មហារីកសុដន់ ជាមហារីកដែលជួបច្រើនបំផុតលំដាប់ថ្នាក់លេខ១ ក្នុងស្ត្រីថៃ និងជាមូលហេតុឈានមុខគេនៃការស្លាប់របស់ស្ត្រីទៀតផង ដោយរកឃើញញឹកញាប់បំផុតនៅចន្លោះអាយុ៤០ដល់៤៩ប្រមាណ៤១% និងអាយុក្រោម៣៩ឆ្នាំ១៨.៦% ដូច្នេះរឿងដែលសំខាន់នោះគឺការសង្កេតមើលខ្លួនឯង ដែលអាចជួយបង្កើនឱកាសនៃការរកឃើញមហារីកនៅដំណាក់កាលដំបូងដើម្បីទទួលបានលទ្ធផលព្យាបាលល្អដោយមានរោគសញ្ញា៧យ៉ាងដែលគួរសង្កេតដូចខាងក្រោម ៖
- ទំហំ ឬរូបរាងសុដន់ដែលមានភាពផ្លាស់ប្តូរ
- ស្បែកនៃសុដន់មានស្នាមក្រហម កន្ទួលក្តៅ ហើមដែលមើលទៅដូចជាសំបកក្រូច ដំបៅចំហរលើសុដន់ដែលព្យាបាលមិនជាសះស្បើយ ដំបៅ ឬកន្ទួលជុំវិញក្បាលសុដន់ដែលព្យាបាលមិនជាសះស្បើយ
- ស្ទាបឃើញដុំខុសប្រក្រតីនៅក្នុងសុដន់ ឬតំបន់ក្លៀក
- មានការប្រែប្រួលលើស្បែកដូចជា ស្នាមខួច
- ក្បាលសុដន់ហើម
- មានសារធាតុរាវចេញពីក្បាលសុដន់ ដូចជាឈាម ឬទឹករងៃ
- ការឈឺសុដន់ដែលមិនទាក់ទងនឹងការមករដូវ
ប្រសិនបើរកឃើញរោគសញ្ញាដែលខុសប្រក្រតី អ្នកគួរតែទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកជំងឺមហារីកសុដន់ ដោយធ្វើរោគវិនិច្ឆ័យដោយម៉ាំម៉ូក្រាមឌីជីថល 3D រួមបញ្ចូលគ្នាជាមួយអ៊ុលត្រាសោន ព្រោះថាមហារីករកឃើញក្នុងដំណាក់កាលដំបូងអាចព្យាបាលជាសះស្បើយ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
Breast Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating