ការវះកាត់ឆ្អឹងនិងសន្លាក់ជំនួយ​ដោយកុំព្យូទ័រ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

អត្ថបទសុខភាព

ការវះកាត់ឆ្អឹងនិងសន្លាក់ជំនួយ​ដោយកុំព្យូទ័រ

Share:

ការវះកាត់ឆ្អឹងនិងសន្លាក់ជំនួយដោយកុំព្យូទ័រ (CAS) គឺជាការព្យាបាលដ៏ល្អមួយជម្រើសផ្សេងទៀតដែលមាននៅមន្ទីរពេទ្យវេជ្ជថានី ដើម្បីផ្ដល់ជូនអ្នកជំងឺឪ្យកាន់តែមានប្រសិទ្ធិភាព។ យើងខិតខំផ្តល់ជូនសេវាកម្មដ៏ទូលំទូលាយជូនទៅអ្នកជម្ងឺគ្រប់គ្នា ចាប់តាំងពីការត្រួតពិនិត្យវិនិច្ឆ័យ ការព្យាបាលនិងការវះកាត់ឆ្អឹងនិងសន្លាក់ដែលដំណើរការក្រោមការមើលថែពីគ្រូពេទ្យវះកាត់ឆ្អឹងនិងសន្លាក់ដែលទទួលបាន ការទទួលស្គាល់យ៉ាងទូលំទូលាយ។ មជ្ឈមណ្ឌុលឆ្អឹងនិងសន្លាក់របស់យើង ប្រកបដោយបុគ្គលិកផ្នែកវេជ្ជសាស្ត្រដែលមានការយកចិត្តទុកដាក់ជាមួយតម្រូវការរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន និងធ្វើការព្យាបាលយ៉ាងមានប្រសិទ្ធិភាពបំផុត ដើម្បីធ្វើឪ្យអ្នកជំងឺមានទំនុកចិត្តក្នុងការមានសុខភាពល្អបែបយូរអង្វែង។

បទពិសោធន៍​នៃ​ការ​អភិវឌ្ឍន៍​របស់​ការ​វះកាត់​ឆ្អឹងនិងសន្លាក់ជំនួយ​ដោយកុំព្យូទ័រ (CAS) ​នៅ​មន្ទីរពេទ្យ​វេជ្ជថានី

ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ជំនួយដោយកុំព្យូទ័រ

កុំព្យូទ័រត្រូវបានដំឡើងជាមួយកម្មវិធីវះកាត់ផ្នែកវេជ្ជសាស្រ្ត និងត្រូវបានភ្ជាប់ជាមួយកាមេរ៉ាអ៊ីនហ្វ្រារ៉េដសម្រាប់វះកាត់ និងឧបករណ៍វះកាត់ឯកទេស។ វេជ្ជបណ្ឌិតវះកាត់ប្រើប្រព័ន្ធកុំព្យូទ័រសម្រាប់ការវះកាត់ទ្រនាប់ជង្គង់ដើម្បីធ្វើការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ ជួយឪ្យមានភាពច្បាស់លាស់និងត្រឹមត្រូវបំផុតក្នុងអំឡុងពេលវះកាត់។

គ្រូពេទ្យវះកាត់អាចមើលឃើញរូបភាពដែលសាងមកពីកុំព្យូទ័របានបែប​ពេល​ជាក់ស្តែង​ខណៈ​ពេលកំពុង​ធ្វើ​ការ​វះកាត់ ការចាត់ទីតាំងនៃទ្រនាប់ជង្គង់សិប្បនិមិ្មតឪ្យកាន់តែមានភាពច្បាស់លាស់ ​(ភាពត្រឹមត្រូវនៃ ០,៥មម និង ០,៥ដឺក្រេ) និងអាចព្យាករណ៍បានបើប្រៀបធៀបទៅនឹងការវះកាត់បែបបុរាណ។

ប្រព័ន្ធនេះដើរតួនាទីជា GPS ក្នុងរាងកាយមនុស្សដើម្បីជំនួយគ្រូពេទ្យវះកាត់ដោយផ្តល់ព័ត៌មាននាំផ្លូវបែបតាមពេលវេលាជាក់ស្តែង និងបង្កើតរូបភាព 3-D យ៉ាងទាន់សម័យ។

គុណសម្បត្តិ៖

  • CAS ផ្តល់នូវរូបភាពដែលកាន់តែល្អជូនសាខាការវះកាត់ ទើបជួយឪ្យការវិនិច្ឆ័យមុនការវះកាត់កាន់តែច្បាស់លាស់ និងការរៀបចំផែនការនៃការវះកាត់ក្នុងបរិយាកាសដូចទៅនិងការពិតមុនពេលវះកាត់បាន
  • វេជ្ជបណ្ឌិតអាចប៉ានស្មានភាពលំបាកនិងហានិភ័យនៃការវះកាត់មួយផ្នែកធំបានយ៉ាងងាយៗ និងមានគំនិតដែលច្បាស់លាស់ពាក់ព័ន្ធនិងវិធីបង្កើនប្រសិទ្ធិភាពនៃការវះកាត់
  • ក្នុងអំឡុងពេលវះកាត់ ប្រព័ន្ធនាំផ្លូវដោយកុំព្យូរទ័រនិងកែប្រែភាពច្បាស់លាស់នៃ ធរណីមាត្ររបស់មុំនៃការវះកាត់់ និងថែមទាំងកាត់បន្ថយផលវិបាកនៃសកម្មភាពរបស់គ្រូពេទ្យវះកាត់ផងដែរ
  • ឱកាសនៃការកកឈាមតិច
  • ការវះកាត់មានផលប៉ះពាល់តិច
  • ការឈឺចាប់តិច

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating