ចាប់ផ្តើម ដើរបានវិញម្តងទៀតក្នុងរយះពេល

អត្ថបទសុខភាព

ចាប់ផ្តើម ដើរបានវិញម្តងទៀតក្នុងរយះពេល ១២ម៉ោង បន្ទាប់ពី ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ទាំងស្រុង

Share:

ជំងឺរលាកសន្លាក់ជង្គង់គឺជាបញ្ហាសំខាន់ក្នុងចំណោមមនុស្សចាស់។ វាមិនត្រឹមតែប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃដូចជា ពេលឈរ ដើរ ឬអង្គុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យឈឺជង្គង់រ៉ាំរ៉ៃ និងខូចទ្រង់ទ្រាយ ប្រសិនបើទុកចោលយូរ។

ការវះកាត់ផ្លាស់ប្តូរជង្គង់ទាំងស្រុងពាក់ព័ន្ធនឹងការដកឆ្អឹងខ្ចីដែលខូចនៅក្នុងសន្លាក់ជង្គង់ចេញ ហើយជំនួសដោយលោហៈសិប្បនិម្មិត ជាមួយនិងបច្ចេកវិជ្ជាជំនួយការវះកាត់ពីកុំព្យូរទ័រ និងការវះកាត់ដែលមានផលប៉ះពាល់តិចតួចបំផុត ធ្វើឪ្យមានមុខរបួសតូចប្រហែល ៨-១០សង់ទីម៉ែត្រ បើប្រៀបធៀបទៅនឹងការវះកាត់ធម្មតាដែលទុកស្នាមវះប្រហែល ១៥សង់ទីម៉ែត្រ។ អ្នកជំងឺមានការឈឺចាប់តិច អាចជាសះស្បើយយ៉ាងឆាប់រហ័ស បន្ទាប់ពីការវះកាត់១២ម៉ោង អ្នកជំងឺនិងអាចឈរនិងដើរ។ លើសពីនេះ នីតិវិធីនេះថែមទាំងអាចជួយឱ្យអ្នកជំងឺស្តារមុខងារជង្គង់ធម្មជាតិឡើងវិញក្នុងកម្រិតគួរឱ្យកត់សម្គាល់។

ការយល់ដឹងអំពីប្រភេទនីមួយៗ៖ ជំងឺរលាកសន្លាករូបបែបនីមួយ អាចផ្តល់ប៉ះពាល់ដល់ជង្គង់បាន ជម្ងឺរលាកសន្លាក់ជង្គង់គឺជាជម្ងឺដែលរកឃើញច្រើនបំផុតចំពោះមនុស្សវ័យកណ្តាល និងវ័យចំណាស់ អាចបណ្តាលឱ្យឆ្អឹងខ្ចី និងឆ្អឹងខូចខាតបាន។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rhematoid Arthritis) អាចបង្ករឪ្យមានការរលាកនិងទឹកដក់នៅក្នុងសន្លាកបណ្តាលឪ្យមានអាការះឈឺនិងតឹងបាន។ ជំងឺរលាកសន្លាក់ (Traumatic arthritis) ដែលកើតចេញពីរបួសអាចបំផ្លាញឆ្អឹងខ្ចីជង្គង់។ការវះកាត់ផ្លាស់ប្តូរជង្គង់មានគោលបំណងធ្វើឱ្យផ្នែកដែលខូចនៃសន្លាក់ជង្គង់ជាសះស្បើយឡើងវិញ និងកាត់បន្ថយការឈឺចាប់ដែលលែងឆ្លើយតបទៅនឹងជម្រើសនៃការព្យាបាលផ្សេងៗ ដែលអាចធ្វើឱ្យអ្នកជំងឺស្តារនីតិសម្បទា និងគុណភាពជីវិតរបស់ពួកគេប្រសើរឡើង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្តូរជង្គង់ដោយមនុស្សយន្ត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating