

O-Arm
O-Arm គឺជាម៉ាស៊ីនថត tomography ដែលបង្កើតរូបភាព X-ray 3D ដើម្បីបង្កើនប្រសិទ្ធភាពនៃការវះកាត់។ ម៉ាស៊ីនត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការទាំងមូលនៃការវះកាត់ ជួយបង្កើននៅភាពច្បាស់លាស់ក្នុងការវះកាត់ កាត់បន្ថយខ្នាតនៃការវះកាត់ និងការបាត់បង់ឈាម ដែលជាលទ្ធផលនាំឪ្យមានការជាសះស្បើយលឿនបន្ទាប់ពីទទួលការវះកាត់ឆ្អឹងខ្នង។ ជាពិសេសនោះគឺ វាអាចជួយកាត់បន្ថយហានីភ័យដែលអាចកើតឡើងពីការវះកាត់ឆ្អឹងខ្នងកោង ព្រោះអ្នកជំងឺអាចនិងពិការបានប្របើសិនចាប់វីសខុសទីតាំង។
Navigation
បច្ចេកវិជ្ជា Navigation នៃការវះកាត់ត្រូវបានយកមកប្រើដើម្បីចង្អុលបង្ហាញនីតិវិធីការវះកាត់រួមជាមួយ O-arm។ Navigator និងធ្វើការតាមដានទីតាំងនិងតំរង់ទិសដៅនៃឧបករណ៍គ្រប់ប្រភេទដែលវេជ្ជបណ្ឌិតប្រើប្រាស់រួចបម្លែងជារូបភាព។ ការរួមបញ្ចូលគ្នាជាមួយនិងការបង្ហាញរូបភាពនៃឆ្អឹងពី O-arm ធ្វើឪ្យវេជ្ជបណ្ឌិតវះកាត់អាចតាមដានពីទីតាំងនៃឧបករណ៍វេជ្ជសាស្រ្តនិងវត្ថុដែលដាក់ចូលទៅខាងក្នុងអំឡុងពេលធ្វើនីតិវិធីបានយ៉ាងច្បាស់លាស់ដោយមិនចាំបាច់វះកាត់បែបបើក។
𝐈𝐧𝐭𝐫𝐚𝐨𝐩𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐍𝐞𝐮𝐫𝐨𝐦𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 (𝐈𝐎𝐌)
គឺជាបច្ចេកវិទ្យាដែលតាមដានប្រព័ន្ធសរសៃប្រសាទកណ្តាលជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានសំខាន់ៗដល់គ្រូពេទ្យវះកាត់អំពីប្រព័ន្ធសរសៃប្រសាទរបស់អ្នកជំងឺនៃខួរឆ្អឹងខ្នងជាមួយនឹងព័ត៌មានបែប Real time។ ម៉ាស៊ីននេះនិងជួយបង្កើនសុវត្ថិភាពនិងកាត់បន្ថយការរងរបួសផ្នែកប្រព័ន្ធប្រសាទក្នុងអំឡុងពេលវះកាត់ដែលមានភាពស្មុគស្មាញដែលមិនមើលឃើញដោយភ្នែកទទេរ។ ការប្រើការពិនិត្យប្រព័ន្ធប្រសាទអំឡុងពេលវះកាត់អាចជួយបង្កើនអត្រានៃភាពជោគជ័យក្នុងការវះកាត់បាន។
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000






- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating