បច្ចុប្បន្ននេះ ការវិវត្តន៍ផ្នែកវេជ្ជសាស្រ្តកាន់តែរីកចម្រើនទៅមុខ រួមទាំងការវះកាត់ឆ្អឹងដែរ កជើងក៏ដូចគ្នាដែរ។ ដែលមានការវិវត្តន៍ផ្នែកវះកាត់ដើម្បីធ្វើឱ្យមុខរបួសវះកាត់តូចជាងមុន ដោយវិធីសាស្ត្រដាក់កាមេរ៉ាក្នុងផ្នែកនាំឆ្អឹងជើងនឹងកជើង។
ការវះកាត់បែបដាក់កាមេរ៉ាព្យាបាលជំងឺក្នុងជើងនឹងកជើង អាចប្រើសម្រាប់ព្យាបាលជំងឺអ្វីខ្លះ
- ជំងឺដាច់សរសៃពួរសាច់ដុំ Achilles
- ជំងឺរបួសកជើងជាលិកាទន់
- ឆ្អឹងខ្ចីនៅកជើងមានស្លាកស្នាម (ផ្លែ)
- ជម្ងឺរលាកសន្លាក់ជើង និងកជើង
- រលាកសរសៃពួរក្រោមបាតជើងរ៉ាំរ៉ៃ (Plantar Fasciitis )
- ជំងឺរលាកសន្លាក់ឆ្អឹង
ការវះកាត់ដោយការដាក់កាមេរ៉ា វេជ្ជបណ្ឌិតនិងធ្វើការពិនិត្យរកភាពមិនប្រក្រតីនៃជើងនឹងកជើង ដោយការចោះរន្ធនៅលើស្បែកប្រហែល ៨ មិល្លីម៉ែត្រ និងប្រើកាមេរ៉ាដែលមានទំហំកញ្ចក់ប្រហែល ៤.0 ឬ ២.៧ មីលីម៉ែត្រតាមករណីនីមួយៗ រួមទាំងឧបករណ៍សម្រាប់ជំនួយក្នុងការព្យាបាលវះកាត់ តាមរយៈរន្ធតូចមួយ ដែលចោះចូលទៅជួសជុលនឹងព្យាបាលតំបន់ដែលមានរោគសាស្ត្រ ឬជំងឺនោះ ដោយរូបភាពនឹងភ្ជាប់ទៅអេក្រង់ VDO ដែលអាចថតរូបភាព និងថត VDO អំឡុងពេលវះកាត់ផងដែរ។
អត្ថប្រយោជន៍នៃការវះកាត់ដោយការដាក់កាមេរ៉ា
នកជំងឺដែលបានទទួលការវះកាត់ដោយកាមេរ៉ា នឹងអាចត្រឡប់មកធ្វើសកម្មភាពប្រចាំថ្ងៃវិញបានលឿនជាងមុន ដោយសារតែវាមានការខូចខាតតិចជាងនៅលើឆ្អឹង និងជាលិកា បើធៀបនឹងការវះកាត់បែបបើក ធ្វើឪ្យអ្នកជំងឺអាចជាសះស្បើយបានលឿនជាងមុន។ ការវះកាត់បែបដាក់កាមេរ៉ា អាចកាត់បន្ថយនៃការឆ្លងមេរោគក្រោយការវះកាត់បានជាពិសេសអ្នកជំងឺទឹកនោមផ្អែម រួមទាំងរយះពេលនៃការសម្រាកក្នុងមន្ទីរពេទ្យក៏កាត់បន្ថយដែរ ធ្វើឪ្យអ្នកជំងឺអាចសន្សំសន្ច័យថវិការនៃការព្យាបាលបានដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating