ការព្យាបាលជំងឹក្រពេញប្រស្តាតរីកធំដោយ

អត្ថបទសុខភាព

ការព្យាបាលជំងឹក្រពេញប្រស្តាតរីកធំដោយ Rezum Water Vapor Therapy

Share:

ជំងឹក្រពេញប្រស្តាតរីកធំ (Benign Prostatic Hyperplasia) គឺជាការរីកធំនៃក្រពេញប្រូស្តាតដែលមិនមែនជាមហារីក ជារឿយៗតែងតែបង្កឱ្យមានបញ្ហាប្រព័ន្ធបង្ហូរនោម ដូចជាពិបាកបត់ជើងតូច នោមញឹកនៅពេលយប់ ទប់នោមមិនជាប់ ឬនោមទាស់ ដែលអាចរំខានដល់ការរស់នៅប្រចាំថ្ងៃបាន

បច្ចេកវិជ្ជាទំនើបនាពេលបច្ចុប្បន្ននេះផ្តល់នូវការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំដោយមិនចាំបាច់វះកាត់ ដែលត្រូវបានគេស្គាល់ថាជាការព្យាបាលដោយចំហាយទឹក Rezum (Rezum Water Vapor Therapy) នីតិវិធីពាក់ព័ន្ធនឹងការប្រើចំហាយទឹកក្តៅដើម្បីបំផ្លាញជាលិកាដែលលើសនៅជុំវិញក្រពេញប្រូស្តាត។

អត្ថប្រយោជន៍នៃការព្យាបាលដោយចំហាយទឹក Rezum៖

  • គ្មានការវះកាត់ គ្មានរបួស
  • មិនចាំបាច់ប្រើថ្នាំសន្លប់ទេ
  • ចំណាយពេលត្រឹមតែ ១០-១៥ នាទីប៉ុណ្ណោះ
  • មិនចាំបាច់ស្នាក់នៅក្នុងមន្ទីរពេទ្យ
  • លទ្ធផលបានរហូតដល់ ៥ឆ្នាំ
  • លុបបំបាត់តម្រូវការនៃការប្រើថ្នាំពេញមួយជីវិត
  • កាត់បន្ថយផលវិបាកនៃមុខងារផ្លូវភេទ បើប្រៀបធៀបទៅនឹងការវះកាត់

ក្នុងអំឡុងពេលនៃការព្យាបាលដោយចំហាយទឹក Rezum វេជ្ជបណ្ឌិតនិងបញ្ចូលម្ជុលតូចមួយជាមួយនឹងកាមេរ៉ាចូលតាមរយៈបង្ហួរនោមទៅក្នុងក្រពេញប្រូស្តាត ហើយចាក់ចំហាយទឹកនៅសីតុណ្ហភាព ១០៦អង្សាសេប្រហែល ៦-១០ ដង ម្តងរយៈពេល ៩វិនាទី។ ចំហាយកម្តៅនិងសាយភាយទៅបំផ្លាញកោសិកាដែលនៅជុំវិញក្រពេញប្រូស្តាត និងកំចាត់វត្ថុដែលធ្វើឪ្យមានការស្ទះចេញពីបង្ហូរនោម។ ដំណើរ​ការនៃការ​ព្យាបាលរបស់​រាងកាយ​តាម​ធម្មជាតិ​ និងធ្វើការប្រមូលនិងបញ្ចេញកោសិកាដែលស្លាប់ចេញ អាការះនិងប្រសើរឡើងក្នុងរយៈពេល ៤-៦សប្តាហ៍។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពបុរស និងប្រព័ន្ធបង្ហូរនោម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating