ស្ត្រីចំនួនមិនតិចទេ ដែលតែងមានការឈឺចាប់នៅពោះផ្នែកខាងក្រោម ការឈឹចាប់ពេលមករដូវ ការមានរដូវច្រើនឬយូរខុសពីធម្មតា និងអ្នកជំងឺខ្លះទៀតអាចស្ទាបប៉ះដុំនៅក្នុងពោះ ឬមានដុំលៀនចេញមកតាមទ្វារស្ត្រី
រោគសញ្ញាទាំងនេះបង្ហាញពីជំងឺផ្សេងៗរបស់ស្ត្រីដែលជារៀងរាល់ឆ្នាំមានស្ត្រីជនជាតិថៃជាច្រើន ចាំបាច់ត្រូវការធ្វើការវះកាត់រោគស្ត្រី ជាពិសេសការវះកាត់ស្បូនតែម្តង មានចំនួនច្រើនជាង ៤០,០០០ ករណីក្នុងមួយឆ្នាំ
បច្ចុប្បន្ននេះមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ប្រកបជាមួយភាពជំនាញរបស់វេជ្ជបណ្ឌិត ជាមួយនឹងការច្នៃប្រឌិតថ្មីនៃកាមេរ៉ា 3D4K ធ្វើឪ្យការវះកាត់មិនជាអ្វិដែលគួរឱ្យខ្លាចដូចមនុស្សជាច្រើនគិតនោះទេ។
គុណសម្បត្តិនៃការវះកាត់ laparoscopic រួមមាន៖
- មុខរបួសវះកាត់មានទំហំតូចត្រឹមតែ ០,៥-១ សង់ទីម៉ែត្រ ឬគ្មានស្លាកស្នាមអាស្រ័យលើបច្ចេកទេសដែលបានជ្រើសរើស។
- កាត់បន្ថយស្លាកស្នាមពីការវះកាត់
- មានការឈឺចាប់ពីការវះកាត់តិចតួចខ្លាំង បើប្រៀបធៀបទៅនឹងការវះកាត់បើកពោះ
- កាត់បន្ថយការកើតឡើងនៃជាលិកាក្នុងពោះបន្ទាប់ពីការវះកាត់
- កាមេរ៉ា 3D 4K ដែលប្រើក្នុងការវះកាត់មានភាពច្បាស់ និងមានអាចពង្រីកមើលឃើញទៅខាងក្នុង អាចមើលឃើញទៅលើស្នាមនៃជំងឺតូចៗបាន ទើបអាចផ្តល់លទ្ធផលនៃការវះកាត់ដែលល្អប្រសើរបាន។
- ចំណាយពេលសម្រាកព្យាបាលតិច អ្នកជំងឺអាចចាប់ផ្តើមងើបដើរបានចាប់តាំងពីថ្ងៃដំបូងបន្ទាប់ពីការវះកាត់ និងអាចត្រលប់មកប្រើប្រាស់ជីវិតប្រចាំថ្ងៃបានដូចធម្មតាក្នុងរយៈពេល ១-២ សប្តាហ៍
ទោះយ៉ាងណាក៏ដោយ ជំងឺនីមួយៗមានវិធីព្យាបាលខុសៗគ្នា និងមានលទ្ធផលល្អ និងអាក្រក់ខុសគ្នា។ អ្នកជំងឺគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដំបូន្មាន
និងជ្រើសរើសវិធីព្យាបាលដែលសាកសមនិងល្អអបំផុតសម្រាប់អ្នកជំងឺ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
- Readers Rating
- Rated 5 stars
5 / 5 (Reviewers) - Spectacular
- Your Rating