ការសុងប្រព័ន្ធរំលាយអាហារ ​(ក្រពះពោះវៀន) ជាការពិនិត្យងាយស្រួល

អត្ថបទសុខភាព

ការសុងប្រព័ន្ធរំលាយអាហារ ​(ក្រពះពោះវៀន) ជាការពិនិត្យងាយស្រួល ទទួលបានការធ្វើរោគវិនិច្ឆ័យយ៉ាងច្បាស់លាស់

Share:

ភាពខុសប្រក្រតីនៅក្នុងប្រព័ន្ធរំលាយអាហារ (ក្រពះពោះវៀន) ភាគច្រើនចាប់ផ្តើមបង្ហាញអាការះនៅពេលដែរមានបញ្ហាធ្ងន់ធ្ងរទៅហើយ ដូច្នេះការថតឆ្លុះក្រពះពោះវៀននឹង​ជួយ​យើង​រក​ឃើញ​ជំងឺ​ទាន់​ពេល ជាពិសេស​ជំងឺ​ធ្ងន់ធ្ងរ វានឹងជួយធ្វើឱ្យការព្យាបាលមិនស្មុគស្មាញ។

លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត BOONLERT IMRAPORN ឯកទេសផ្នែកប្រព័ន្ធរំលាយអាហារនាមន្ទីរពេទ្យវេជ្ជថានី បានបង្ហាញឱ្យឃើញថា អាការះចុកណែនពោះ ឬឈឺក្រហាយក្នុងពោះផ្នែកខាងលើ ឬបំពង់ក ហើមពោះដូចអាហារមិនរំលាយ​ ការភឺឬក្អួតចង្អោរញឹកញាប់ ការលេបទើស ពិបាកលេប លេបឈឺ ឈឺបំពង់ក ស្ងួតបំពង់ក ស្អក ឬក្អកជាប់រហូត ដោយមិនដឹងមូលហេតុ រោគ​សញ្ញា​ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​បង្ហាញ​ពី​បញ្ហា​នៃ​រលាក​ប្រព័ន្ធរំលាយអាហារ​ខាង​លើដូចជា ​បំពង់​អាហារ ក្រពះ និងពោះវៀនតូចផ្នែកខាងលើ។ ដែលជារឿយៗបណ្តាលឱ្យកើតជំងឺដំបៅក្រពះ ជំងឺច្រាលជាតិអាស៊ីតក្នុងបំពង់អាហារ ជំងឺរលាកបំពង់់អាហារ ជំងឺដុំសាច់ក្នុងបំពង់អាហារ ឬសូម្បីតែមហារីកក្រពះ។

ខណៈពេលដែលការទល់លាមកជាប្រចាំ ទល់លាមកឆ្លាស់គ្នាជាមួយនឹងរាគ បញ្ចេញចោលមានឈាម នៅពេលដែរប្រឹងបញ្ចេញចោលមានទងសាច់មានដុំពកចេញមកតាមទ្វារមាស ហើមពោះ នែនពោះ ឈឺពោះ ស្ទាបប៉ះដុំក្នុងពោះ ស្រកទម្ងន់ ស្លេក និងល្ហិតល្ហៃ អាចជារោគសញ្ញាដែរខុសប្រក្រតីនៃប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម រួមមាន ពោះវៀនតូចផ្នែកខាងក្រោម ពោះវៀនធំនិងទ្វារមាស ដែរតែងតែបង្ករឪ្យកើត ឬសដូងបាត រលាកពោះវៀន​ ភាវះចេញឈាមក្នុងពោះវៀនធំ ដុំសាច់ក្នុងពោះវៀនឬមហារីកក្នុងពោះវៀនបាន។

ការត្រួតពិនិត្យរកជំងឺដោយការសុងប្រព៍ន្ធរំលាយអាហារ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់ភាពមិនប្រក្រតីហើយអាចបញ្ឈប់ជំងឺដែលកាចសាហាវតាំងពីពេលមិនទាន់ធ្ងន់ធ្ងរបានទាន់ពេល មិនថាជារោគសញ្ញាដែរស្រាល ឬមិនមានរោគសញ្ញាអ្វីទាំងអស់​ ដោយណែនាំក្នុងអំឡុងអាយុដែលមានហានិភ័យនៃការវិវត្តន៍នៃជំងឺដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ គួរតែត្រូវបានពិនិត្យជារៀងរាល់ឆ្នាំ ដោយការសុងប្រព័ន្ធរំលាយអាហារបែងចែកជា 2ផ្នែកគឺ

1.ការសុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ (Upper GI Endoscopy) ប្រើ​ដើម្បី​រក​មិន​ប្រក្រតី​នៅ​ក្នុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ ចាប់តាំងពីបំពង់អាហារ ដេញចុះទៅក្រពះរហូតដល់ពោះវៀនតូចផ្នែកខាងលើដោយ វេជ្ជបណ្ឌិតនឹងប្រើកាមេរ៉ា endoscope ដែលមានលក្ខណះជាបំពង់តូចមួយ អាចបត់បែនបាន មានកញ្ចក់កាមេរ៉ា និងពន្លឺនៅខាងចុងបំពង់ ត្រូវបានដាក់បញ្ចូលតាមមាត់ឆ្លងកាត់បំពង់អាហារ និងចុះទៅក្នុងក្រពះ​ដែលធ្វើឪ្យឃើញភាពខុសប្រក្រតីយ៉ាងច្បាស់លាស់។

ការត្រៀមខ្លួនមុនពេលសុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ

  • ហាមពិសារ អាហារនិងទឹក មុនធ្វើការសុងប្រហែល​ 6-8 ម៉ោង
  • ហាមប្រើប្រាស់ថ្នាំ​ប្រភេទមួយចំនួនដែលវេជ្ជបណ្ឌិតណែនាំមុនធ្វើការសុងប្រហែល​ 7-10 ថ្ងៃ ដូចជា​ ថ្នាំប្រឆាំងនឹងកំណកឈាម (អាស្ពីរីន) ដើម្បីកាត់បន្ថយហានិភ័យនៃការហូរឈាមក្នុងក្រពះអំឡុងពេល ការសុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ
  • មិនគួរ​បើក​ឡាន​ទៅ​ផ្ទះ​ក្រោយ​ដោយខ្លួនឯងបន្ទាប់ពីធ្វើការសុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ គួរ​តែ​មាន​សាច់​ញាតិ​មកទទួល ព្រោះថាថ្នាំរំងាប់សតិអារម្មណ៍ឬថ្នាំស្ពឹកតាមផ្នែកនៃរាងកាយដែរបានទទួលអំឡុងពេលសុងប្រព័ន្ធរំលាយអាហារផ្នែកខាងលើ អាចធ្វើឪ្យល្ហិតល្ហៃ ងងុយគេង ឬវិលមុខក្រោយពេលសុងមួយរយះ

2.ការសុងប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម (Lower GI Endoscopy) ជាការសុងដើម្បីរកមូលហេតុនៃភាពមិនធម្មតានៃជញ្ជាំងពោះវៀន និងអាចកាត់ដុំសាច់ដែលខុសប្រក្រតីមួយចំនួនបានដោយមិនបាច់ធ្វើការវះកាត់តាមពោះ វេជ្ជបណ្ឌិតអាចប្រើថ្នាំដែរជួយឪ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាស ងងុយគេងនិងគេងលក់ បន្ទាប់មកនិងប្រើកាមេរ៉ា colonoscope ដោយបំពង់មានទំហំមុខកាត់​ 1សង់ទីម៉ែត្រ ប្រវែងប្រហែល 150 សង់ទីម៉ែត្រ អាចបត់បែនបាន និងអាចពត់បាន ដែលត្រូវបានបញ្ចូលយឺតៗតាមទ្វារមាសទៅក្នុងពោះវៀនធំ ដើម្បីមើលឃើញជញ្ជាំងខាងក្នុងពោះវៀនធំ និងរកមើលជាលិកានិងទងសាច់ដែរខុសប្រក្រតី។

ការត្រៀមខ្លួនមុនពេលសុងប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម

  • ត្រូវបញ្ចេញចោលដើម្បីលាងសម្អាតពោះវៀនធំឪ្យស្អាតមុនដល់ថ្ងៃសុងដើម្បីវេជ្ជបណ្ឌិត អាចមើលច្បាស់បំផុតអំពីពោះវៀនរបស់អ្នក​ដោយប្រើវិធីពិសារទឹកដែលជួយឪ្យពោះវៀនធ្វើការនិងបញ្ចេញចោលបានយ៉ាងងាយស្រួលឬប្រើវិធីលាងសម្អាតដោយប្រើទឹកបញ្ចូលបាន
  • ហាមប្រើប្រាស់ថ្នាំ​ប្រភេទមួយចំនួនដែលវេជ្ជបណ្ឌិតណែនាំមុនធ្វើការសុង
  • មុនការណាត់ 2 ថ្ងៃ អ្នកគួរពិសារតែអាហារប្រភេទរាវឬមិនមានកាក ដូចជា ស៊ុប អាហារទន់ៗ បបរ ឬទឹកផ្លែឈើប្រភេទថ្លា
  • បន្ទាប់ពីធ្វើការសុងរួច អ្នកជំងឺគួរគេងស្ងៀមរយៈពេល 1 ម៉ោងមុនពេលទៅផ្ទះ ដើម្បីសង្កេតមើលរោគសញ្ញា ព្រោះ​អាច​មាន​អាការ​ឈឺពោះ និង​ហើមពោះ​ដោយសារមា​នខ្យល់ក្នុងពោះ អាការះនិងថូរស្បើយក្រោយការពិនិត្យរួច អ្នកជំងឺមិនគួរត្រលប់ទៅផ្ទះដោយខ្លួនឯង ចាំបាច់ត្រូវមានសាច់ញាតិមកទទួល

ការសុងប្រព័ន្ធរំលាយអាហារគឺជាវិធីសាស្ត្រពិនិត្យដែរទទួលបានលិទ្ធផលច្បាស់លាស់និងលម្អិតខ្ពស់អាចពិនិត្យឃើញមូលហេតុបានបើជាមានភាពមិនប្រក្រតីតិចតួចក៏ដោយ បន្ថែមពីនេះក៏អាចយកដុំសាច់មកពិនិត្យបន្ថែមបានដោយមិនបាច់វះកាត់ ដែលអ្នកជំងឺដែរគួរពិនិត្យគឺ អ្នកជំងឺដែលមានអាការះឈឺពោះរ៉ាំរ៉ៃ ព្យាបាលដោយថ្នាំហើយប៉ុន្តែនៅតែមិនប្រសើរ ឬមានរោគសញ្ញាផ្សេងទៀតដូចជា ស្រកទម្ងន់ ធុញអាហារ ក្អួតរ៉ាំរ៉ៃ ឬចំពោះអ្នកជំងឺដែលមានរោគសញ្ញានៃប្រព័ន្ធរំលាយអាហារនៅវ័យចាស់ជរា ដោយសារតែមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃការហូរឈាមក្នុងប្រព័ន្ធរំលាយអាហារដូចជា ក្អួតឈាម ឬលាមកខ្មៅ ឈាមក្នុងលាមក ការពិនិត្យលាមករកឃើញថាមានឈាមលាយលំ ឬឈឺពោះក៏រកឃើញរួមជាមួយនឹងស្លេក ហើយអ្នកជំងឺរាគរ៉ាំរ៉ៃរកមូលហេតុមិនបាន ។ល។

ទោះជាយ៉ាងណាក៏ដោយការការសុងប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម ដើម្បីមើលពោះវៀនធំ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​តេស្ដ​រក​មើល​មហារីក​ពោះវៀន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយសារតែបច្ចុប្បន្នមហារីកពោះវៀនធំជាជំងឺដែររកឃើញច្រើនបំផុត និង​ជា​មូលហេតុ​លំដាប់ថ្នាក់លេខ ​បី​នៃ​ការ​ស្លាប់​ដោយ​មហារីក​ដែល​រក​ឃើញ​នៅ​ប្រទេស​ថៃ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើម, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (4 )
  • Your Rating