមទាំងការជ្រើសរើសធ្វើការវះកាត់នៅមន្ទីរពេទ្យដែលមានឧបករណ៍ដែលពេញលេញដើម្បីការព្យាបាលដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating