“សុខភាពគឺជាទ្រព្យសម្បត្តិ” ត្រូវបាននិយាយយ៉ាងពិតប្រាកដសម្រាប់មនុស្សជាតិ យើងទាំងអស់គ្នាដឹងហើយថា ជំងឺមហារីកគឺជាមូលហេតុដំបូងៗនៃការស្លាប់នៅទូទាំងពិភពលោក ហើយក្លាយជាបញ្ហាសុខភាពដ៏សំខាន់នៅក្នុងប្រទេសថៃផងដែរ ខណៈដែលចំនួនករណីថ្មីនៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។
ជំងឺមហារីកកូនកណ្តុរ គឺជាជំងឺមហារីកដែលត្រូវបានរកឃើញញឹកញាប់បំផុតនៅក្នុងប្រជាជនថៃ ដែលអាចកើតក្នុងមនុស្សគ្រប់វ័យ។ វាជាប្រភេទមហារីកដែលពាក់ព័ន្ធនឹងកោសិកានៃប្រព័ន្ធភាពស៊ាំ ដែលរីករាលដាលពាសពេញរាងកាយលើសពីកូនកណ្តុរ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺមហារីកកូនកណ្តុរទំនងជាអាចព្យាបាលបានសូម្បីតែដំណាក់កាលទី៤ ក៏ដោយប្រសិនទទួលបានព្យាបាលយ៉ាងទាន់ពេលវេលា។
ជំងឺមហារីកកូនកណ្តុរជាអ្វី?
ជំងឺមហារីកកូនកណ្តុរគឺជាក្រុមនៃជំងឺមហារីកឈាមដែលវិវត្តចេញពីកោសិកាឈាមស (lymphocytes)។ ប្រព័ន្ធកូនកណ្តុរត្រូវបានបង្កើតឡើងភាគច្រើននៃកោសិកាប្រព័ន្ធភាពស៊ាំដែលជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគ។ នៅពេលដែលវានៅក្នុងចរន្តឈាម វាអាចរាលដាលពាសពេញរាងកាយ ហើយភាគច្រើនរីករាលដាលទៅកាន់ថ្លើម ខួរឆ្អឹង ឬសួត។
នៅមិនទាន់មានមូលហេតុក្នុងករណីភាគច្រើននៃជំងឺមហារីកកូនកណ្តុរច្បាស់លាស់នៅទេ កត្តាហានិភ័យដែលអាចកំណត់អត្តសញ្ញាណបានរួមមានការឆ្លងមេរោគដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ការឆ្លងមេរោគអេដស៍ ជំងឺតំណពូជ ឬថ្នាំដែលប្រើក្នុងអ្នកជំងឺប្តូរសរីរាង្គ។
បញ្ជីត្រួតពិនិត្យរោគសញ្ញា
- កូនកណ្តុររីកធំ
- គ្រុនក្តៅ
- ក្អក
- ដង្ហើមញាប់
- បែកញើសពេលយប់
- ធ្លាក់ទម្ងន់
- រមាស់
វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយ រួមទាំងការពិនិត្យរកមើលកូនកណ្តុរហើម។ ប្រសិនបើមានការសង្ស័យថាកូនកណ្តុររបស់អ្នករីកធំដោយសារតែការឆ្លងមេរោគ ឬដោយការរីករាលដាលនៃជំងឺមហារីក អាចនឹងត្រូវធ្វើការចោះសាច់ (Biopsy) ជាមុនសិន។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
ការព្យាបាលដែលត្រូវបានណែនាំសម្រាប់ករណីនីមួយៗគឺអាស្រ័យលើកត្តាផ្សេងៗដូចជាប្រភេទ និងដំណាក់កាលពិតប្រាកដនៃជំងឺមហារីកកូនកណ្តុរ ដែលរួមមានការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី និងការប្តូរកោសិកាដើម។
សូមកត់សម្គាល់ថាជំងឺមហារីកកូនកណ្តុរគឺអាចព្យាបាលបាន ប្រសិនបើអ្នកមានអាការះ ឬរោគសញ្ញាដែលបង្ហាញថាអ្នកអាចមានជំងឺមហារីកកូនកណ្តុរ រឿងសំខាន់បំផុតនោះគឺអ្នកគួរប្រញាប់ទៅជួបជាមួយគ្រូពេទ្យ។ ពួកគាត់អាចជួយអ្នកស្វែងរកការព្យាបាលត្រឹមត្រូវសម្រាប់ប្រភេទ និងដំណាក់កាលនៃជំងឺរបស់អ្នកបាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 3.8 stars
3.8 / 5 (Reviewers) - Excellent
- Your Rating